ព័ត៍មានទាន់​ហេតុការណ៏
Search

លោក ឡាយ វណ្ណៈ អភិបាល​ខេត្តតាកែវ​ ត្រូវបាន​ផ្លាស់ប្ដូរ​តួនាទី​ជំនួស​ដោយ​លោក​អភិបាលរង​ខេត្តវិញ​

តាកែវ ៖ លោក ឡាយ វណ្ណៈ​ អភិបាល​ខេត្តតាកែវ​ ត្រូវបាន​រាជរដ្ឋាភិបាល​ធ្វើការ​ផ្លាស់ប្ដូរ​ជំនួស​ដោយលោក​អភិបាលរង​ខេត្ត​វិញ​ ដោយ​មិនមាន​ការគ្រោងទុក​ បន្ទា​ប់​ពី​លោក​ឡើងកាន់​តំណែង​ជាអភិបាលខេត្ត​នេះ​បាន​ ០៤​ ឆ្នាំ​ ០៩​ ខែ ​គិត​ត្រឹម​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៨​។

​លោក ឡាយ វណ្ណៈ ដែល​ទើបនឹង​ឡើងកាន់តំណែង​ជា​អភិបាល​ខេត្តតាកែវ ​មិនយូរប៉ុន្មាន​ផង​នោះ ពេលនេះ​ត្រូវបាន​រាជរដ្ឋាភិបាល​ធ្វើការ​ផ្លាស់ប្ដូរ​តំណែង​ហើយ ដោយ​តែងតាំង​លោក អ៊ូច ភា អតី​តអភិបាលរង​ខេត្ត​ឡើង​ជំនួស​វិញ ចំណែក​លោក ឡាយ វណ្ណៈ ត្រូវបាន​ផ្ទេរ​ទៅ​បម្រើ​ការងារ​ថ្មី​នៅទីស្ដីការ​ក្រសួងមហាផ្ទៃ​។ នេះ​បើ​យោង​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៨​នេះ ដោយប្រមុខរដ្ឋស្ដីទី សម្ដេច​វិបុល​សេនា​ភក្ដី សាយ ឈុំ​។

​សូមបញ្ជាក់ថា​ លោក អ៊ូច ភា ដែល​នឹង​ឡើងកាន់​តំ​ណែ​ង​ជា​អភិបាលខេត្ត​ថ្មី​នេះ​ ត្រូវជា​កូនប្រសារអតីត​អភិបាល​ខេត្តតាកែវ​ លោក ស្រី បេន​៕ 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114