ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុមហ៊ុន SCG បង្ហាញ​ផលិតផល​ស៊ីម៉ង់ត៍ “K Cement Super Plastering”​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ចុងក្រោយ​បំផុត​នៅលើ​ទីផ្សារ​កម្ពុជា​

ភ្នំពេញ ​៖ ​ក្រុមហ៊ុន SCG ជា​ក្រុមហ៊ុន​ឈានមុខ​គេ​ប្រចាំ​នៅ​តំបន់​អាស៊ាន​បាន​បង្ហាញ​ផលិតផល​ស៊ីម៉ង់ត៍ “K Cement Super Plastering”​ដែលជា​ស៊ីម៉ង់ត៍​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ចុងក្រោយ​បំផុត​ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​ទីផ្សារ និង​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​នៃ​វិស័យ​សំណង់​នៅក្នុង​ប្រទេស​កម្ពុជា​។

ប្រទេស​កម្ពុជា ​គឺជា​តារា​កំពុង​រះ​នៅ​ក្នុង​ទ្វីបអាស៊ី​ដែល​រក្សាបាន​នូវ​កំណើនសេដ្ឋកិច្ច​ខ្ពស់​ក្នុង​រង្វង់ ៧ ភាគរយ​ក្នុង​រយៈពេល​ជាង ៣ ទសវត្សរ៍​មកហើយ ដោយមាន​ការគាំទ្រ​ពី​វិស័យ​សំណង់​និង​អចលនទ្រព្យ​។​ ជា​មួយនឹង​បទ​ពិ​សោធន៍​ដ៏​វិសេសវិសាល ពោរពេញ​ដោយ​មហ្ឆិតា និង​ជំនាញ​ខ្ពស់ ក្រុមហ៊ុន SCG តែងតែ​ផ្តោត​លើ​ការស្វែងរក​ការច្នៃប្រឌិត​ថ្មីៗ ជាមួយនិង​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ដើម្បី​ផ្តល់ជូន​អតិថិជន​នូវ​ផលិតផល​ដែលមាន​គុណភាព​ខ្ពស់​ដែលជា​ការឆ្លើយតប​ទៅនឹង​ការផ្លាស់ប្តូរ​ទីផ្សារ​យ៉ាង​ឆាប់រហ័ស​នៅក្នុង​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​។

«K Cement Super Plastering» គឺជា​ស៊ីម៉ងត៍​ដំបូង​គេ​បង្អស់​ដែល​ទម្ងន់​ត្រឹមតែ ៤០ គីឡូក្រាម​ប៉ុណ្ណោះ​។​ជា​មួ យ​នឹង​កម្រិត​ដង់ស៊ីតេ​ខ្ពស់ជាង​ស៊ីម៉ងត៍​ធម្មតា ស៊ីម៉ងត៍​បែប​ថ្មី​និង​ទំនើប​នេះ​នឹង​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​អតិថិជន​ក្នុងការ​សន្សំសំចៃ​លើ​ការចំណាយ និង​ធ្វើអោយ​ដំណើរការ​កាន់តែ​ល្អប្រសើរ​ជាង​មុន​ដោយ​ស៊ីម៉ង់ត៍​ចំនួន​១ តោ ន​អាច​បូក​ចំណេញ ២៥ ភាគរយ​ច្រើនជាង​ស៊ីម៉ងត៍​បូក​ធម្មតា ដោយ​មិនមាន​ស្នាម​ប្រឡាក់ មាន​ភាពងាយស្រួល​បូក មាន​ស្រទាប់​ល្អ​រលោង បាវ​វេច​ខ្ចប់​ត្រឹម​ទម្ងន់ ៤០ គីឡូ ស៊ីម៉ង់​សម្រាប់​បូក​លាយ​ជាមួយ​ឥដ្ឋ និង​ជញ្ជាំង ទាំង​សម្រាប់​ជញ្ជាំង​ឥដ្ឋ​រឹង​និង​ឥដ្ឋប្រហោង មានការ​វេច​ខ្ចប់​ជាមួយ​បាវ​ប្លា​ស្ទិ​ក​ដែល​ធន់​នឹង​ការ​សឹករេចរឹល និង​ការការពារ​សំណើម​ជា​អតិបរមា​ដែល​អាច​រក្សា​គុណភាព​ស៊ីម៉ង់ត៍​បានល្អ​។

លោក Somwang Manpimonchai នាយក​ក្រុមហ៊ុន SCG ប្រចាំ​នៅ​កម្ពុជា​បាន​មានប្រសាសន៍ថា​«​ក្រុមហ៊ុន SCG នៅតែ​ផ្តោត​ការ​យកចិត្តទុកដាក់​ខ្ពស់​លើ​ការអភិវឌ្ឍ​សម្ភារៈ​អាគារ​ថ្មីៗ​។ សព្វថ្ងៃ​នេះ​យើង​កំពុង​ផ្តល់​ជូន​នូវ​ផលិតផល​ថ្មី​ដើម្បី​ផ្តល់នូវ​ផលិតផល​ល្អ ៗ ដល់​អតិថិជន​របស់​យើង​។ “​ស៊ីម៉ងត៍ K Cement Super Plastering’ ” គឺ​ស៊ីម៉ងត៍​ទំនើប​ដំបូង​គេ​បង្អស់​សម្រាប់​ប្រទេស​កម្ពុជា ដោយសារ​វា​មាន​ដង់ស៊ីតេ​ខ្ពស់ជាង​ស៊ីម៉ងត៍​ធម្មតា​ដែល​មានន័យថា​ប្រភេទ​ស៊ីម៉ងត៍​នេះ​គឺធ្វើឡើង​ដើម្បី​ជំនួស​ឲ្យ​ការ​ប្រើ​រូបមន្ត ៥០ គីឡូក្រាម ដូច្នេះ​អ្នក​ប្រើ​អាច​ធ្វើការ​បូក​ឬ​ការងារ​សំណង់​ផ្សេងៗ​ដូចគ្នា​បានជា​មួយ​ប្រភេទ​វេច​ខ្ចប់​ថ្មី​គឺ​ត្រឹមតែ ៤០ គីឡូក្រាម​ប៉ុណ្ណោះ​»​។

