ព័ត៍មានទាន់​ហេតុការណ៏
Search

លោកតា​អាយុ ​៨១ ​ឆ្នាំ​ ​ធ្លាក់​ពី​លើផ្ទះ​កម្ពស់​ ៣ ​ម៉ែត្រ​ស្លាប់

ព្រៃវែង​៖ លោកតា​អាយុ ​៨១ ​ឆ្នាំ​ម្នាក់​ បាន​ធ្លាក់​ពី​លើ​ផ្ទះ​កម្ពស់ ​៣​​ម៉ែត្រ​ស្លាប់​ភ្លាម​មួយ​រំពេច​ ខណៈ​ឡើង​ចង​ទ្វារផ្ទះ​ ហើយ​ដាច់​ខ្សែ​ចង​ក៏​ធ្លាក់​មក​លើ​ថាស​ជណ្ដើរ​បត់​ក​តែ​ម្ដង។

ហេតុការណ៍​ខាង​លើ ​បាន​កើ​ត​ឡើ​ង​កាលពី​ថ្ងៃ​ទី​៨ ​ខែ​មេសា ​ឆ្នាំ​២០១៨ ​នៅ​ចំណុច​ផ្ទះ​របស់​កូន​លោកតា​រងគ្រោះ ស្ថិតក្នុង​ភូមិ​ព្រៃ​ព្រហ្ម​ ឃុំពោធិ​ទី​ ស្រុក​ពាម​រក៍​ ខេត្តព្រៃវែង​ វេលា​ម៉ោង​ ២២​ និង ​៣០ ​នា​ទី​។

​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរ​បាល​ស្រុក​ពាមរ​ក៍ បាន​ឱ្យ​ដឹងថា ​ជនរងគ្រោះ​ដែល​បាន​ធ្លាក់​ពី​លើផ្ទះបណ្តាល​ឱ្យស្លាប់​ខាង​លើមានឈ្មោះ ​ឡុង អ៊ុន​ ភេទ​ប្រុស​ អាយុ​៨១​ឆ្នាំ​ រស់នៅ​ភូមិ​ឃុំកើតហេតុ​ខាង​លើ​។​

សមត្ថកិច្ច​បានឱ្យ​ដឹង​ទៀតថា ​មូលហេតុ ​គឺ​លោកតា​រងគ្រោះ​បាន​ឡើង​ទៅ​លើ​ផ្ទះ​របស់​កូន​​ឈ្មោះ ​ជន រ៉ុ​ម​ ដើម្បីទាញ​ខ្សែ​ចង​ទ្វារ​បិទ តែខណៈដែលកំពុង​ទាញ​ខ្សែ​ចង​ក៏​ដាច់​​ធ្លាក់​មក​លើ​ថាស​ជណ្តើរប​ណ្តាល​ឱ្យ​បត់​ករ​ស្លាប់​ភ្លាមៗ​តែម្តង​។ ​សពក្រោយពេល​ពិនិត្យ​បានប្រគល់​ឱ្យ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114