ភ្នំពេញ៖ ទីបំផុតរកឃើញម្ចាស់ឡេបថប់ Huawei Matebook X តម្លៃ 1,568 ដុល្លារដំបូងបង្អស់ ក្នុងកម្មវិធីចាប់ឆ្នោតផ្តល់សំណាងជូនអតិថិជនជាវ Huawei nova3e ($329), Y92018 ($249) រឺ nova 2i ($299)។
លោក ឡាយ គឹមហុង ជាអតិថិជនស្មាតហ្វូន Huawei nova 2i និង Huawei nova 3e និងជាម្ចាស់ឡេថប់ Huawei Matebook X តម្លៃ 1,568 ដុល្លារដំបូងគេបង្អស់ បានបង្ហាញចំណាប់អារម្មណ៍ក្នុងកម្មវិធីប្រគល់រង្វាន់ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ ថា លោកពិតជារំភើបខ្លាំងណាស់ដែលបានឈ្នះរង្វាន់ឡេបថប់ Huawei Matebook X ហើយទទួលបានរង្វាន់ពិតៗពីក្រុមហ៊ុន Huawei។
“បើលោកអ្នកចង់ឈ្នាះរង្វាន់ពិតឡេបថប់ Huawei Matebook X គឹគ្រាន់តែជាវស្មាតហ្វូនស៊េរីថ្មី Huawei nova3e ($329), Y92018 ($249) រឺ nova 2i ($299) Screen Shot IMEI រឺប័ណ្ណ ឬថតរូប Warranty Card ដែលមានបិត IMEI ហើយ Comment ជារូបភាព ឬផ្ញើសារ តាម Inbox របស់ Huawei Mobile (KH)។ ជូនពរឲ្យឈ្នះរង្វាន់គ្រប់គ្នា!”។ ក្រៅពីរង្វាន់ធំឡេបថប់ Huawei Matebook X មានអតិថិជនយ៉ាងច្រើនបានឈ្នះ រង្វាន់នាឡិកាសុខភាព Huawei B0។
កញ្ញា លី សៀង ដែលបានឈ្នះនាឡិកាសុខភាព Huawei B0 បានឲ្យដឹងថា “នាងខ្ញុំជាវស្មាតហ្វូន Huawei Y9 2018 ហើយក៏ចូលរួមផ្សងសំណាងក្នុងកម្មវិធីផ្តល់សំណាងដល់អតិថិជនរបស់ក្រុមហុន Huawei ហើយក៏ឈ្នះរង្វាន់ Huawei B0 នេះតែម្តង! នាងខ្ញុំពិតជាសប្បាយចិត្តខ្លាំង! អរគុណ និង ស្រឡាញ់ Huawei។
គួររំលឹកថា ក្រុមហ៊ុន Huawei ប្រចាំកម្ពុជា ប្រកាសផ្តល់រង្វាន់ធំ “ឡេបថប់ Huawei MatebookX សរុប 4 គ្រឿង និងនាឡិការ Huawei Band 0 សរុប 240 គ្រឿង ដែលមួយសប្តាហ៍ៗ អតិថិជននឹងអាចឈ្នះឡេបថប់ Huawei Matebook X ចំនួន 1 គ្រឿង តម្លៃ 1,568USD និងនាឡិការ Huawei Band 0 ចំនួន 60 គ្រឿង” រាល់ការជាវស្មាតហ្វូនស៊េរីថ្មី Huawei nova 2i ($299) Huawei nova 3e ($329), Huawei Y9 2018 ($249)៕