ព័ត៍មានទាន់​ហេតុការណ៏
Search

វ៉ា​វ​! ម៉ាស៊ីនត្រជាក់ Wind-Free ចេញលក់​ភ្លាមអ្នកប្រើប្រាស់​នៅ​កម្ពុជា​ចាប់អារម្មណ៍​ភ្លាម

បន្ទាប់ពី​ការសម្ពោធ​ម៉ាស៊ីនត្រជាក់ Wind-Free មកកាន់​ទីផ្សារ​ប្រទេស​កម្ពុជា ទើបបាន​ប្រមាណ​ជាងមួយខែ ម៉ាស៊ីនត្រជាក់​ដ៏​ទំនើប​នេះ​កំពុង​ត្រូវបាន​ចាប់អារម្មណ៍​យ៉ាងខ្លាំង​នៅលើ​ទីផ្សារ​ប្រទេសកម្ពុជា ជាពិសេស​ចាប់តាំងពី​ខែមីនា​នេះដែលជា​ខែ​ក្តៅ​ខ្លាំង​។

​បើតាម​ការសាកសួរ​ម្ចាស់​ហាង​លក់​គ្រឿង​អេ​ឡិច​ត្រូ​និ​ក​ប្រើប្រាស់​ក្នុងផ្ទះ​បាន​ឲ្យ​ដឹងថា ម៉ាស៊ីនត្រជាក់ Wind-Free ទើបនឹង​ចេញ​ថ្មី ត្រូវបាន​ចាប់អារម្មណ៍ និង​ពេញនិយម​ពី​សំណាក់អ្នកប្រើប្រាស់​ដោយសារលក្ខណៈពិសេសៗ​ជាច្រើន​។​ ព្រោះថា គ្រប់​ម៉ាស៊ីនត្រជាក់ទាំងអស់​តែងតែ​បញ្ចេញ​ភាព​ត្រជាក់​សព្វ​ទីតាំង​ដោយ​ប្រើ​កម្លាំង​ខ្យល់ ដែល​អាច​ផ្តល់ការរំខាន និង​មិន​មាននូវ​ផាសុកភាព ដូច​ជាការ​សាយភាយ​នូវ​ភាព​ត្រជាក់​ដោយ​ស្វ័យប្រវត្តិនោះឡើយ។

​ម៉ាស៊ីនត្រជាក់​សាម​សុង Wind-Free គឺជា​ម៉ូ​ដែល​ដំបូង​បំផុត​ដែល​បំពាក់ World 1st 8 pole compressor និង​ប​ចេ្ច​ក​វិទ្យា ​Digital inverter ដែល​អាច​សន្សំសំចៃ​ថាមពលអគ្គីសនី​ដល់​ទៅ ​៧២%​ ជាមួយនឹងការធានា​រយៈពេល ១០ ​ឆ្នាំ​។ ម៉ាស៊ីនត្រជាក់ Wind- Free គឺជា​ម៉ាស៊ីនត្រជាក់​ដែល​បានរចនា​ឡើងជា​រាង​ត្រីកោណ ជាមួយនឹង​រន្ធ​តូចៗចំនួន​ ២១,០០០ ដែល​អាច​ផ្តល់​ភាព​ត្រជាក់​ដូចធម្មជាតិ​ មាន​ផាសុកភាព​ និង​គ្មាន​ខ្យល់​រំខាន​។

​ដើម្បី​ជ្រាប​ឲ្យ​កាន់តែច្បាស់ សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ ឬ​អញ្ជើញ​មក​ទស្សនា​ដោយផ្ទាល់នៅតាម​បណ្តា​ហាង​ទំនើប​សាម​សុង ​និង​ដេប៉ូ​ចែកចាយ​ដែល​នៅ​ជិត​លោកអ្នក​បំផុត​។ ឥឡូវនេះ ម៉ាស៊ីនត្រជាក់ Wind- Free មាន​ដាក់លក់​ជា​ផ្លូវការ​នៅតាម​បណ្តា​ហាង​ទំនើប​សាម​សុង និង​ដេប៉ូ​ចែកចាយ​របស់​ក្រុមហ៊ុន​សាម​សុង​ទូទាំងប្រទេស​កម្ពុជា​។ សម្រាប់​ព័ត៌មាន​បន្ថែម លោកអ្នកអាច​ទំនាក់ទំនង​មកកាន់​លេខ 1800 203 232 ៕