ព័ត៍មានទាន់​ហេតុការណ៏
Search

តោះ​មើល​របៀប​ថត​វីដេអូ slow motion របស់ S9 និង S9+ ឲ្យ​បាន​ទ្បូ​យ

ការថត​វីដេអូ slow motion ឲ្យ​បាន​ស្អាត​ដូច​អ្នកឃើញ​ក្នុងការ​ផ្សាយពាណិជ្ជកម្ម​សាម​សុង​ត្រូវមាន​ការអត់ធ្មត់​បន្តិច​។ មាន​មនុស្ស​ជាច្រើន​អាច​ថត​វា​ចេញ​ដោយសារ​មានការ​អត់ធ្មត់​ខ្លាំង ប៉ុន្តែ​ឥ​ទ្បូ​វ​នេះ​ជាមួយនឹង​ការ​អនុវត្តបាន​ត្រឹមត្រូវ​អ្នក​អាច​ថត​វីដេអូ Super Slow- mo បាន​យ៉ាង​ងាយស្រួល ដោយ​ធ្វើតាម​គន្លឹះ​ខាងក្រោយ​នេះ​៖

– ពន្លឺ (Lighting)៖ អ្នក​អាច​ថត​វីដេអូ Super Slow- mo បានល្អ​នៅ​កន្លែង​ដែល​បាន​ពន្លឺ​គ្រប់គ្រាន់​។ រាល់ពេល​អ្នក​ប្តូរ​កម្មវិធី​ថត​ទៅ Super Slow-mo អ្នកនឹង​សម្គាល់​ឃើញថា វា​មាន​ភាព​ងងឹត​ដោយសារ​បច្ចេកវិទ្យា ត្រូវការ​ចាប់យក​រូប​ភាព​960frame ក្នុង​1​វិនាទី​គឺ​ត្រូវការ​ពន្លឺ​គ្រប់គ្រាន់ ដូចនេះ​បើ​វា​ងងឹត​ពេក អ្នក​អាច​រក​កន្លែង​ដែលមាន​ពន្លឺ​ល្អ​ជាង​ហ្នឹង​(​ពន្លឺ​ថ្ងៃ​គឺជា​ជម្រើស​ដ៍​ល្អ​បំផុត​)​។​

– កំណត់ពេល (Timing)៖ កម្មវិធី Super Slow-Mo នឹង​ចាប់យក 0.2 វិនាទី​នៃ​វីដេអូ​របស់​អ្នក ហើយ​ពង្រីក​វា​ទៅជា 6 វិនាទី​វិញ​។ ព្យាយាម​រក​សកម្មភាព​ល្អៗ​ដែល​អាចធ្វើអោយ​វីដេអូ Super Slow-mo អ្នក​កាន់​តែមាន​ភាព​ទាក់ទាញ តែ​កុំ​ព្យាយាម​ថត​អ្វីមួយ​ដែលមាន​រយៈពេល​លើសពី ៣ ឬ 4 វិនាទី​(​ដូចជា​ការ​លោត​ពី​គំនរ​ថ្ម​ជាដើម​) ចូរ​គិត​អ្វីដែល​អាច​ចាប់បាន​ភ្លាមៗ​។​

– លំនឹង​៖ ប្រើ​ជើង​ទម្រ​កាមេរ៉ា (Tripod) ឬ​រក​វិធី​ណា​ដែល​អាចដាក់​ទូរស័ព្ទ S9/S9+ ឬ​កាន់​អោយ​នឹង គឺជា​វិធី​ល្អ​មួយ ព្រោះ​កម្មវិធី Super Slow-Mo ដំណើរការ​បានល្អ​បំផុត​នៅពេល​អ្នក​អាច​រក្សា​លំនឹង​ទូរស័ព្ទ​អ្នក​បានល្អ​(​វា​បានបង្ហាញ​នៅលើ អេក្រង់​ទូរស័ព្ទ​ផងដែរ​ពេលដែល​យើង​ថត Super Slow-mo) ដែល​អាច​ឲ្យ​ទូរស័ព្ទ​អ្នក​ចាប់យក​ចលនា និង​ចាប់ផ្តើម​ថត​បាន​។​

– ថតរូប​ជាច្រើន​ក្នុងពេល​តែមួយ​(Multi-take)៖ នៅក្នុង​ផ្នែក Settings នៃ​កាមេរ៉ា អ្នក​ត្រូវ​កំណត់ថា អ្នក​ចង់​ឲ្យ​កម្មវិធី Super Slow-MO អាច​ចាប់យក​រូប​ជាច្រើន​ក្នុងពេល​តែមួយ ឬ​គ្រាន់តែ​ថត​យកតែ​មួយ​។ ការចាប់យក​រូប​ជាច្រើន​ក្នុងពេល​តែមួយ​នឹង​ប្រើប្រាស់​ទំហំ​មេម៉ូរី​អ្នក​ច្រើនជាង ប៉ុន្តែ​វា​អាចជួយ​ឲ្យ​អ្នក​ចាប់យក​ពេលវេលា​ដ៏​អស្ចារ្យ​ដែល​អ្នក​ប្រាថ្នា​ចង់បាន​។​

យើង​អាច​ថត​វីដេអូ Super Slow-mo ដោយ​ប្រើប្រាស់ Auto mode ឬ Manual Mode ដែលមាន​ស្រាប់​នៅលើ​កាមេរ៉ា​របស់​ទូរស័ព្ទ Galaxy S9 | S9+ ។ បន្ទាប់ពី​យើង​ថត​វីដេអូ Super Slow-mo រួច យើង​អាចធ្វើអោយ​វីដេអូ Super Slow-mo របស់​យើង​កាន់តែ​ទាក់ទាញ​ដោយ​យើង​អាចធ្វើអោយ​វីដេអូ​យើង​បញ្ច្រាស​មកវិញ​បាន (Reverse ឬ Swing) នៅលើ​ទូរស័ព្ទ Galaxy S9 | S9+​។
សូម​ទស្សនា​វីដេអូ​ដែល​បង្ហាញ​ពី​របៀប​ថត​វីដេអូ Super Slow-mo នៅលើ​ទូរស័ព្ទ Galaxy S9 | S9+ដោយលោក ឆេង សុភ័ក្ត្រ៕