ព័ត៍មានទាន់​ហេតុការណ៏
Search

ទូរទស្សន៍​អេក្រង់​ធំ​កំពុង​ត្រូវប៉ាន់​នៅលើ​ទីផ្សារ​

​បច្ចុប្បន្នទូរទស្សន៍​មិន​ត្រឹមតែ​ផ្តល់​ការ​ទស្សនា​ព័ត៌មាន និង​ការកម្សាន្ត​ប៉ុណ្ណោះ​ទេ តែ​គឺជា​ឧបករណ៍ម្យ៉ាង​ដែល​មិនអាច​ខ្វះ​បាន​នៅតាម​គេហដ្ឋាន​នីមួយៗ ដោយសារ​បច្ចេកវិទ្យា​ទំនើប និង​ភាពច្នៃប្រឌិត​ឥត​ដែន​កំណត់​។

​តាមរយៈ​ការ​ស្រង់​មតិ​របស់ AVS Forum ដែលមាន​អ្នកចូលរួម​ឆ្លើយតប​ជាង ​៧០០​ នាក់ បានបង្ហាញថា ៣៨% នៃ​អ្នកចូលរួម​សរុបឆ្លើយថា ​ពួកគេ​ជ្រើសរើស​ទូរទស្សន៍​ទំហំពី ៧០ ដល់ ៧៩ អ៊ី​ញ និង​ ២៩% បានជ្រើសរើស​ពី ៦០ ទៅ ៦៩ អ៊ី​ញ ហើយ​ជាង​ ៩០% នៃ​អ្នក​ចូលរួមបាន​ឆ្លើយថា ពួកគេ​នឹង​ជ្រើសរើស​ទូរទស្សន៍​ទំហំ ​៦០ អ៊ី​ញ​ឡើងទៅ​។

​ទូរទស្សន៍​អេក្រង់​ធំ ជា​ទូរទស្សន៍​ដែល​ទទួលបាន​ការចាប់​អារម្មណ៍​ច្រើន​បំផុត​ពី​បណ្តា​អ្នកប្រើប្រាស់នៅ​ប្រទេស​កូរ៉េ​។ នៅក្នុង​សហគមន៍​អន​ឡាញ​របស់​ជនជាតិ​កូរ៉េ អ្នកប្រើប្រាស់​ជាច្រើនបានបង្ហាញ​ក្តីរំភើប ពាក់ព័ន្ធ​នឹង​ឧ​បករ​ណ៍​បញ្ចាំង​កុន និង​ចង់​នៅផ្ទះ​មើល​ភាគ​យន្ត​កម្រិត ​4K ជាជាង​ទៅ​មើល​តាម​រោងភាពយន្ត​។ ចំណែក​អ្នក​ផ្សេងទៀត​គិតថា ឆាប់ៗ​នេះ ក្រុមហ៊ុន​សំណង់អាច​នឹង​ចាប់ផ្តើម​គម្រោង​លក់​ផ្ទះ​ដែលមាន​ភ្ជាប់​មកជា​មួយ​នូវ​ទូរទស្សន៍​ទំហំ​ ១០០ ​អ៊ី​ញ​ឡើងទៅ​នៅលើ​ជញ្ជាំង​រួចជាស្រេច​។

​ទូរទស្សន៍​អេក្រង់​ធំ កាន់តែ​ត្រូវប៉ាន់​
​បើតាម​ការស្រាវជ្រាវរ​បស់​គ្រឹះស្ថាន​មួយចំនួននៅ​ឆ្នាំ ២០១៦ ទំហំ​អេក្រង់​ទូរទស្សន៍​ជា​មធ្យម​ដែលត្រូវបាន​ប្រើប្រាស់​នៅលើ​ពិភពលោក គឺ​ធំ​ជាង ៦០ អ៊ី​ញ​។ នៅ​ឆ្នាំ​ ២០២០ គេ​រំពឹងថា អ្នកប្រើប្រាស់​នឹង​ជ្រើសរើស​ទូរទស្សន៍​អេក្រង់​កាន់តែ​ធំ ដែលមាន​កម្ពស់​រហូត​ដល់​ ៤០ ​អ៊ី​ញ នៅក្នុងតំបន់​មួយចំនួន​ដូចជា​អាមេរិក​ខាងជើង និង​ប្រទេស​ចិន​។ ជាការ​ពិតណាស់ ទំហំ​ទូរទស្សន៍​ជា​មធ្យមត្រូវបាន​ជឿថារហូតដល់​ជិត​ ៥០ អ៊ី​ញ​។

