ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រះមហាក្សត្រ​ ត្រាស់បង្គាប់​ឱ្យ​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤ ទាំងអស់ ចូលរួម​ក្នុង​សម័យ​ប្រជុំ​ដំបូង​របស់​ព្រឹទ្ធសភា​នៅ​ថ្ងៃទី២៣ ខែមេសា​ ខាងមុខនេះ

ភ្នំពេញ​៖ ព្រះករុណា ព្រះបាទ​សម្តេច ​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ​កម្ពុជា ត្រាស់បង្គាប់ឱ្យសមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤ ទាំងអស់ ចូលរួមក្នុងសម័យ​ប្រជុំ​ដំបូង​របស់​ព្រឹទ្ធសភា ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី២៣ ខែមេសា ឆ្នាំ​២០១៨ ខាងមុខនេះ នៅ​វិមាន​ព្រឹទ្ធសភា​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា ចុះ​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៨​នេះ​។

សូមបញ្ជាក់ថា សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៤ សរុប​ទាំងអស់​មាន​ចំនួន ៦២​ រូប ក្នុងនោះ​តែងតាំងដោយ​ព្រះមហាក្សត្រ​ចំនួន ២ ​រូប ជ្រើសតាំង​ដោយ​រដ្ឋសភា​ចំនួន ២ ​រូប និង​បោះឆ្នោតជ្រើសតាំង​ដោយ​សមាជិក​ក្រុមប្រឹក្សាឃុំ ​សង្កាត់ និង​តំណាងរាស្ត្រ​ក្នុង​តំណែង​ចំនួន ៥៨ រូប៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114