ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុមហ៊ុន​សាម​សុង​ នឹងធ្វើ​ការ​សម្ពោធ​កម្មវិធី Samsung Members នៅពេល​ខាងមុខនេះ

ដើម្បី​អរគុណ​និង​ជាការ​លើកទឹកចិត្ត ដល់​អ្នកគាំទ្រ​ទូរស័ព្ទដៃ​សាម​សុង ​ដូច្នោះ​ហើយ​ទើប​ក្រុមហ៊ុន​សាម​សុង ​បាន​បង្កើត​នូវ​កម្មវិធី​ថ្មី​មួយទៀត​ ដែលមាន​ឈ្មោះថា Samsung Members ដែល​នឹង​រៀបចំ​សម្ពោធ​ឡើង នៅ​ផ្សារ​ទំនើប​អ៊ី​អន នៅ​ថ្ងៃទី​៥ ឧសភា ២០១៨ ខាងមុខនេះ។

មិន​ត្រឹមតែ​ប៉ុណ្ណោះ​លោក​អ្នកនឹង​ទទួលបាន​សំបុត្រ​កុន​១​សន្លឹក​ដោយ​ឥត​ថ្លៃ​ភ្លាមៗ​ដោយ​គ្រាន់តែ​លោកអ្នក​ដោ​ន​ឡូត Samsung Members App សម្រាប់​អ្នក​ដែល​ប្រើប្រាស់​ទូរស័ព្ទដៃ Samsung Galaxy ទាំង​អស់ហើយ​ធ្វើតាម​ការណែនាំ​ពី​ការចុះ​ដើម្បី​ទទួលបាន​អត្ថ​ប្រ​យោ​ជ​ន៏​ជាច្រើន​ពី​កម្មវិធី​នេះ​។​

លក្ខណៈពិសេសៗ​របស់ Samsung Members ដ៏​មាន​ប្រយោជន៍​ដូចជា ៖ ទទួលបាន​រង្វាន់ – ទទួលបាន​អត្ថប្រយោជន៍​ដូចជា ការអញ្ជើញ​ចូលរួម​ព្រឹត្តិការណ៍​ពិសេសៗ និង​ការ​បញ្ចុះតម្លៃ​សេវាកម្ម​ផ្សេងៗ នៅតាម​បណ្តា​ហាង​ទំនិញ​ជាច្រើន ដោយ​មិន​តម្រូវ​ឲ្យ​បញ្ចូល​ប្រាក់​ទៅក្នុង​គណនី​របស់លោក​អ្នក​នោះឡើយ​។​

ផ្តល់នូវ​ចម្លើយ​ដែល​អ្នកត្រូវការ – ផ្នែក​សំណួរចម្លើយ​ដ៏​ទូលំទូលាយ​បានរៀបចំ​ចម្លើយ​រួចជាស្រេច​សំរាប់​ការឆ្លើយតប​នូវ​អ្វីដែល​អ្នក​កំពុង​ស្វែងរក​។ អ្នក​ក៏​អាច​សួរ​ទៅកាន់​ទីប្រឹក្សា​ជំនាញ​របស់​ក្រុមហ៊ុន Samsung ដោយផ្ទាល់​សម្រាប់​ការឆ្លើយតប​យ៉ាង​ស៊ីជម្រៅ​បន្ថែម ឬ​ផ្ញើ​របាយការណ៍​ទាក់ទិន​នឹង​បញ្ហា​ទាំងឡាយ​ដែល​អាចមាន​ដូចជា​នៅពេល​កម្មវិធី​ខូច​គាំង​។​

ថែរក្សា​ទូរស័ព្ទ Galaxy របស់​អ្នក​បានល្អ​បំផុត – អ្នក​អាច​ប្រើ​កម្មវិធី​រាវរក​បញ្ហា​បាន​យ៉ាង​ងាយស្រួល ដើម្បី​ពិនិត្យ​ស្ថានភាព​ទូរស័ព្ទ​របស់​អ្នក​។​

ដើរ​ទាន់​សម័យកាល​ទំនើប – ទទួលបាន​ព័ត៌មាន​ចុងក្រោយបង្អស់​អំពី​ទូរស័ព្ទ Galaxy ស្វែងរក​គន្លឹះ​ល្អៗ​ពី​របៀប​ប្រាស់​កម្មវិធី Galaxy ដែល​ពេញនិយម​ថ្មីៗ ។​
គ្រប់គ្រង​ផលិតផល​របស់​អ្នក – ចុះឈ្មោះ​ឧបករណ៍ Samsung របស់​អ្នក ដើម្បី​ទទួលបាន​គន្លឹះ​ដ៏​មាន​ប្រយោជន៍​យ៉ាងច្រើន និង​ជំនួយ​ផ្នែក​បច្ចេកទេស​កាន់តែ​លឿន​ជាង​មុន​។​

ដូច្នេះ នៅចាំ​អី​ទៀត​? តោះ​! នាំគ្នា​ដោ​ន​ឡូត​កម្មវិធី Samsung Members ហើយ​ទៅយក​សំបុត្រ​កុន​ហ្វ្រីៗ នៅ Lobby Floor នៃ​រោងកុន Major Cineplex ផ្សារ​ទំនើប​អ៊ី​អន នៅ​ថ្ងៃទី​៥ ឧសភា ២០១៨ ខាងមុខនេះ ទាំងអស់គ្នា៕