ព័ត៍មានទាន់​ហេតុការណ៏
Search

ទីបំផុត OPPO F7 ចេញលក់​ជា​ផ្លូវការ​នៅលើ​ទីផ្សារ​កម្ពុជា​ហើយ!

​ភ្នំពេញ​៖ ​បន្ទាប់ពី​សម្ពោធ​លក់​ជា​ផ្លូវការ​ក្នុងប្រទេស​កម្ពុជា​ កាលពី​ប៉ុន្មាន​សប្តាហ៍​មុន ​ដោយមានការចូលរួម​ពី​សំណាក់​តារា​ល្បីៗ​មក​នោះ ​ពេលនេះ​កំពូល​ស្មា​ត​ហ្វូ​ន ​OPPO F7 ចេញលក់ជា​ផ្លូវ​ហើយ​នៅ​ថ្ងៃទី​២៨​ ខែមេសា ​ឆ្នាំ​២០១៨​ ដោយ​អតិថិជន​អា​ចរក​ជាវ​បាន​នៅ​គ្រប់​ហាងលក់​ទូរស័ព្ទ​នានា​ទាំងអស់​ទូទាំងប្រទេស​ក​ម្ពុ​ជា​។

​គេ​​កត់សម្គាល់​ឃើញថា ​ក្នុងកំឡុងពេល​កុម្ម៉ង់​ទុក​មុន​នៃ ​OPPO F7 មាន​អតិថិជន​រាប់ពាន់នាក់បានមក​ធ្វើការ​កុម្ម៉ង់​ ដែល​ធ្វើ​ឲ្យ​ហាង​ទូរស័ព្ទ​នៅក្នុង​ទីក្រុង​ភ្នំពេញ ​និង​តាម​បណ្តាខេត្ត​មួយ​ត្រូវ​បញ្ជា​ទិញ​ច្រើនជាង​ឆ្នាំមុនៗ​ ត្បិត​ថា​អតិថិជន​ជាច្រើន​ពិតជា​ចង់​ក្លាយជា​ម្ចាស់​នៃ​ទូរស័ព្ទ​ដ៏ទំនើប​នេះ​។ ​ជាក់ស្តែង​ផេ​ក​ផ្លូវការ​របស់​ក្រុមហ៊ុន ​OPPO​ ក៏បាន​បង្ហោះ​រូបថត​អតិថិជន​ជាច្រើន​ ដែលបាន​ទៅធ្វើ​កា​រ​កុម្ម៉ង់​នូវ​ម៉ូ​ដែល OPPO F7 ដែល​កំពុង​ទទួលបាន​ការគាំទ្រ​។

​គួរ​រំលឹក​ផងដែរ​ថា ​កាលពី​ចុងឆ្នាំ​ ២០១៧ ក្រុមហ៊ុន OPPO បាន​បញ្ចេញ​នូវ​ម៉ូ​ដែល F5 ជា​ម៉ូ​ដែលដំបូង​គេ ​ដែល​បាន​បំពាក់​កាមេរ៉ា ​20MP​ រួមជាមួយ​បច្ចេកវិទ្យា ​AI ដែល​បានធ្វើអោយ​អតិថិជនជាច្រើន​មានការ​ពេញចិត្ត និង​គាំទ្រ​ជាខ្លាំង​។ ពេលនេះ​ក៏​មិន​ខុសពី​ឆ្នាំមុន​ ព្រោះ​មានអតិថិជន OPPO ថ្មី​ចាស់​ជាច្រើន​កំពុងតែ​ដាក់ចិត្ត​ទៅលើ​ចំណុច​ពិសេសៗ​ជាច្រើន​របស់ OPPO F7 ដែលមាន​ដូចជា កាមេរ៉ា​មុខ​រហូតដល់​ទៅ 25MP​ ដែលមាន​កាមេរ៉ា​មុខ​ទំហំ​ធំ​ដំបូង​គេ​បង្អស់នាពេល​បច្ចុប្បន្ន​ ហើយ​បាន​ភ្ជាប់​ជាមួយ​បច្ចេកវិទ្យា ​AI Beauty 2.0​។

