ព័ត៍មានទាន់​ហេតុការណ៏
Search

ទីបំផុត OPPO ប្រកាស​ស្មា​ត​ហ្វូ​ន​ថ្មី F7​ផ្លូវការ​អម​រចនាបថ​ឌី​ហ្សា​ញ​ទាន់សម័យ និង​បច្ចេកវិទ្យា​ទំនើប

ភ្នំពេញ​ ៖ ​បន្ទាប់ពី​ព័ត៌មាន​បែកធ្លាយ​ជាច្រើន​កន្លងមក​ទីបំផុត​ក្រុមហ៊ុន OPPO បានប្រកាស​ចេញ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​កាលពី​ថ្ងៃទី​២៦​ ខែមីនា ​កន្លងមក​នៅ​ទីក្រុង​បុំ​បៃ​ប្រទេស​ឥណ្ឌា​។ ​OPPO F7 គឺជា​ស្មា​ត​ហ្វូ​ន​ស៊េរី​ចុងក្រោយ​ដែលមាន​រូបរាង​និង​លក្ខណៈពិសេសៗ​ថ្មី​ជាច្រើន​ជាពិសេស ទូរស័ព្ទ​ស៊េរី​ថ្មី​នេះ​បាន​រក្សា​នូវ​កិត្តិនាម​របស់​ក្រុមហ៊ុន​ជា​«​អ្នកឯកទេស​ស៊ែ​ល​ហ្វី​ឈាន​មុនគេ​»។

ការ​រចនា​ស្រស់ស្អាត​ប្រកបដោយ​ភាព​ឥតខ្ចោះ​និង​បច្ចេកវិទ្យា​ឈានមុខ​គេ​របស់ F7 បានធ្វើ​ឲ្យ​ទូរស័ព្ទ​ស៊េរី​ថ្មី​នេះ​ទទួល​ការកោតសរសើរ​យ៉ាងខ្លាំង​ពី​សំណាក់​អ្នកគាំទ្រ​និង​អ្នកប្រើប្រាស់​ទូទៅ​។​OPPO F7 ត្រូវបាន​អភិវឌ្ឍ​លើ​បី​ចំណុច​ទាំង​ផ្នែក​ខាងក្នុង​និង​ខាងក្រៅ​សម្រាប់​OPPO​ត្រកូល F នោះ​គឺ​រូបរាង​កាន់តែ​ស្អាត​ជាមួយ​អេក្រង់​ដ៏​ធំ (Notch Screen) កាមេរ៉ា​ទំនើប និង​ប្រព័ន្ធ​ប្រតិបត្តិការ​កាន់តែ​ងាយស្រួល​។

ជំនួយការ​ផ្នែក​សិល្បៈ​ផ្ទាល់ខ្លួន​ដ៏​អស្ចារ្យ​៖ OPPO F7 ត្រូវបាន​បំពាក់​ដោយ​កាមេរ៉ា​មុខ​ទំហំ​២៥ មេ​ហ្គា​ភិ​ច​សែ​ល ដែលជា​កាមេរ៉ា​ស៊ែ​ល​ហ្វី​ដំបូងបង្អស់​មាន​ទំហំ​ធំជាងគេ​សម្រាប់​ការថត​ស៊ែ​ល​ហ្វី​ស្អាត​បែប​ធម្មជាតិ​នៅពេល​ថ្ងៃ​និង​ស៊ែ​ល​ហ្វី​ច្បាស់​ល្អ​ទោះ​នៅពេល​យប់​ក៏ដោយ ។ ជាពិសេស​ទៅទៀត​ក៏​នៅមាន​មុខងារ​Vivid Mode​ដែល​ផ្តល់នៅ​កម្រិត​ពណ៍​ពេញលេញ​ស្រស់ស្អាត បូករួម​ទាំង​រូប​AR Sticker ស្អាតៗ​ថែម​ទៀតផង​។​

មិនតែប៉ុណ្ណោះ​កាមេរ៉ា​មុខ​របស់ F7​ក៏មាន​បំពាក់​នូវ​បច្ចេកវិទ្យា​AI beauty 2.0 ថ្មី ដែល​ធ្វើ ឲ្យ ការថត​ស៊ែ​ល​ហ្វី​របស់​អ្នក​កាន់តែ​អស្ចារ្យ​។ ជាមួយ​ដំណោះស្រាយ​នៃ​ភាព​ស្អាត​ជាង​9​លាន និង​បច្ចេកវិទ្យា​នៃ​ការ​ចំណាំ​ចំនួន 296 ចំណុច ដែល​អាច​ឲ្យ​រូបភាព​របស់​អ្នក​បង្ហាញ​ភាព​ស្អាត​បែប​ធម្មជាតិ​។