លោក​បាន​បន្ត​ថា ​ផលិតផល​ស៊ីម៉ងត៍​ទំនើប​នេះ​អនុញ្ញាត​ឲ្យ​អ្នក​អភិវឌ្ឍន៍ និង​ម្ចាស់ផ្ទះ​ទទួល​បាន​គុណភាព​ល្អ​ដូចគ្នា​និង​មាន​ក្នុងតម្លៃ​ធូរ​ថ្លៃ ហើយ​ជាមួយគ្នានេះដែរ សម្រាប់​ការ​វេច​ខ្ចប់​ថ្មី​នេះ​គឺ​វា​កាន់តែ​ស្រាល​ដូច្នេះ​ក៏​មានន័យថា​ការងារ​ក៏​កាន់តែ​ធូរស្រាល​ជាង​មុន​សម្រាប់​អ្នកម៉ៅការ​សំណង់ និង​មានការ​សន្សំសំចៃ​សម្រាប់​ម្ចាស់ផ្ទះ​ផងដែរ​។

លោក Somwang បាន​មានប្រសាសន៍​បន្តទៀតថា ​«​សម្រាប់​ផលិតផល​នេះ​យើង​ទទួលបាន​ការស្វាគមន៍​យ៉ាង​កក់​ក្តៅ​និង​ទទួលបាន​ការផ្តល់​យោបល់​ល្អៗ​ពី​អ្នកលក់​និង​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​ដែល​យើង​បាន​ប្រកាស​ផ​លិត​ផល​នេះ​កាលពីដើម​ឆ្នាំនេះ​។ មិន​ត្រឹមតែ​យើង​បានចាប់ផ្តើម​ផលិតផល​នេះ​ទេ​ប៉ុន្តែ​យើង​ក៏មាន​របកគំហើញ​ថ្មីៗ​ជាច្រើន​ទៀត​ដែល​បាន​គ្រោងទុក​សម្រាប់​ឆ្នាំនេះ​រួមទាំង​ប្រភេទ​ផលិតផល​ស៊ីម៉ងត៍ និង​ប្រភេទ​ផលិតផល​ដំឡើង​លើ​ដំបូល​អគារ​ផងដែរ​។ ផលិតផល​និង​សេវាកម្ម​ទាំងនេះ​ត្រូវបាន​បង្កើតឡើង​តាម​តម្រូវការ​របស់​អតិថិជន​ដែល​ផ្តោតលើ​ការបង្កើន​ស្តង់ដារ​សំណង់​នៅ​កម្ពុជា​»​។

ក្រៅពី​ប្រតិបត្តិការ​អាជីវកម្មរ​បស់​ខ្លួន ក្រុមហ៊ុន SCG យល់ថា​ការអភិវឌ្ឍន៍​ធនធានមនុស្ស​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់បំផុត​នៃ​ការអភិវឌ្ឍ​ប្រទេស​។ ក្រុមហ៊ុន​ក៏បាន​ផ្តល់ជូន​នូវ​សកម្មភាព​ផ្សេងៗ​នៃ​ការទទួលខុសត្រូវ​សង្គម​របស់​ក្រុមហ៊ុន (CSR) ទាក់ទង​នឹង​ការអភិវឌ្ឍន៍​មនុស្ស​ដូចជា «​កម្មវិធីសិក្សា​របស់​អ្នកម៉ៅការ​សំណង់​» ក្នុង​គោលបំណង​ចែករំលែក​ចំណេះដឹង​និង​ជំនាញ​ផ្នែក​សាងសង់​រវាង​អ្នកម៉ៅការ​ដោយ​ផ្តល់ជូន​នូវ​ការហ្វឹកហាត់​យ៉ាង​ហ្មត់ចត់​ដោយ​មិនចាំបាច់​បង់ថ្លៃ​សាលា។

កម្មវិធី​នេះ​គឺជា​កិច្ចសហការ​រវាង​វិទ្យាស្ថាន​និង​វិទ្យាស្ថាន​វិជ្ជាជីវៈ​ឈានមុខ​គេ​ដូចជា​វិទ្យាស្ថាន​ពហុបច្ចេកទេស​ក​ម្ពុ​ជា​និង​វិទ្យាស្ថាន​អភិវឌ្ឍន៍​ជំនាញ​កម្ពុជា – ថៃ (CTSDI) ។ ក្រុមហ៊ុន SCG​យល់ច្បាស់​អំពី​សារៈសំខាន់​នៃ​ការអភិវឌ្ឍន៍​ធនធានមនុស្ស​និង​អនាគត​របស់​ពួកគេ​ដែល​ជំរុញ​ឲ្យ​ក្រុមហ៊ុន​SCG​ផ្តួចផ្តើម​និង​ដឹកនាំ​សកម្មភាព​សហគមន៍​ដែល​មាន​អត្ថប្រយោជន៍​ជាច្រើន​ទៀត​នៅ​ជុំវិញ​តំបន់​ផលិតកម្ម​លំដាប់​ពិភពលោក​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114