ព័ត៍មានទាន់​ហេតុការណ៏
Search

ចោរ​ចូល​ឆ្កឹះ​សោ​លួច​ម៉ូតូ​ក្នុង​ក្រុមហ៊ុន ​RRD ​អស់បី​គ្រឿង

ភ្នំពេញ​៖ ​ចោរហារយ​មួយក្រុម​បានចេញ​ធ្វើ​សកម្មភាព​ឆ្កឹះ​សោ​ទី​តាំ​ងក្រុមហ៊ុន ​RRD MANPOWER CO LTD​ ជ្រើសរើស​ពលករ ពល​ការិនី​ ទៅធ្វើ​ការ​ក្រៅប្រទេស​ លួច​ម៉ូតូ​អស់បី​គ្រឿង​ដោយ​សុវត្ថិភាព ខណៈ​បុគ្គលិក​ជាច្រើន​នាក់​កំពុង​ដេក​លង់លក់​នៅ​ជាន់​ទី​១។​ ហេតុ​ការណ៍ភ្ញាក់ផ្អើល​នេះ ​បានកើតឡើង​កាលពី​វេលា​ម៉ោង ​៦ ​និង​ ៣០​ នាទី​ព្រឹក ​ថ្ងៃទី​១០​ ខែមេសា ​ឆ្នាំ​២០១៧ ​ស្ថិតនៅ​ទីតាំងក្រុមហ៊ុន​ខាងលើ​ ផ្ទះ​លេខ ​C1​ ក្រុម​១៤ ​ភូមិ​បឹង​សាឡាង​ សង្កាត់​ឫស្សី​កែវ​ រាជធានី​ភ្នំពេញ​។

​ម៉ូតូ​ទាំងបី​គ្រឿង​ដែល​ចោរលួច​ទៅនោះ​មាន ​ទី​១ ​ម៉ាក​ SUZUKI VIVA​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ ភ្នំពេញ ​1Q 7212​, ទី​២​ ម៉ាក​ Honda Scoopy​ ពណ៌​ស ​ពាក់​ស្លាក​លេខ​ តាកែវ ​1K 2043​, ទី​៣ ​ម៉ាក ​Honda Cub C50 ​ពណ៌​ទឹក​ប៊ិច​ មិន​ចាំ​ស្លាក​លេខ​ និង​កាមេរ៉ា​ថតរូប​មួយគ្រឿង​ម៉ាក​ Sony ពណ៌​ខ្មៅ រួមទាំង​ដុំ ​Power Bank១​។

​ប្រភព​ព័ត៌មាន​ពី​ម្ចាស់​ទីតាំង​ខាងលើបាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា ​​នៅ​ព្រឹក​ថ្ងៃទី​១០ ​ខែមេសា​ ឆ្នាំ២០១៨ ​វេលា​ម៉ោង​ ៦​ និង ​៥០ ​នាទី​ព្រឹក ​រូបគាត់​បាន​ភ្ញាក់​ពី​ដំណេក​ចុះមក​ក្រោម​បើកទ្វារ​ផ្ទះ ពេលនោះ​ស្រាប់តែ​ឃើញ​ទ្វាររបង​កន្លែង​ដាក់​ម៉ូតូ​ចំហៀង​ផ្ទះ​ចំហ​ទ្វារ​ ឃើញ​ដូចនេះ​គាត់​ក៏​ដើរទៅមើលក៏​បាត់​ម៉ូតូ​ចំនួន​បី​គ្រឿង​មិនឃើញ។ ​បន្ទាប់មក​គាត់​បាន​ដើរមក​មើល​ទ្វារផ្ទះ​ខាងក្រោយចំហ​ដែរ ​ភ្លាមៗ​នោះ​គាត់​ក៏បាន​ដើរ​ចូលមក​មើល​ក្នុងផ្ទះ​ ស្រាប់តែ​ឃើញ​បាត់​កាមេ​រ៉ាថតរូប​ម៉ាក ​Sony ​ពណ៌​ខ្មៅ​១​គ្រឿង​ និង​ Power Bank ១គ្រឿង​។ រីឯ​តំណាង​ក្រុមហ៊ុន​ឈ្មោះ អេង​សុវណ្ណារិទ្ធ​ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ ​ស្នាក់​ទីតាំង​កើតហេតុ​ខាងលើ។

​ក្រោយពេល​ភ្ញាក់ផ្អើល​នេះ ​ម្ចាស់​ទីតាំង​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ពិនិត្យ​ដល់កន្លែងកើតហេតុ ​និង​ដាក់​ពាក្យបណ្តឹង​ដើម្បី​ឲ្យ​សមត្ថកិច្ច​កំណត់​មុខសញ្ញា​ជនសង្ស័យ​៕ ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114