​សម្រាប់​ទូរទស្សន៍​ដែលមាន​អេក្រង់​ ៥០​ អ៊ី​ញ ឬ​ធំ​ជាង​នេះ កំពុងមាន​ទីផ្សារ​ខ្លាំង​នៅ​ទូទាំងសកលលោក​។ មួយ​ភាគ​បួន​នៃ​ចំនួន​ទូរទស្សន៍​ដែល​បាន​លក់​ចេញ​នៅលើ​ទីផ្សារ​កាលពីឆ្នាំទៅសុទ្ធតែជា​ប្រភេទ​អេក្រង់​ ៥០ ​អ៊ី​ញ​ឡើងទៅ​។

UHD មានន័យថា អេក្រង់​កាន់តែ​ធំ​
កាលពី​ឆ្នាំ​ ២០១៥ ក្រុមហ៊ុន​សាម​សុង បាន​ចុះផ្សាយ​អត្ថបទ​មួយ​អំពី​គន្លឹះ​ល្អៗ​ក្នុង​ការទិញ​ទូរទស្សន៍ដែល​បានលើកឡើង​អំពី​ទំហំ និង​ចម្ងាយ​នៃ​ការ​ទស្សនា​ផងដែរ​។ ទំហំ​ដ៏​ល្អ​បំផុត​នៃទូរទស្សន៍ Full HD (FHD) គឺ​ត្រូវបាន​គណនា​ដោយ​គុណ​នឹង 25 នៃ​ចម្ងាយ​នៃ​ការ​ទស្សនា​។ សម្រាប់​ទូរទស្សន៍ Ultra HD (UHD) គឺ​ត្រូវ​គុណ​នឹង 39 ។ ឧទាហរណ៍​ប្រសិនបើ​ចម្ងាយ​មើល 2 ម៉ែត្រ​ទូរទស្សន៍ UHD 78 អ៊ី​ញ​ គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​។

​ហេតុអ្វី​បានជា​ទូរទស្សន៍ UHD គួរតែ​ធំ​ជាង​ទូរទស្សន៍ FHD 1,5 ដង​? វា​មាន​ភាពខុសគ្នា​ខ្លាំង​។ ទូរទស្សន៍ UHD មាន​គុណភាព​បង្ហាញ​ខ្ពស់ 8 ដង​ជាង​ទូរទស្សន៍ HD និង​ទូរទស្សន៍ FHD 4 ដង​។ និយាយ​ម្យ៉ាងទៀត​ចំនួន​ភិ​ច​សែ​ល​នៅលើ​ទូរទស្សន៍ UHD គឺ​ខ្ពស់ជាង HD ឬ​ទូរទស្សន៍ FHD។ នោះហើយ​ជា​មូល​ហេតុដែល​អ្នកទស្សនា​ទូរទស្សន៍​ អាច​រីករាយ​នឹង​រូបភាព​កាន់តែច្បាស់​ជាមួយនឹងពណ៌​សម្បូរបែប​ ដែល​មើលទៅ​ដូចជា​ស្ថានការណ៍​ពិតៗ​នៅលើ​ទូរទស្សន៍ UHD ដែលមិន​ធ្វើ​ឲ្យ​លោកអ្នក​រូ​យ​ភ្នែក ឬ​ធុញទ្រាន់​ទាល់តែសោះ​។​

សាម​សុង​នាំមុខគេ​លើ​ប្រភេទ​ឧបករណ៍ home theater
ក្រុមហ៊ុន​សាម​សុង បាន​ដើរតួនាទី​ឈានមុខ​គេ​ក្នុង​វិស័យ​ផលិត​ទូរទស្សន៍​អេក្រង់​ធំ​។ ក្រុមហ៊ុន​នេះបាន​ផលិត ទូរទស្សន៍ LCD ទំហំ 50 អ៊ី​ញ​នៅក្នុង​ឆ្នាំ 2006 ហើយ​បាន​លក់​ទូរទស្សន៍​អេឡិចត្រូនិកទំហំ 70 អ៊ី​ញ​ជា​លើកដំបូង​នៅ​ឆ្នាំ 2007។

ក្នុងនាម​ជា​អ្នក​នាំមុខគេ​ក្នុង​ការផលិត​ទូរទស្សន៍​អេក្រង់​ដ៏​ធំ សាម​សុង​ក៏មាន​ចំណែក​ទីផ្សារ​រឹងមាំ​នៃទូរទស្សន៍​អេក្រង់​ធំ​ផងដែរ​។ យោងតាម​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ NPD បានឱ្យដឹងថា 47,6% នៃទូរទស្សន៍ 60 អ៊ី​ញ ​និង​ធំ​ជាង​នេះ​ដែល​បាន​លក់​នៅ​អាមេរិក​ក្នុង​ត្រីមាស​ដំបូង ​គឺ​ផលិតផល​សាមសុង​។

