ព័ត៍មានទាន់​ហេតុការណ៏
Search

ហេង នរៈ​កក្កដា ប្រតិកម្ម​លើ​ការ​រិះគន់​ថា ​ខ្លួន​ជា​ចេក​(​ខ្ទើយ​)

ភ្នំពេញ ​៖​ ដោយមាន​ការ​យល់​ច្រឡំ ​និង​មតិ​រិះគន់​មួយ​ចំនួន​ពី​មហាជន​ចំពោះ​បុរស​មួយ​ចំនួន​ដែល​មាន​សាច់​ដុំ ​និង​សាច់​ក្បាល​ពោះ​ថា​ ជា​ចេក​ឬ​ខ្ទើយ​នោះ ​តារា​សម្តែង​ប្រុស​លោក ហេង នរៈ​កក្កដា បាន​ចេញមុខ​ប្រតិកម្ម​ និង​បញ្ជាក់​លើ​ចំណុច​នេះ​ឲ្យ​មហាជន​ដឹង​ និង​បញ្ឈប់​ការរិះគន់។

លោក ហេង នរក​ក្កដា បាន​និយាយថា មាន​មនុស្ស​មួយចំនួន​តូច​តែងតែ​និយាយថា មនុស្ស​ប្រុស​ដែលមាន​ក្បាលពោះ ៦​កង់​និង​មាន​សាច់ដុំ ភាគច្រើន​សុទ្ធតែជា​ចេក (​ខ្ទើយ​)។ មូល​ហេតុដែល​ពួកគាត់​តែងតែ​និយាយ​ចឹ​ង ពីព្រោះ​តែ​ពួកគាត់​គ្មាន​សមត្ថភាព​ហាត់​ និង​កម្លាំង​ហាត់​ដូច​គេ គ្មាន​សមត្ថភាព​យក​រាង​ និង​សាច់ដុំ​ដូច​គេ។

លោក ហេង នរៈ​កក្កដា បាន​បន្ថែមទៀតថា ពួកគាត់​មានតែ​សមត្ថភាព​ខាង​ផឹក ចឹ​ង​ហើយ​ទើប​ពួកគាត់​និយាយថា អ្នកមាន​សាច់ដុំ​ចេក​ទាំងអស់។ សំណាង​ដែរ​ជាតិ​នេះ កើតមក​មិនសូវ​ចេះ​ផឹក​ដូច​គេ។ តាមរយៈ​នេះ​គេ​ពុំ​ដឹងថា​ លោក​មាន​ចេតនា​ចង់​សំដៅលើ​បុគ្គល​ណា​ម្នាក់​នោះទេ​។​

ជាមួយគ្នានេះ​មានមតិ​មហាជន​ជាច្រើន​បានលើកឡើង​ផ្សេងៗ​គ្នា​ដោយមាន​ខ្លះ​បាន​គាំទ្រ​គំនិត​របស់​តារា​សម្តែង​រូប​សង្ហា​លោក ហេង នរៈ​កក្កដា។ ប៉ុន្តែ​ក៏មាន​ខ្លះទៀត​បាន​រិះគន់​ចំពោះ​ការ​បញ្ចេញមតិ​រិះគន់​របស់​លោក ហេង នរៈ​កក្កដា ដែល​មានបំណង​វាយ​ប្រហារលើ​សិទ្ធិ​ឯកជន​របស់​បុគ្គល​មួយចំនួន​ដែល​ចូលចិត្ត​ការ​ផឹក​ស្រា​ផងដែរ។

កម្ពុជា​ថ្មី​នៅ​រសៀល​ថ្ងៃទី​០២ ខែមេសា នេះ​ពុំ​អាចទាក់ទង​ដើម្បី​សុំ​ការសួរនាំ​បន្ថែម​ពី​លោក ហេង នរៈ​កក្កដា បានទេ​ទាក់ទង​ករណីនេះ។

សូម​បញ្ជាក់ដែរថា​ បច្ចុប្បន្ន​ទីផ្សា​សិល្បៈ​របស់លោក ហេង នរៈ​កក្កដា កំពុង​ទទួល​បានការ​គាំទ្រ​ច្រើន​ពី​មហាជន​តាមរយៈ​សមត្ថ​ភាព​សម្តែង​ភាពយន្ត​ជាដើម៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114