ព័ត៍មានទាន់​ហេតុការណ៏
Search

អតិថិជន​ពីរ​នាក់​នៅ​ភ្នំពេញ​ ឈ្នះ​រង្វាន់​ទឹកប្រាក់ ៥០០០០​ ដុល្លារ ពី​សែ​ល​កាត

​ភ្នំពេញ​ ៖ កម្មវិធី​ឈ្នះ​រង្វាន់​ទឹកប្រាក់ ១០០០០​ ដុល្លារ ជា​រៀងរាល់​ពី​សែ​ល​កាត ក្នុង​សប្តាហ៍​នេះ​បានទៅមន្ត្រីរាជការ​ម្នាក់​ ដែលបាន​ឈ្នះ​រង្វាន់​ទឹកប្រាក់ ៥០០០០​ ដុល្លារ និង​អតិថិជន​ម្នាក់​ជាបុគ្គលិក​បម្រើការ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា ឈ្នះ​រង្វាន់​ទឹកប្រាក់ ៥០០០០​ ដុល្លារ​នេះដែរ ហើយបានមក​ទទួល​រង្វាន់​នៅ​ការិយាល័យ​កណ្តាល​សែ​ល​កាត នា​ល្ងាច​ថ្ងៃ១៤ ​មីនា។

​លោក សេង សុគន្ធ ជា​មន្ត្រីរាជការ​រស់នៅ​ភ្នំពេញ បានឈ្នះ​រង្វាន់​ទឹកប្រាក់ ៥០០០០​ ដុល្លារ ពី​សែលកាត កាលពី​ថ្ងៃ៩ ​មីនា។ ដោយឡែក​លោកស្រី ចាន់ សុធាវី ជា​បុគ្គលិក​បម្រើ​ការងារ​ក្នុង​មន្ទីរគន្ធបុប្ផា បានឈ្នះ​រង្វាន់​ទឹកប្រាក់ ៥០០០០ ​ដុល្លារដូចគ្នានេះដែរ កាលពី​ថ្ងៃ៤​ មីនា ថ្មីៗ​នេះដែរ។