ព័ត៍មានទាន់​ហេតុការណ៏
Search

ទូរស័ព្ទ Galaxy S9 និង S9+​កាមេរ៉ា​ ដែល​អាច​ប្តូរ​រូបអ្នក​ទៅជា Emoji

Galaxy S9 និង S9+​មិន​ត្រឹមតែ​ជា​កំពូល​ទូរស័ព្ទ​ដ៏​អស្ចារ្យ​ប៉ុណ្ណោះ​ទេ​ ថែមទាំង​ភ្ជាប់​ជាមួយ​មុខងារ​ដ៏​រឹតតែ​អស្ចារ្យ​ថែមទៀត​ដែល​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​កាន់តែ​ទទួលបាន​ភាពងាយស្រួល​និង​ទាន់សម័យ​។​ក្នុងនោះ​ផងដែរ​ក៏មាន​មុខងារ AR emoji នៅក្នុង​កាមេរ៉ា ដែល​អ្នក​អាចបង្កើត Emoji មាន​រូបរាង​ស្រដៀង​នឹង​អ្នក​តែ​ជា​រូប​តុក្កតា និង​មាន​គ្រប់​ទឹកមុខ​ផ្សេងៗ​គ្នា​ដូចជា សើច ញញឹម ភ្ញាក់ផ្អើល អៀន អន់ចិត្ត -​ល ។​នេះ​មានន័យថា អ្នក​អាច​កំណត់​តួអង្គ​ទាំងនោះ​ជា​ខ្លួន​អ្នក​តាមរយៈ​មុខងារ AR emoji ហើយ​ចែករំលែក AR emoji ទាំងនោះ​ទៅក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​នានា ។ ​សម្រាប់​តួអង្គ​នៅ​ក្នុងនោះ​មានដូចជា តួអង្គ​ក្នុង​រឿង Frozen, The Incredibles, Zootopia​ហើយ​ថ្មីៗ​នេះ​ក្រុមហ៊ុន​សាម​សុង និង Disney បាន​សហការ​ជា​ផ្លូវការ ក្នុងការ​បង្កើត AR emoji​ដែល​តួអង្គ​មាន​ក្នុង​រឿង​របស់ Disney​គឺ​មី​គី​ម៉ា​វ និង មី​នី​ម៉ា​វហើយ​ក៏មាន​តួអង្គ​ជាច្រើន​ទៀត​នឹងធ្វើ​ការបញ្ចេញ​ឲ្យ​ប្រើប្រាស់​ជា​បន្តបន្ទាប់​នៅក្នុង​ឆ្នាំនេះ​។

មុខងារ​ដ៏​ឆ្នើម​ទាំងអស់នេះ​បាន​បង្កើតឡើង​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​មនុស្ស​ជំនាន់​ថ្មី​ដែល​ចូលចិត្ត​ផ្តិត​យក​រាល់​សកម្មភាព​សំខាន់ៗ​ក្នុង​ជីវិត​រស់នៅ​របស់​ពួកគេ​នៅ​គ្រប់​ទីកន្លែង និង​គ្រប់ពេលវេលា​។ នេះ​គឺជា​សករាជ​ថ្មី​នៃ​កំពូល​កាមេរ៉ា​!៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114