ព័ត៍មានទាន់​ហេតុការណ៏
Search

ឥ​ទ្បូ​វ​នេះ អាច​បង់​រំលស់ S9 ឬ S9+ ដោយ​គ្មាន​ការប្រាក់​ ហើយ​បាន​ប្រូ​ម៉ូ​សិន​ពិសេស​ទៀត

បន្ទាប់ពី​លេចចេញ រូបរាង​ដ៏​ស្រស់ស្អាត និង​បច្ចេកវិទ្យា​ដ៏​អស្ចារ្យ​នៃ​កំពូល​កាមេរ៉ា​របស់​ទូរស័ព្ទ Galaxy S9 ឬ S9+ ឥឡូវនេះ​ក្រុមហ៊ុន​សាម​សុង​ក៏មាន​កម្មវិធី​ពិសេស​ផ្តល់ជូន​ដល់​អ្នកគាំទ្រ ចាប់ពី​ថ្ងៃទី​១៧ មីនា រហូតដល់​ថ្ងៃទី​៣១ ឧសភា ២០១៨ សម្រាប់​ការបង់​រំលស់​ទូរស័ព្ទ Galaxy S9 ឬ S9+ ដោយ​គ្មាន​ការប្រាក់ (០%) ក្នុង​រយៈពេល ៦ ខែ​ផងដែរ។​

អតិថិជន​ក៏​អាច​បង់​រំលស់​/​ជាវ​ពណ៌​ណាមួយ​ក៏បាន និង​មានការ​ថែម​ជូន​នូវ​ឆ្នាំង​សាក​ថ្ម​ទូរស័ព្ទ​ឥត​ខ្សែ (Wireless Charger) ស្រោម​ទូរស័ព្ទ LED View Cover និង​ទឹកប្រាក់ $៥០ ក្នុង​ហ្គេម Vainglory (In App Value) ភ្លាមៗ​។ សម្រាប់​ការ​ថែម​ជូន​នេះ​ចាប់ពី​ថ្ងៃទី 2 មេសា រហូតដល់​អស់ពី​ស្តុក​។

Galaxy S9 និង S9+ នឹង​ផ្តល់ជូន​នូវ​បទពិសោធន៍​ស្មា​ត​ហ្វូ​ន ដែល​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នកប្រើប្រាស់​កាន់តែ​ទំនើប ងាយស្រួល ផ្សារភ្ជាប់ និង​រីករាយ​ជាមួយ​ការចែករំលែក​នូវ​បទពិសោធន៍ ជុំវិញ​អ្នក និង​ពិភពលោក ជាមួយនឹង​បច្ចេកវិទ្យា​កាមេរ៉ា​ចុងក្រោយបង្អស់ ដែលមាន​សមត្ថភាព​ចាប់យក​រូបភាព​យឺតៗ​បំផុត (960fps) នៃ​សកម្មភាព​ណាមួយ​ដែល​អ្នក​មិនអាច​មើល​ទាន់​នឹង​ភ្នែក ហើយ​អាច​ចាប់យក​រូបភាព​បាន​យ៉ាងច្បាស់​ល្អ​ទោះ​នៅក្នុង​ទី​មាន​ពន្លឺ​តិច​ក៏ដោយ (F1.5)​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ អ្នកប្រើប្រាស់​អាចបង្កើត Emoji ដែលមាន​រូបរាង​ស្រដៀង​នឹង​រូប​តុក្កតា ដើម្បី​បង្ហាញ​ពី​ខ្លួនគេ និង​អារម្មណ៍​ផ្ទាល់ខ្លួន​បាន​យ៉ាង​សប្បាយរីករាយ​។​

ចំពោះ​តម្លៃ​របស់ Galaxy S9 និង S9+ ៖ Galaxy S9+ (256 GB) តម្លៃ $999, Galaxy S9+ (128 GB) តម្លៃ $949 និង Galaxy S9 (128 GB) តម្លៃ $859​។​

​ប្រញាប់​ឡើង​!!! សូម​អញ្ជើញ​មក​ទស្សនា​ដោយផ្ទាល់ និង​សាកសួរ​ព័ត៌មាន​លម្អិត នៅតាម​ដេប៉ូ​ចែកចាយ​របស់​ក្រុមហ៊ុន​សាម​សុង ដែល​នៅ​ជិត​អ្នក​បំផុត៕


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114