​យ៉ាងណាមិញ​ចំពោះ​បច្ចេកវិទ្យា​ AI Beauty 2.0 របស់ F7​ វា​អាច​ចាប់យក​ចំណុច​សម្គាល់​សំខាន់ៗនៅលើ​ផ្ទៃមុខ​របស់​មនុស្ស​រហូត​ដល់​ទៅ ​296​ ចំណុច​វា​ ថែមទាំង​អាច​សម្គាល់​នូវ​ភេទ​អាយុសម្បុរស្បែក ប្រភេទ​ស្បែក​ ដែល​អាចធ្វើ​ឲ្យ​ការថតរូប​របស់​អ្នក​កាន់តែ​ស្រស់ស្អាត​ និង​មានលក្ខណៈ​ធម្មជាតិ​។ មួយវិញទៀត​នោះ​គឺ​មុខងារ ​AI Learning ដែល​វា​វៃឆ្លាត​ក្នុងការ​ចងចាំ​នូវអ្វីដែល​យើង​បានកំណត់​ទៅលើ​រូបភាព​ដែល​អ្នក​ចង់បាន ​នៅពេលដែល​យើង​ថតរូប​លើកក្រោយវា​នឹងធ្វើ​ការកំណត់​ទៅលើ​រូបថត​របស់​យើង​ដោយ​ស្វ័យប្រវត្តិ​ ដោយ​យើង​មិនចាំបាច់ធ្វើការ​កំណត់​ម្តង​ទៀតឡើយ​។

​ដោយឡែក​កាមេរ៉ា​មុខ​របស់ ​OPPO F7 ក៏មាន​មុខងារ Vivid Mode ដែលជា​មុខងារ​ជួយ​ឲ្យ​ការថតរូបកាន់តែ​ស្រស់ស្អាត បន្ថែម​ពណ៌​ទៅលើ ​Background​ ឲ្យ​កាន់តែ​ស្រស់ស្អាត ​និង​មានភាពរស់រវើក​។ លើសពីនេះទៅទៀត វា​ក៏មាន​មុខងារ​ AR Stickers ដែល​អាច​ឲ្យ​លោកអ្នក​ថតរូបខ្យូ​តៗ​ជាមួយ Stickers ជាច្រើន​។

​បើ​និយាយ​ពី​អេក្រង់​របស់ OPPO F7​ វិញ វា​មាន​ទំហំ 6.23 អ៊ីង វិមាត្រ ​19:9 កម្រិត​បង្ហាញ ​FHD+ និង​Resolution 2280×1080 pixels ហើយ​វា​ជា​អេក្រង់​ឆក​ (Notch Screen) Super Full Screen​។ វា​ថែមទាំងភ្ជាប់​មកជា​មួយ​នូវ​មុខងារ Full Screen Multitasking ដែល​មុខងារ​នេះ​អាច​ឲ្យ​យើង​មើលវីដេអូ​ ឬ​លេង​ហ្គេម​បណ្តើ​រ ហើយ​អាចឆ្លើយតប​សារ​ ឬ​លេង​ chat ​បណ្តើ (We chat, Messenger & What App)​។

​ជាមួយគ្នានេះ​សម្រាប់​ផ្នែក​ម៉ាស៊ីន​វិញ​ OPPO F7​ ដំណើរការ​ដោយ ​Processor ​ចុងក្រោយ​បំផុត​គឺ 8+2(AI)-core ដែលមាន​ល្បឿន ​2.0 GHz (MTK P60)​។ ចំពោះ​ម៉ូ​ដែល ​OPPO F7 ​នឹងមាន​ Specs ពីរ​ជម្រើស​សម្រាប់​ឲ្យ​អតិថិជន​ជ្រើសរើស គឺ​ F7 Ram 4GB+Rom64GB និង F7 Ram 6GB+Rom128GB ហើយ​ម៉ូ​ដែល​ទាំងពីរ​នេះ​សុទ្ធតែ​ដំណើរការ​ដោយ​ ColorOS 5.0 ដើរ​ដោយ​ Android 8.1​។

​សូមបញ្ជាក់ថា​ ចំពោះ​តម្លៃ​វិញ OPPO F7 Ram4GB មានតម្លៃ​ត្រឹមតែ ​329$ ប៉ុណ្ណោះ​ ពេលនេះលោកអ្នក​អាច​រក​ជាវ OPPO F7 បានហើយ​។ រីឯ OPPO F7 (128GB) វិញ​នឹង​មកដល់​ទីផ្សារប្រទេស​កម្ពុជា​ ជាមួយនឹង​តម្លៃ​ត្រឹម​ 429$ ​ប៉ុណ្ណោះ​ ហើយ​សម្រាប់​ថ្ងៃ​ចេញលក់​នោះ​យើងមានតែ​ចាំមើល​លើ​ផេ​ក​ផ្លូវការ​របស់ ​OPPO​ តែប៉ុណ្ណោះ​។ ដូច្នេះ​សូម​ប្រញាប់​ឡើង​បើ​លោកអ្នកចង់​ទទួលបាន​នូវ​បទពិសោធន៍​ថ្មី​ជាមួយ​ស្មាន​ហ្វូ​ន​ដ៏​ល្អ​មួយ​នេះ​៕


TAG