ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រះមហាក្សត្រ​យាង​ជា​ព្រះរាជ​ធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់បំផុត ​ក្នុង​ពិធី​បើក​សម័យប្រជុំ​ដំបូង​របស់​ព្រឹទ្ធសភា​ នីតិកាល​ទី​៤

ភ្នំពេញ ​៖​ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ​កម្ពុជា វេលា​ម៉ោង​ ៩​ និង ​០០ ​នាទី ព្រឹក​ថ្ងៃទី២៣ ខែមេសា ឆ្នាំ​២០១៨​នេះ បានយាង​ជា​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់បំផុត ក្នុង​ពិធី​បើក​សម័យប្រជុំ​ដំបូង​របស់​ព្រឹទ្ធសភានីតិកាល​ទី​៤ នៅ​វិមាន​ព្រឹទ្ធសភា​។

សម័យប្រជុំ​ដំបូងនីតិកាល​ទី​៤​ របស់​ព្រឹទ្ធសភានេះ ក៏ត្រូវ​បាន​អញ្ជើញ​ចូលរួម​ពីស​ម្តេច​អគ្គ​មហាពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា អង្គទូត​នានា​ប្រចាំ​កម្ពុជា និង​សមាជិក សមាជិកា​ព្រឹទ្ធសភា​ថ្មី ក្នុង​តំណែង​នីតិកាល​ទី​៤ ​ចំនួន ៦២ ​រូប ដែល​ជ្រើសតាំង​ដោយ​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ និង​តំណាងរាស្ត្រ​ក្នុង​តំណែង​ចំនួន ៥៨​ រូប តែងតាំង​ដោយ​ព្រះមហាក្សត្រ​ចំនួន ២ ​រូប និង​បោះឆ្នោត​ជ្រើសតាំង​ដោយ​រដ្ឋសភា​ចំនួន ២​ រូប​។​

តាមរបៀប​វារៈ​របស់​អគ្គលេខាធិការ​ព្រឹទ្ធសភា​បាន​ឱ្យ​ដឹងថា នៅវេលា​ម៉ោង ៤ ​រសៀល សមាជិកសមាជិកា​ព្រឹទ្ធសភា នីតិកាល​ទី​៤ ក្នុង​តំណែង​ទាំងអស់​ នឹង​អញ្ជើញ​ធ្វើ​សច្ចាប្រណិធាន​នៅព្រះបរមរាជវាំង​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114