ព័ត៍មានទាន់​ហេតុការណ៏
Search

វ៉ាវ..! ម៉ូ​ដែល OPPO F7​ មាន​លក្ខណៈពិសេស​ច្រើន តម្លៃ​វិញ​ឡូយ​អស់ទាស់​

ភ្នំពេញ ​៖ ​ក្រុមហ៊ុន OPPO នៅ​ប្រទេស​កម្ពុជា​បានធ្វើការ​សម្ពោធ​នូវ​ផលិតផល​ថ្មី គឺ OPPO F7 នៅសណ្ឋាគារ​សុខា​ភ្នំពេញ​ កាលពី​រាត្រី​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៨ ហើយក៏​មានការ​ផ្សាយ​បន្តផ្ទាល់​តាមរយៈ​កញ្ចក់​ទូរទស្សន៍​រស្មី​ហង្ស​មាស និង​ផេ​ក​ផ្លូវការ​របស់​ក្រុមហ៊ុន OPPO​ ផងដែរ។

នៅក្នុង​ពិធី​សម្ពោធ​ផលិតផល​ថ្មី​នេះ​ក្រុមហ៊ុន​ OPPO គឺមាន​តារា​តំណាង​បីនាក់​ក្នុងការ​ផ្សព្វផ្សាយ​ឲ្យផលិតផល​របស់ខ្លួន រួមមាន​ដូចជា​៖ អ្នកនាង ពេជ្រ សោភា,កញ្ញា រ៉េត ស៊ូ​ហ្សា​ណា និង លោក STEP ដែល​សុទ្ធសឹងតែ​ជា​តារា​កំពុង​ទទួលបាន​ប្រជាប្រិយ​ភាពខ្លាំង​នាពេល​បច្ចុប្បន្ន​។ ក្រុមហ៊ុន OPPO ក៏បាន​បញ្ជាក់​ឲ្យ​ដឹងថា ទូរស័ព្ទ​ដែល​ខ្លួន​ដាក់​សម្ពោធ​នេះ ជា​ម៉ូ​ដែល​មួយ​ដែលមាន​ការវិវឌ្ឍមួយកម្រិត​ទៀត​ទៅលើ​ការថតរូប​ Selfie ហើយ​ម៉ូ​ដែល​នេះ​នឹងធ្វើ​ឲ្យ​អ្នកប្រើប្រាស់​ទាំងអស់កាន់​តែ​រីករាយ និង​ពេញចិត្ត​ចំពោះ​ការថតរូប​ Selfie ដោយ​បច្ចេកវិទ្យា AI ដែលមាន​នៅលើ OPPO F7 នេះ។

​គួរ​រំលឹក​ផងដែរ​ថា ​កាលពី​ចុងឆ្នាំ ​2017 OPPO​ បាន​បញ្ចេញ​នូវ​ម៉ូ​ដែល F5 ជា​ម៉ូ​ដែល​ដំបូង​គេ​ដែលបាន​បំពាក់​កាមេរ៉ា​ 20MP​ រួមជាមួយ​បច្ចេកវិទ្យា​ AI ដែល​បានធ្វើអោយ​អតិថិជន​ជាច្រើនមានការ​ពេញចិត្ត និង​គាំទ្រ​ជាខ្លាំង​។ មិន​បញ្ឈប់​ការខិតខំ​ប្រឹងប្រែង​ប៉ុណ្ណឹង​ទេ ពេលនេះ OPPO បាន​នាំមក​នូវ​ម៉ូ​ដែល​ OPPO F7 ដែល​បាន​បំពាក់​មកជា​មួយ​កាមេរ៉ា​មុខ​រហូតដល់​ទៅ 25MP ដែលមាន​កាមេរ៉ា​មុខ​ទំហំ​ធំ​ដំបូង​គេ​បង្អស់​នាពេល​បច្ចុប្បន្ន ហើយ​បាន​ភ្ជាប់​ជាមួយ​បច្ចេកវិទ្យា ​AI Beauty 2.0​។ ពិសេស​ជាងនេះទៅទៀត វា​បាន​ប្រើប្រាស់​នូវ​ Sensor HDR 576 របស់​ Sony ដែល​វាអាចធ្វើ​ការ​បាន​យ៉ាង​ល្អ​ក្នុងការ​ផ្តិត​យក​រូបភាព​ដ៏​ស្រស់ស្អាត​ទោះ​ស្ថិតក្នុង​ស្ថានភាព​រូបភាព​នៅឆ្ងាយ​ ឬ​កុង​ពន្លឺ​ក៏ដោយ​។