អេក្រង់​ដ៏​ធំ ៖ ទូរស័ព្ទ​ស៊េរី​ថ្មី​នះ​មាន​អេក្រង់​ធំ​ពេញ​ទំហំ 6.23 និង 19:9 ដែលជា​ស្មា​ត​ហ្វូ​នទី​មួយ ដែល​ផ្តល់នូវ​ភាព​ទាក់ទាញ​យ៉ាងខ្លាំង​សម្រាប់​ការ​ទស្សនា​។ F7 ក៏មាន​បំពាក់​ដោយ​បច្ចេកវិទ្យា​ស្គេ​ន​ផ្ទៃមុខ​រួមទាំង​ផ្ទៃ​រូបរាង​ដ៏​ស្រស់ស្អាត​ផងដែរ​ប្រៀបដូចជា​ផ្កាយ​រះ​ក្នុង​ផ្ទៃមេឃ​ងងឹត​យ៉ាង​ដូច្នេះ​ដែរ​។​

ជាមួយនឹង​ការ​រចនា​អេក្រង់​ស្រស់ស្អាត និង​ទំនើប​ស៊ីដាច់​គេ F7 នឹង​ផ្តល់ជូន​លោកអ្នក​នូវ​បទពិសោធន៍​ក្នុងការ​ទស្សនា​ដ៏​អស្ចារ្យ​ជាមួយនឹង​ទូរស័ព្ទ​ស៊េរី​ថ្មី​នេះ​។

ភាពខ្លាំង​ទាំង​ក្នុង​និង​ក្រៅ​៖​ជាងនេះទៅទៀត OPPO F7 ក៏បាន​បំពាក់​មក​ជាមួយនឹង​ប្រព័ន្ធ (ColorOS 5.0 system)​ជា system របស់ OPPO​ចុងក្រោយ​ដែល​បាន​Upgrade ដំណើរការ​ដោយ​Android 8.1​ជំនាន់​ចុងក្រោយ ដែល​ធ្វើអោយ​ដំណើរការបាន​រលូន​ល្អ និង​មាន​ភាព​វៃឆ្លាត​ក្នុងការ​បែប​ចែក និង​បង្ហាញ​ព័ត៌មាន​លម្អិត​នៃ​ជើងហោះហើរ ការទិញ​ទំនិញ​តាម​អ៊ី​ន​ធើ​ណែ​ត តាមដាន​ការបញ្ជាទិញ ជាដើម​។

សូមបញ្ជាក់ថា​OPPO F7 ដែល​បាន​សម្ពោធ​រូបរាង​ជា​លើកដំបូង​នៅ​ប្រទេស​ឥណ្ឌា​មានដូចជា ពណ៌​ក្រហម (Solar Red) ពណ៌​ប្រាក់ (Moonlight Silver) និង​តួខ្លួន​ជា​ប្រភេទ Glassy Design និង​ពណ៍​ខ្មៅ (Diamond Black) តួខ្លួន​ជា​ប្រភេទ Glassy Design ព្រមទាំង​មាន​ក្រឡា​ដូចជា​ពេជ្រ​ដែលជា​ចំនុច​ពិសេស​ទាក់ទាញ​សម្រាប់​អ្នកប្រើប្រាស់​ទូទៅ​ជាពិសេស​គឺ​យុវវ័យ​តែម្តង​។​

ដោយឡែក​ចំពោះ OPPO F7 Rom 64GB តម្លៃ Rs. 21990 និង OPPO F7 Rom 128GB តម្លៃ Rs. 26990។ ពេលនេះ OPPO F7 ទើបតែ​សម្ពោធ​និង​មាន​លក់​នៅ​ថ្ងៃទី​០២ ខែមេសា ឆ្នាំ​២០១៨ នៅក្នុង​ទីផ្សា​ប្រទេស​ឥណ្ឌា​។ តើ​ហ្វេ​ន​OPPO​ណាខ្លះ​ចង់បាន​ទូរស័ព្ទ​ដ៏​ទំនើប​មួយ​នេះ​?៕


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114