ព័ត៍មានទាន់​ហេតុការណ៏
Search

អស្ចារ្យ​ណាស់! ចាប់ផ្តើម​លក់​ OPPO F7​ ថ្ងៃ​ដំបូង​សោះ​ហាង​មួយចំនួនធំ​បាន​ដាច់​ស្តុក​ទៅហើយ​

ភ្នំពេញ ​៖ សន្ទុះ​នៃ​ការលក់​ OPPO F7​ នៅក្នុង​ថ្ងៃ​បើក​លក់​ដំបូង​ នា​ថ្ងៃទី​២៨​ ខែមេសា​ ឆ្នាំ​២០១៨​នេះ មាន​សន្ទុះ​យ៉ាងខ្លាំង​ខ្លា​ ពោលគឺ​អតិថិជន​ចំនួន​រាប់ពាន់នាក់​បានមក​ចាំ​ទទួល ​និង​ចាំ​ទិញ​នៅតាមបណ្តា​ហាង​ទូរស័ព្ទដៃ​ទាំង​ក្នុង​ទីក្រុង​ភ្នំពេញ ​និង​តាម​ខេត្ត​នានា​។ ​អ្នក​ខ្លះមក​តាំងពីព្រឹកព្រលឹម​ឈរ​ចាំ​ហាង​បើកទ្វារ អ្នកខ្លះ​ទៀត​មកឈរ​ត​ម្រ​ង់​ជួរ​គ្នា​ដើម្បី​ចាំ​ធ្វើការ​ជាវ​ទូរស័ព្ទ។ ការធ្វើ​បែបនេះ​ក៏​ព្រោះតែ​ពួកគាត់​ចង់​ឆាប់​បាន​កាន់​ប្រើ​នូវ​ម៉ូ​ដែល​ដ៏​ថ្មីស្រឡាង​មួយ​នេះ​។

​ជាក់ស្តែង​យើង​ក៏បាន​ធ្វើការ​សម្ភាសន៍​ផ្ទាល់​ដល់​អតិថិជន​ ដែល​បាន​ទៅ​ជាវ​ម៉ូ​ដែល​ថ្មី​របស់​ OPPO ផងដែរ​។​ អតិថិជន​ម្នាក់​ឈ្មោះ សំ ណា​ង រស់នៅ​ក្រុងភ្នំពេញ​បាន​និយាយថា លោក​ខំ​មក​តាំងពីព្រលឹម​ម៉ោងជាង​០៧​ព្រឹក​ ដើម្បី​រង់ចាំ​ជាវ​ម៉ូ​ឌែ​ល​ថ្មី​នេះ ​ព្រោះ​ប្រពន្ធ​របស់លោក​ស្រលាញ់ ​និង​ចង់បាន ​OPPO F7​ នេះ​មក​ប្រើ​តាំង​ពីថ្ងៃ​ដែល​គាត់​មើល​កម្មវិធី​សម្ពោធ​មក​ម្ល៉េះ​ ដូច្នេះ​លោក​ត្រូវតែទិញ​ឲ្យ​បាន​ដើម្បី​ធ្វើជា​កាដូ surprise ប្រពន្ធ​។

​ចំណែកឯ​អ្នកនាង ហ៊ុយ ដែលជា​ប្រជាជន​រស់នៅ​ជាយក្រុង​ភ្នំពេញ បាន​និយាយថា ថ្ងៃនេះ​នាង​និង​មិត្តភ័ក្ដិ​ពីរ​នាក់​ទៀត​បានមក​ចាំ​ទិញ​ទូរស័ព្ទ OPPO F7 ព្រោះ​ឮ​ល្បី​ថា ទូរស័ព្ទ​ស៊េរី​ថ្មី​នេះថតរូប​បានស្អាត ​និងមាន​លក្ខណៈពិសេស​ច្រើន​។ រីឯ​តម្លៃ​ក៏​សមរម្យ ជាពិសេស​គឺ​គាត់​ចង់​ប្រើ​វា​ដូច ​Idol ​ក្នុង​ដួងចិត្ត​របស់គាត់​ដែរ ហើយ​គាត់​ក៏បាន​ប្រាប់ថា គាត់​លក់​ទូរស័ព្ទ​ស៊េរី​ចាស់​របស់គាត់​ដើម្បី​ដូរមក​ប្រើ​ម៉ូ​ដែល​ថ្មី​នេះ​។

​បើ​ប្រៀបធៀប​ទៅនឹង​ការលក់​របស់ OPPO F5 ម្ចាស់​ហាង​នានា​បាន​និយាយថា OPPO F7 គឺ​លក់ដាច់ខ្លាំងណាស់ គឺថា​លក់ដាច់​ខ្លាំង​តាំងពី​ថ្ងៃ​ចេញ​ដំបូង​តែម្តង​។ ត្រឹមតែ​មួយថ្ងៃ​សោះ​មាន​ហាងជាច្រើន​ដែល​ OPPO F7 ​ត្រូវបាន​ដាច់​ស្តុក ដែល​នេះ​ធ្វើ​ឲ្យ​ពួកគាត់​មានការ​បារម្ភ​ព្រោះ​ឥវ៉ាន់មិន​គ្រប់​ជូន​ភ្ញៀវ​ ហើយក៏​កំពុងតែធ្វើការ​កុម្ម៉ង់​បន្ថែម​ពី​ខាង​ក្រុមហ៊ុន​ទៀតផង​។

​ចំណុច​ពិសេសៗ​ជាច្រើន​ដែល​ធ្វើ​ឲ្យ​អតិថិជន​បាក់ទឹកបាក់ដី​ទៅ​ជាវ ​OPPO F7 នោះ ​ក៏​ព្រោះតែកាមេរ៉ា​ដ៏​ធំ​រប​ស់វា​មាន​ទំហំ​រហូតដល់ ​25MP បូករួម​ជាមួយ​បច្ចេកវិទ្យា AI Beauty2.0 ដែលធ្វើអោយ​ការថតរូប​ស្រស់ស្អាត​។ លើសពីនេះទៅទៀត ការ​រចនា​រូបរាង​របស់​វា​ក៏​មិនធម្មតា​ដែរ ព្រោះ​វា​បាន​ទាក់ចិត្ត​អតិថិជន​ជាច្រើន​ឲ្យ​ចាប់អារម្មណ៍​បន្ថែម​មកជា​មួយ​ពណ៌​ដ៏​ស្រស់ស្អាត​ដូចជា ៖​ពណ៌​ខ្មៅ (Diamond Black) ពណ៌​ក្រហម (Solar Red) ពណ៌​ទឹកប្រាក់ (Moonlight Silver)​ជាដើម។ ដោយឡែក​កម្លាំង​ម៉ាស៊ីន​របស់​វា​វិញ​ គឺមាន ​Ram4GB+ ROM64GB និង​មាន​កម្លាំង​ថ្ម​ធំ​រហូតដល់ 3400mAh​។

សូមបញ្ជាក់ថា ​OPPO F7 Ram 4GB​ ដែល​កំពុងតែ​ធ្វើ​ចរាចរណ៍​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុ​ជានា​ពេ​ល​នេះ មានតម្លៃ​ត្រឹមតែ 329$ ​ប៉ុណ្ណោះ។​ រីឯ OPPO F7 (128GB) វិញ​នឹង​មកដល់​ទីផ្សារ​ប្រទេស​កម្ពុជា​នៅក្នុងខែឧសភា​នេះ​ជាមួយនឹង​តម្លៃ​ 429$៕


TAG