ព័ត៍មានទាន់​ហេតុការណ៏
Search

អស្ចារ្យ! តោះ​មក​មើល​លក្ខណៈពិសេស​កប់​របស់​ទូរស័ព្ទ OPPO F7 បែកធ្លាយ​មុនពេល​សម្ពោធ​នៅប្រទេស​ឥណ្ឌា

ភ្នំពេញ​៖​ បន្ទាប់ពី​ការចេញលក់​ទូរស័ព្ទដៃ​ OPPO F5​ ដ៏​ទំនើប​ប្រកបដោយ​ភាព​ជោគជ័យ​កាលពី​ឆ្នាំ ២០១៧ ​និង ​ឆ្នាំ​ ២០១៨ ​នេះ​ក្រុមហ៊ុន OPPO ក៏បាន​ប្រកាស​គម្រោង​បង្ហាញ​រូបរាង​ទូរស័ព្ទ​ស៊េរី​ថ្មី OPPO F7 ដំបូង​គេ​នា​សប្តាហ៍​ក្រោយនេះ​នៅ​ប្រទេស​ឥណ្ឌា​។​ មិនទាន់មាន​ការអះអាង​ច្បាស់លាស់ណាមួយ​អំពី​លក្ខណៈពិសេស​ និង​រូបរាង​របស់​ទូរស័ព្ទ​ស៊េរី​ថ្មី​នេះ​ទេ ​ប៉ុន្តែ​មាន​ពាក្យចចាមអារ៉ាម​ផ្សេងៗ​ជាច្រើន​ដែល​បានលើកឡើង​ជុំវិញ​ទូរស័ព្ទ​ OPPO F7 ថ្មី​នេះ​។

​បើតាម​គេហទំព័រ gsmarena.com ទូរស័ព្ទ​ OPPO F7 ​នឹង​បំពាក់​ដោយ​កាមេរ៉ា​មុខ​រហូតដល់ ​25MP និង​កាមេរ៉ា​ក្រោយ 16MP ជាមួយនឹង​អេក្រង់​ទំហំ ​6.2 អ៊ី​ញ ​(Notch Screen)​ រាង​ស្រស់ស្អាត​ទំនើប​ផលិតឡើង​ដោយ​អេក្រង់​កញ្ចក់ ​Gorilla និង​តួ​ខាងក្រោយ​ផលិតឡើង​ពី​អាលុយមីញ៉ូម និងដំណើរការ​ដោយ​ប្រព័ន្ធ Octa-core Cortex-A53 លឿន​ទាន់​ចិត្ត​សម្រាប់​គ្រប់ការ​កម្សាន្ត​។

​ចំណែក​គេហទំព័រ gadgets.ndtv.com ក៏បាន​លើកឡើង​អំពី​លក្ខណៈពិសេស​ស្រដៀង​គ្នា​នេះដែរ ដោយបាន​បញ្ជាក់ថា អ្នកប្រើប្រាស់​ OPPO F7 ក៏​អាច​ថត​ស៊ែ​ល​ហ្វី​ជាមួយ​មុខងារ AI selfie,AI Beauty,Real-time HDR និង​ AR (Augmented Reality)stickers​ ទៀតផង​។ ​មិនតែប៉ុណ្ណោះ វេ​ប​សាយនេះ​ក៏បាន​លើកឡើងថា OPPO F7 នឹងមាន​រូបរាង​ស្រស់ស្អាត​ទំនើប​ជាទី​ចាប់អារម្មណ៍​។​

មាន​ប្រ​ភ​ព​លើកឡើង​ផ្សេងៗ​គ្នា​អំពី​កាមេរ៉ា​មុខ​របស់ OPPO F7​ ដោយ​ប្រភព​ខ្លះ​លើកឡើងថា OPPO F7 នឹង​បំពាក់​កាមេរ៉ា​មុខតែ​មួយ ចំណែក​ប្រភព​ខ្លះ​ថា​បំពាក់​កាមេរ៉ា​មុខ​ភ្លោះ​។ ​តាមរយៈ​វេ​ប​សាយ theunbiasedreview.com​ បាន​អះអាងថា OPPO F7 នឹង​បំពាក់​ដោយ​អេក្រង់​ទំហំ 6.2 អ៊ី​ញ​ដែលមានអេក្រង់​ពេញ 89.09%​ នៃ​តួ​ទាំងមូល​ និង​សមាមាត្រ​រូបភាព​កម្រិត 19:9។ ជំនួស​ឲ្យ​ការប្រើ​ប៊ូតុង​ចុច​អ្នក​ក៏​អាច​ប្រើ​កាយវិការ​ ដើម្បី​បញ្ជា​កាន់តែ​ងាយស្រួល​នៅលើ​កម្មវិធី​នានា​នៅលើ OPPO F7 ទៀតផង​។

​ជាមួយនឹង​លក្ខណៈពិសេសៗ​ទាំងអស់​ដែល​បាន​បែកធ្លាយ​នេះ ​បានធ្វើ​ឲ្យ​អ្នកគាំទ្រ​នៅតាម​បណ្តាប្រទេស​ជាច្រើន​អន្ទះសា​ចង់បាន ​និង​ចង់ឃើញ​រូបរាង​ពិត​របស់​ទូរស័ព្ទ OPPO F7 ។ តាមការអះអាង​របស់​ក្រុមហ៊ុន OPPO បាន​ឲ្យ​ដឹងថា OPPO F7 នឹងត្រូវ​បង្ហាញ​រូបរាង​ដំបូង​ចាប់ពី​ថ្ងៃទី២៦​ មីនា ​នេះ​តទៅ​នៅតាម​បណ្តា​ប្រទេស​ជាច្រើន​ដូចជា ឥណ្ឌា ប៉ា​គី​ស្ថាន និង​ ថៃ​ ជាដើម​។ តើអ្នក​ទាំងអស់គ្នា​យល់​យ៉ាងណា​ចំពោះ​ម៉ូ​ដែល​ថ្មី​របស់ ​OPPO នេះ​? Source:https://www.gsmarena.com/oppo_f7-9121.php ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114