ព័ត៍មានទាន់​ហេតុការណ៏
Search

បារាំង​ធ្វើការ​លា​ចុងក្រោយ​ចំពោះ​ប៉ូលិស​ជា​វីរបុរស​ដែល​ត្រូវ​សម្លាប់​ដោយ​ជន​ជី​ហាដ

ប្រធានាធិបតី​បារាំង​លោក Emmanuel Macron បាន​ដឹកនាំ​ពិធីបុណ្យ​ថ្នាក់ជាតិ​មួយ​នៅ​ថ្ងៃ​ពុធ​ដើម្បី​គោរព​ដល់​ប៉ូលិស​វីរភាព​ម្នាក់​ដែល​បាន​ស្លាប់​ដោយសារ​ដោះដូរ​ខ្លួន​ធ្វើជា​ចំណាប់ខ្មាំង​ម្នាក់​នៅក្នុង​ការវាយប្រហា​រ​ជី​ហាដ​មួយ។

លោក​វរសេនីយ៍ឯក Arnaud Beltrame អាយុ​៤៤​ឆ្នាំ​គឺជា​ជនរងគ្រោះ​ទី​៤​និង​ចុងក្រោយ​គេ​បង្អស់​ក្នុងការ​បាញ់ប្រហារ​កាល​ពីថ្ងៃ​សុក្រ​នៅ​ទីក្រុង Carcassonne ភាគ​និរតី។

លោក Macron បាន​និយាយ​មុនពេល​ពិធី​នេះ​ថា “​ក្នុងការ​ផ្តល់​ជីវិត​របស់គាត់​ដើម្បី​បញ្ចប់​សកម្មភាព​សម្លាប់​មនុស្ស​របស់​ភេ​វរជន​ជី​ហាដ​ម្នាក់ គាត់​បាន​ស្លាប់​ក្នុងនាម​ជា​វីរបុរស​ម្នាក់​”​។​

ប៉ូលិស​ជាន់ខ្ពស់​រូបនេះ​បាន​ដោះដូរ​ខ្លួន​សម្រាប់​ស្ត្រី​ម្នាក់​ដែល​ត្រូវ​ចាប់​ជា​ចំណាប់ខ្មាំង​ចុងក្រោយ​នៅក្នុង​ផ្សារ​ទំនើប​មួយ​ដោយ​ខ្មានកាំភ្លើង​វ័យ​២៥​ឆ្នាំ​ម្នាក់​ឈ្មោះ Radouane Lakdim ដែល​អះអាង​ចងសម្ព័ន្ធភាព​ជាមួយ​ក្រុម​រដ្ឋ​ឥស្លាម។

សហសេវិក​របស់លោក Beltrame ប្រមាណ​២០០​នាក់​មកពី​កងកម្លាំង​ប៉ូលិស​ជាតិ​បាន​ចូលរួម ក្នុង​ពិធី​នៅ​ទីក្រុង​ប៉ារីស​។​

នៅ​ទូទាំងប្រទេស ស្ថានីយ៍​ប៉ូលិស​បាន​ផ្អាក​ដើម្បី​ធ្វើការ​ស្មឹង​ស្មា​ធ​មួយ​នាទី​នៅ​ម៉ោង​៨​ព្រឹក​។​
​មឈូស​របស់លោក Beltrame ត្រូវបាន​គេ​ដឹក​ចេញពី​ទីក្រុង Carcassonne កាលពី​ថ្ងៃ​អង្គារ​ដែលមាន​គ្របដណ្តប់​ដោយ​ទង់ជាតិ​បារាំង​និង​មួក​យោធា​របស់គាត់​នៅលើ​នោះ​។​

រួម​ជាមួយនឹង​មន្ត្រីប៉ូលិស​, លោក Lakdim បាន​បាញ់សម្លាប់​អ្នកដំណើរ​នៃ​រថយន្ត​មួយគ្រឿង​ដែល​គាត់​បាន​ប្លន់​នៅក្នុង​ទីក្រុង Carcassonne និង​មនុស្ស​ពីរ​នាក់​ទៀត​នៅក្នុង​ផ្សារ​ទំនើប​ដែល​គាត់​បាន​ឡោមព័ទ្ធ​នៅក្នុង​តំបន់ Trebes ។​

លោក Beltrame បាន​ដោះដូរ​ខ្លួន​សម្រាប់​ស្ត្រី​ម្នាក់​ដែល Lakdim បាន​ប្រើ​ធ្វើជា​របាំង​មនុស្ស​ដោយ​សង្ឃឹមថានឹង​ចរចារ​នៅពេលដែល​អ្នកទិញ​ឥ​វ៉ាន់​និង​បុគ្គលិក​ផ្សារ​ទំនើប​ដែល​ភ័យ​តក់ស្លុត​នាំគ្នា​ចេញពី​ផ្លូវ​។​

ប៉ុន្តែ​លោក Lakdim បាន​បាញ់​លោក Beltrame និង​កាត់​បំពង់ក​របស់គាត់​ដែលជា​ហេតុ​នាំ​ឲ្យ​ប៉ូលិស​ចូលធ្វើ​អន្តរាគមន៍​និង​បាញ់សម្លាប់​អ្នក​វាយប្រហារ​។​

លោក Lakdim ដែល​ត្រូវ​កាត់ទោស​ពីមុន​ចំពោះ​ការប្រើប្រាស់​គ្រឿងញៀន​និង​ការ​កាន់​អាវុធ​ដែល​ត្រូវបាន​ហាមឃាត់​នោះ​គឺ​បាន​ស្ថិតក្នុង​បញ្ជី​នៃ​ពួក​ជ្រុលនិយម​ដែល​គេ​សង្ស័យ​ចាប់តាំងពី​ឆ្នាំ​២០១៤​ម​ហើយ​ត្រូវបាន​គេ​តាមដាន​។​

ប្រភព​ប៉ូលិស​បាន​ប្រាប់ AFP ថា លោក Lakdim ត្រូវបាន​ប៉ូលិស​ប្រឆាំង​ភេរវកម្ម​កោះហៅ​មក​សាកសួរ​កាលពីដើម​ខែ​នេះ​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114