​យ៉ាងណាមិញ​ចំពោះ​បច្ចេកវិទ្យា ​AI Beauty 2.0 របស់ F7 វា​អាច​ចាប់យក​ចំណុច​សម្គាល់​សំខាន់ៗនៅលើ​ផ្ទៃមុខ​របស់​មនុស្ស​រហូត​ដល់​ទៅ ​296​ចំណុច វា​ថែមទាំង​អាច​សម្គាល់​នូវ​ភេទ អាយុ សម្បុរស្បែក ប្រភេទ​ស្បែក ​ដែល​អាចធ្វើ​ឲ្យ​ការថតរូប​របស់​អ្នក​កាន់តែ​ស្រស់ស្អាត​ និង​មាន​លក្ខណៈធម្មជាតិ​។ មួយវិញទៀត​នោះ​គឺ​មុខងារ AI Learning ដែល​វា​វៃឆ្លាត​ក្នុងការ​ចងចាំ​នូវ​អ្វីដែលយើង​បានកំណត់​ទៅលើ​រូបភាព​ដែល​អ្នក​ចង់បាន នៅពេលដែល​យើង​ថតរូប​លើក​ក្រោយ វានឹងធ្វើ​ការកំណត់​ទៅលើ​រូបថត​របស់​យើង​ដោយ​ស្វ័យប្រវត្តិ​ ដោយ​យើង​មិនចាំបាច់​ធ្វើការ​កំណត់ម្តង​ទៀតឡើយ​។

​ឯ​រូបរាង​ខាងក្រៅ​វិញ OPPO F7 ត្រូវបាន​បាន​រចនា​តួខ្លួន​ភ្លឺរលោង​ដូចជា​កញ្ចក់ ព្រមទាំង​មាន​កន្លែងស្កេ​ន​ក្រយៅដៃ​នៅលើ​ផ្ទៃ​ខាងក្រោយ​វា​ផងដែរ​។ វា​នឹងមាន​បី​ពណ៌​សម្រាប់​ឲ្យ​ជ្រើសរើសមានដូចជា​៖ ពណ៌​ក្រហម​ (Solar Red) ពណ៌​ប្រាក់ ​(Moonlight Silver) និង​ពណ៌​ពេជ្រ​ខ្មៅ (Diamond Black)​។ ចំពោះ​តម្លៃ​វិញ OPPO F7 Ram4GB មានតម្លៃ​ត្រឹមតែ ​329$​ ប៉ុណ្ណោះ ហើយលោកអ្នក​ក៏​អាច​ចាប់ផ្តើម​ធ្វើការ ​Pre-order ​តាម​បណ្តា​ហាង​លក់​ទូរស័ព្ទ​នានា​ទូទាំងប្រទេស​ពីថ្ងៃនេះ ​រហូតដល់​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៨ និង​អាច​រក​ជាវ​បាន​នៅលើ​ទីផ្សារ​នៅ​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៨ ​នេះ​ផងដែរ​។ រីឯ OPPO F7 (128GB) វិញ​នឹង​មកដល់​ទីផ្សារ​ប្រទេស​កម្ពុជានៅក្នុង​ខែឧសភា​នេះ​ជាមួយនឹង​តម្លៃ ​៤២៩​ ដុល្លារ៕


TAG