ភ្នំពេញ៖ ខណៈពេលដែលការថតរូបស៊ែលហ្វីក្លាយជារឿងមួយកំពុងពេញនិយមបំផុតនៅក្នុងបណ្តាញសង្គម OPPO ក៏បានក្លាយជាក្រុមហ៊ុនទូរស័ព្ទតែមួយគត់ដែលមានកាមេរ៉ាមុខល្អដាច់គេ ជាពិសេសគឺ OPPO ស៊េរី F តែម្តង ដែលអាចឲ្យអ្នកប្រើប្រាស់ថតស៊ែលហ្វីបានយ៉ាងច្បាស់ល្អ។
ភាពជោគជ័យទាំងនេះ គឺកើតចេញពីការប្រឹងប្រែងឥតឈប់ឈរបស់ក្រុមហ៊ុន OPPO ក្នុងការផលិតនូវទូរស័ព្ទដែលមានកាមេរ៉ាមុខល្អជាងគេពីជំនាន់មួយទៅជំនាន់់មួយ។ជាក់ស្តែងនៅដើមឆ្នាំ២០១៦ ក្រុមហ៊ុន OPPO បានបញ្ចេញនូវ OPPO F1 ដែលមានកាមេរ៉ាមុខរហូតដល់ទៅ៨មេហ្កាភិចស៊ែល បន្ទាប់មកនៅចុងឆ្នាំ ២០១៦ OPPO F1s និង OPPO F1 plus ក៏ត្រូវបានចេញលក់នៅលើទីផ្សារដោយកាមេរ៉ាកើនឡើងទ្វេរដងរហូតដល់ទៅ ១៦ មេហ្កាភិចសែល ដែលអាចនិយាយបានថា ជាកាមេរ៉ាមុខធំជាងគេ និងដំបូងគេក្នុងអំឡុងពេលនោះ។
ដោយឡែកនៅពាក់កណ្តាលឆ្នាំ ២០១៧ OPPO F3 និង OPPO F3 plus ត្រូវចេញលក់ដោយមានកាមេរ៉ាស៊ែហ្វីភ្លោះគឺ ១៦ និង ៨ មេហ្កាភិចស៊ែល ដែលកាន់តែពិសេសសម្រាប់អ្នកចូលចិត្តស៊ែហ្វីតែឯង និងអាចស៊ែហ្វីជាក្រុមបានដោយមិនបាត់នរណាម្នាក់ឡើយ ក៏ព្រោះតែកាមេរ៉ាស៊ែហ្វីអាចពង្រីកឡេនធំទូលាយបានយ៉ាងល្អ។
ក្រុមហ៊ុន OPPO មិនបញ្ឈប់ការច្នៃប្រឌិតរបស់ខ្លួនត្រឹមនេះឡើយ នៅចុងឆ្នាំ២០១៧ OPPO F5 ត្រូវចេញលក់នៅលើទីផ្សារដោយមានការកែលម្អររិតតែវិសេសវិសាលជាងមុន គឺកាមេរ៉ាមានររហូតដល់ទៅ ២០ មេហ្កាភិចស៊ែល ហើយមាន AI Beauty ដែលអាចអ្នកប្រើប្រាស់ថតរូបបានកាន់តែស្អាតជាមួយបច្ចេកវិទ្យាដ៏ថ្មីនិងមុខដំបូងគេ។
ចំណែកនៅឆ្នាំ ២០១៨ នេះវិញ ក្រុមហ៊ុន OPPO បានកំពុងតែធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលជាមួយនឹង OPPO F7 ដែលមានកាមេរ៉ារហូតដល់ទៅ ២៥ មេហ្កាភិចស៊ែល ព្រមទាំងបាន Update បច្ចេកវិទ្យា AI Beauty ទៅជា AI Beauty 2.0 ទៀតផង។ អ្វីដែល OPPO ព្យាយាមអភិវឌ្ឍន៍ខ្លាំងគឺកាមេរ៉ាខាងមុខ វាគឺជាកាមេរ៉ាប្រើប្រាស់ស៊េនស័រធំបំផុតដំបូងគេ របស់ក្រុមហ៊ុន Sony គឺស៊េនស័រ IMX576 ដែលចាប់រូបភាពក្នុងទំហំ ២៥ មេហ្គាភិចស៊ែល កម្រិត Aperture f/2.0 ប្រើប្រាស់លេនទូលាយល្អ និងមុខងារ HDR ចាប់រូបភាពស្រស់ស្អាតជាមួយមុខងារជំនួយសម្រស់ AI Beauty 2.0 ។
ទូរស័ព្ទស៊េរីថ្មីនេះ មានអេក្រង់ធំពេញទំហំ 6.23 អ៊ីង និងសមាមាត្រ 19:9 (Notch Screen) ដែលជាស្មាតហ្វូនផ្តល់នូវភាពទាក់ទាញយ៉ាងខ្លាំងសម្រាប់ការទស្សនាវីដេអូនិងរូបភាពផ្សេងៗ។ OPPO F7 ក៏បានផ្លាស់ប្ដូរខ្នងខាងក្រោយមកជាកញ្ចក់ដែរ និងស្រោបមកដល់មុខ ជាប្រភេទ Uni-Body ប៉ុន្តែកាមេរ៉ាខាងក្រោយមិនលៀនមកច្រើនទេហើយក៏ឃើញមានស៊េនស័រស្កេនម្រាមដៃនៅពីក្រោយតួខ្នងនោះផងដែរ។ សរុបមកក្រុមហ៊ុន OPPO នៅតែជាក្រុមហ៊ុនដែលឈានមុខគេជានិច្ចផ្នែកស៊ែហ្វីនេះតែម្តង។
គួររំលឹងផងដែរថានាពេលកន្លងមក OPPO F5 ធ្លាប់ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងដោយមានអតិថិជនមិនថា ជាអ្នកប្រើប្រាស់ទូទៅ ឬក៏តារាខ្មែរ និងតារាបរទេសនោះឡើយ ដែលធ្វើឲ្យ OPPO នៅរក្សាដំណែងជា «អ្នកឯកទេសស៊ែលហ្វីឈានមុនគេ» បួនជំនាន់បន្តបន្ទាប់គ្នា។ ដូច្នេះបើចង់ដឹងថា OPPO F7 ដែលជារបកគំហើញថ្មីនៃកំពូលស្មាតហ្វូតនេះល្អយ៉ាងណានោះសូមរងចាំមើលទាំងអស់គ្នាណា។ វានឹងមកដល់ឆាប់ៗនេះហើយ៕