ព័ត៍មានទាន់​ហេតុការណ៏
Search

ទីបំផុត OPPO F7 នឹងមាន​លក់​ក្នុង​ទីផ្សា​ប្រទេស​កម្ពុជា​ឆាប់ៗ​នេះ!

​ភ្នំពេញ​៖​ បន្ទាប់ពី​មាន​ពាក្យ​ចចាមអារ៉ាម​ជាច្រើន​អំពី​ការមកដល់​របស់ OPPO F7 ពេលនេះ​ប្រាកដ​ណាស់​ថា OPPO F7 នឹងត្រូវ​បាន​នាំយកមក​លក់​នៅលើ​ទីផ្សា​ប្រទេស​កម្ពុជា​ឆាប់ៗ​នេះ​។​នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ OPPO Cambodia ដែល​បាន​ផ្លាស់ប្តូរ cover របស់ខ្លួន​ពី OPPO F5​មក​ដាក់​រូប OPPO F7 វិញ​។

​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ OPPO កាលពី​ថ្ងៃទី​៦ ខែមេសា​នេះ​គេ​ឃើញ​មានការ​ផ្លាស់ប្តូរ cover ដែលមាន​រូប​ទូរស័ព្ទ OPPO F7 និង ពាក្យ​ថា “25 MP” អមដោយ​ឃ្លា​មួយ​ថា “Selfie ដោយ​បច្ចេកវិទ្យា AI ថតរូប​ពិត​របស់​អ្នក​” ដែល​សំដៅ​ទៅដល់​ទំហំ​កា​ម៉េ​រ៉ា​ខាងមុខ​របស់​ទូរស័ព្ទ​ម៉ូ​ដែល​ថ្មី​នេះ ដែល​អាច​ផ្តល់​គុណភាព​រូបថត​ច្បាស់​ស្អាត​ដូច​ពណ៌​ធម្មជាតិ​ពិត​។ ជាមួយគ្នានេះ​មាន​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​បាន​សាកសួរ​ពី​តម្លៃ​និង​ការមកដល់​នៃ​ទូរស័ព្ទ​នៅក្នុង​ប្រទេស​កម្ពុជា​។ ម្នាក់ៗ​ហាក់ដូចជា​ចាប់អារម្មណ៍​ចង់​ប្រើប្រាស់​ទូរស័ព្ទ​ស៊េរី​ថ្មី​នេះ​ខ្លាំងណាស់​។

​បើ​គេ​ក្រលេកមើល​ទៅតាម​ហាង​លក់​ទូរស័ព្ទ​ធំៗ​ជាច្រើន​នៅក្នុង​ទីក្រុង​ភ្នំពេញ​វិញ​គេ​នឹង​ឃើញថា​ស្លាក​ប៉ាណូ​ធំៗ​ដែលមាន​រូប​ទូរស័ព្ទដៃ OPPO F7 ត្រូវបាន​បំពាក់​នៅ​ពីមុខ​ហាង​តែម្តង​ដោយ​ហាង​ខ្លះ​មាន​ដាក់​រូប​ទូរស័ព្ទ​ជាមួយនិង​របស់​តារា​ស្រី​ល្បីឈ្មោះ​គឺ​អ្នក ពេជ្រ សោភា ហើយ​ខ្លះទៀត​ក៏បាន​ដាក់​រូប​រប​ស់បុ​រស​សង្ហា​សម្តី​ផ្អែម​Step​និង​ខ្លះទៀត​ដាក់​រូប​ស្រី​ស្អាត រ៉េត ស៊ូ​ហ្សា​ណា ដែល​សុទ្ធតែជា​តារា​តំណាងអោយ​ក្រុមហ៊ុន​OPPO។

​ប៉ុន្តែ​ទោះជា​មានការ​គាំទ្រ​យ៉ាង​គគ្រឹកគគ្រេង​ពី​អតិថិជន​ក្នុងស្រុក​យ៉ាង​ក៏ដោយ​ខាង​ក្រុមហ៊ុន OPPO នៅតែ​មិនទាន់​បង្ហាញ​ពី​តម្លៃ​និង​កាលបរិច្ឆេទ​នៃ​ការមកដល់​របស់ OPPO F7 មកកាន់​ប្រទេស​កម្ពុជា​នៅឡើយ​ទេ​។ ក្រុមហ៊ុន​ត្រឹមតែ​ឲ្យ​ដឹងថា​កំពូល​ស្មា​ត​ហ្វូ​ន​ថ្មី​មួយ​នេះ នឹង​មកដល់​នៅពេល​ឆាប់ៗ​នេះ​។

​គួររំលឹកថា OPPO F7 ត្រូវបាន​បំពាក់​ដោយ​កាមេរ៉ា​មុខ​ទំហំ​២៥​មេ​ហ្គា​ភិ​ច​សែ​ល​ដែលជា​កាមេរ៉ា​ស៊ែ​ល​ហ្វី​ដំបូងបង្អស់​មាន​ទំហំ​ធំជាងគេ​សម្រាប់​ការថត​ស៊ែ​ល​ហ្វី​ស្អាត​បែប​ធម្មជាតិ​នៅពេល​ថ្ងៃ និង​ស៊ែ​ល​ហ្វី​ច្បាស់​ល្អ​ទោះ​នៅពេល​យប់​ក៏ដោយ​។ មិនតែប៉ុណ្ណោះ កាមេរ៉ា​មុខ​របស់ F7 ក៏មាន​បំពាក់​នូវ​បច្ចេកវិទ្យា AI beauty 2.0 ថ្មី ដែល​ធ្វើ​ឲ្យ ការថត​ស៊ែ​ល​ហ្វី​របស់​អ្នក​កាន់តែ​អស្ចារ្យ​។​ទូរស័ព្ទ​ស៊េរី​ថ្មី​នេះ មាន​អេក្រង់​ធំ​ពេញ​ទំហំ 6.23 អ៊ីង និង​សមាមាត្រ 19:9 (Notch Screen) ដែលជា​ស្មា​ត​ហ្វូ​ន​ផ្តល់នូវ​ភាព​ទាក់ទាញ​យ៉ាងខ្លាំង​សម្រាប់​ការ​ទស្សនា​វីដេអូ​និង​រូបភាព​ផ្សេងៗ ហើយ​ចំណុច​ពិសេស​ទាំងនេះ​ក៏​កំពុង​វាយលុក​ទីផ្សា​នៅក្នុង​ប្រទេស​ឥណ្ឌា​យ៉ាង​ក្តៅគគុក​ផងដែរ​។

​បើ​ចង់ដឹងថា​តើ OPPO F7 នឹង​មកដល់​នៅពេលណា​នោះ​មានតែ​តាមដាន​មើល​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ OPPO ប៉ុណ្ណោះ​។​ទោះជា​យ៉ាងណា​ក៏​ប្រហែលជា​ចុងខែ​នេះ​លោកអ្នក​ពិតជា​អា​ចក​ម្ម៉​ង់ OPPO F7 ថ្មី​នេះ​បាន​ហើយ បើ​យើង​មើល​ទៅតាម​ដំណើរការ​ពីមុនមក​របស់​ក្រុមហ៊ុន​ OPPO៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114