ព័ត៍មានទាន់​ហេតុការណ៏
Search

AFC Cup ៖ បឹងកេត ចាញ់​ក្រុម Home United ៦​ទល់​០ ខណៈ​កីឡាករ​Samuel Ajayi រង​ពិន័យ​កាត​ក្រហម

ក្រុមបាល់ទាត់​បឹងកេត​អែ​ហ្វ​ស៊ី របស់​កម្ពុជា ប្រកួត​ចាញ់​ក្រុម​ម្ចាស់ផ្ទះ Home United របស់​សិង្ហ​បុរី​ដោយ​លទ្ធផល ៦​ទល់​០ នា​ល្ងាច​ថ្ងៃ​ពុធ ទី​១៤ ខែមីនា ឆ្នាំ​២០១៨ លើ​ទីលាន​កីឡដ្ឋាន Jalan Besar Stadium ក្នុង​ប្រកួត​ជើង​ទី​២​ប្រចាំ​ពូ​ល F នៃ​ពានរង្វាន់​ជើងឯក​លំដាប់​ទី​២​ប្រចាំ​ទ្វីបអាស៊ី AFC Cup 2018 ខណៈ​កីឡាករ​ម្នាក់​របស់​បឹងកេត​គឺ​Samuel Ajayi ត្រូវ​អាជ្ញាកណ្ដាល​ពិន័យ​កាត​ក្រហម​។

ប្រកួត​ក្រោម​ការ​កាត់​សេចក្តី​ពី​សំណាក់​អាជ្ញាកណ្ដាល​ជនជាតិ​តៃវ៉ាន់​គឺ​លោក Yu Ming-hsun ជ័យជម្នះ​របស់​ក្រុម​ម្ចាស់ផ្ទះ​រកបាន​គ្រាប់​បាល់​បាន​ដោយ​កីឡាករ​S. Ishak នៅ​នាទី​៣៧ ខណៈ​គ្រាប់​បាល់​ទី​២​រកបាន​ដោយ​កីឡាករ​Song Ui-Young នៅ​នាទី​៤៤​។ ចួ​ល​ដល់​តង់​ទី​២​កីឡាករ F. Abdul Hameed បាន​បន្ថែម​គ្រាប់​បាល់​ទី​៣​នៅ​នាទី​៥៥ ខណៈ​កីឡាករ​A. Mohan Kumar រកបាន​គ្រាប់​បាល់​២​គ្រាប់​គឺ​នៅ​នាទី​៧២​និង​៨៣ និង​គ្រាប់​បាល់​ទី​៦​រកបាន​ដោយ​កីឡាករ​I. Shafiq នៅ​នាទី​៨៧​។ នៅ​ក្នុង​នាទី​៨១ កីឡាករ​នី​ហ្សេ​រី​យ៉ា Samuel Ajayi របស់​បឹងកេត ត្រូវ​លោក​អាជ្ញាកណ្ដាល​ពិន័យ​កាត​ក្រហម​ក្រោយ​ប៉ះគ្នា​ជាមួយ​កីឡាករ​ខាង​ក្រុម Home United​។

លទ្ធផល​ប្រចាំ​ពូ​ល F នៅ​ថ្ងៃ​ពុធ​១៤ ខែកុម្ភៈ ដូចគ្នា​ក្រៅពី​ក្រុម​Home United ឈ្នះ​ក្រុម​បឹងកេត ៦​ទល់​០ មាន​១​ប្រកួត​ទៀត​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា គឺ​ក្រុម​ម្ចាស់ផ្ទះ Shan United បាន​ចាញ់​ក្រុម Ceres របស់​ហ្វីលីពីន ១​ទល់​០​។ សម្រាប់​ប្រកួត​បន្ទាប់​ប្រចាំ​ពូ​ល​នេះ​នឹង​បន្ត​ធ្វើឡើង​នៅ​ថ្ងៃទី​១១​ខែមេសា ខាងមុខ​ដោយ​ក្រុម​បឹងកេត ត្រូវ​ទទួល​ក្រុម Ceres នៅវេលា​ម៉ោង​៦:៣០​នាទី​ល្ងាច​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ក្រុម Home United ទទួល​ក្រុម Shan United នៅ​កីឡដ្ឋាន Jalan Besar Stadium ម្តង​។

សម្រាប់​ចំណាត់ថ្នាក់​បណ្តោះ​អាសន្ន​ប្រចាំ​ពូ​ល F នៃ​ពានរង្វាន់ AFC Cup 2018 នេះ​វិញ​ក្រោយ​ប្រកួត​ម្នាក់​៤ លើក​មក​ឃើញ​ថា ​ក្រុម Ceres Negros ឈរ​លេខ​១​មាន​១០​ពិន្ទុ លើ​ក្រុម​លេខ​២ ក្រុម​Home United មាន​៧​ពិន្ទុ​។ ចំណែក​ក្រុម Shan United ឈរ​លេខ​៣ មាន​៣​ពិន្ទុ ស្មើគ្នា​នឹង​ក្រុម​បឹងកេត ឈរ​លេខ​៤ តែ​ខុស​ត្រង់​រូបមន្ត Head to Head (​បឹងកេត ចាញ់ Shan United ក្នុង​ជើង​ទី​១)៕