​កាលពី​ឆ្នាំទៅ ក្រុមហ៊ុន​សាម​សុង ទើបតែ​ដាក់​បង្ហាញ​ទូរទស្សន៍​អេក្រង់ UHD ទំហំ 82 អ៊ី​ញ ដែលកាលពីមុន​ធ្លាប់​បង្ហាញ​ត្រឹមតែ​ប្រភេទ​ទំហំ 49, 55, 65 និង 75 អ៊ី​ញ​។ ក្រុមហ៊ុន​សាម​សុង​ក៏បានសម្ពោធ​ទូរទស្សន៍ QLED ទំហំ 55 អ៊ីង 65 អ៊ី​ញ និង 75 អ៊ី​ញ​របស់ខ្លួន​ផងដែរ ហើយ​នៅ​ខែសីហា​ខាងមុខនេះ គ្រោង​នឹង​បើក​ដំណើរការ​ទូរទស្សន៍ Q9 QLED ទំហំ 88 អ៊ី​ញ​ដែលជា​គំរូ​មួយ​ដែល​នឹង​នាំមុខគេ​ក្នុង​ទីផ្សារ​អេក្រង់​ធំ​។

​បើតាម​ប្រសាសន៍​របស់លោក HS Kim នាយក​ផ្នែក Visual Display Business នៅ Samsung Electronics ប្រចាំ​នៅ​កម្ពុជា បាន​មានប្រសាសន៍ថា «​ផលិតផល​ទូរទស្សន៍​សាម​សុង​អេក្រង់​ធំ នឹងឈានមុខ​គេ​ក្នុងការ​ប្រជែង​នៅលើ​ទីផ្សារ​។ ជាមួយនឹង​បច្ចេកវិទ្យា​ទំនើប​កម្រិត​ខ្ពស់ ជាមួយនឹងការ​រចនា​ស្រស់ស្អាត ដែល​ស័ក្ដិសម​នឹង​ការរស់នៅ​ដ៏​ទំនើប​របស់​អ្នកប្រើប្រាស់​»​។
​លក្ខណពិសេស​ធំៗ​របស់​ទូរទស្សន៍ QLED មានដូចជា ការទទួលបាន​កម្រិត​ភាពច្បាស់​នៃ​ពណ៌​របស់​ដល់​ទៅ 100% ដោយ​បច្ចេកវិទ្យា Quantum Dot Display និង HDR រហូតដល់ 1500 nits ដែល​អាច​ឲ្យ​លោកអ្នក​ទស្សនា​រូបភាព​បាន ទោះបីជា​រូបភាព​នោះ​ស្ថិតនៅ​ទីកន្លែង​ដែលមាន​ពន្លឺ​ខ្លាំង ឬ​ខ្សោយ​ក៏ដោយ​។

​ទូរទស្សន៍ QLED រូបរាង​ស្តើង​ស្អាត ប៉ុន្តែ​មាន​អេក្រង់​ធំ ងាយស្រួល​ទស្សនា វា​មាន​ជើងចាប់​ជាប់​ជញ្ជាំង ដែល​ធ្វើ​ឲ្យ​លោកអ្នក​អស់​ក្តី​ព្រួយបារម្ភ​ពី​ការ​សល់គ​ម្រា​ត​ពី​ទូរទស្សន៍​ទៅ​ជញ្ជាំង​។ ជាពិសេស​អ្នក​អា​ចត​ភ្ជាប់​រាល់​ឧបករណ៍​ទាំងឡាយ ជាមួយនឹង​ដុំ One Connect Box ដោយ​មិនបាច់​ប្រើ​ខ្សែ​រញ៉េរញ៉ៃ គឺ​ប្រើតែ​ខ្សែ Optical Cable ដែលមាន​ទំហំ​តូច​ស្តើង និង​មាន​ប្រវែង​៥​ម៉ែត្រ​។ ចុះ​អ្នក​វិញ តើ​ទូរទស្សន៍​ប្រភេទ​ណា​ដែល​លោកអ្នក​ចង់បាន​សម្រាប់​គេហដ្ឋាន​ដ៏​ទំនើប​របស់​លោកអ្នក​?