ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​Macron បញ្ជាក់​ជាថ្មី​អំពី​តម្រូវ​ការ​រក្សា​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់

មេដឹកនាំ​បារាំង​លោក Emmanuel Macron បាន​ពង្រឹង​ការ​ប្តេជ្ញាចិត្ត​របស់​គាត់​ចំពោះ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ដោយ​និយាយថា គ្មាន​នរណាម្នាក់​ចង់បា​ន​ការកើនឡើង​ភាព​តានតឹង​នៅក្នុង​តំបន់​ទេ​ ខណៈដែល​លោក​បាន​សារភាពថា កិច្ចព្រមព្រៀង​នោះ​ត្រូវការ​ការពង្រឹង​។​

ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​គំរាម​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​ដែល​បាន​ចរចា​កាលពី​ឆ្នាំ​២០១៥​រវាង​ទីក្រុង​តេ​រ៉ង់​និង​មហាអំណាច​ពិភពលោក​ចំនួន​៦​មួយ​នេះ​នៅត្រឹម​ថ្ងៃទី​១២​ខែឧសភា​ដើម្បី​ឲ្យ​ក្រុង​វ៉ាស៊ីនតោន​ចាប់ផ្តើម​ជាថ្មី​ដល់​កិច្ចព្រមព្រៀង​នេះ​។​

កិច្ចព្រមព្រៀង​នេះ​បានដាក់​កម្រិត​យ៉ាង​តឹងរ៉ឹង​លើ​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ជា​ថ្នូរ​នឹង​ការបន្ធូរបន្ថយ​ទណ្ឌកម្មសេដ្ឋកិច្ច​។​

លោក Macron ដែល​បាន​ជួប​លោក Trump ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​សប្តាហ៍​មុន​ដើម្បី​ព្យាយាម​បញ្ចុះបញ្ចូល​គាត់​កុំ​ឲ្យ​ដើរចេញ​នោះបាន​សារភាពថា គាត់​នៅតែ​មិនដឹងថា​តើ​មេដឹកនាំ​អាមេរិក​នឹងធ្វើ​ការសម្រេចចិត្ត​បែបណា​។​

លោក​បាន​និយាយ​ក្នុងអំឡុង​ដំណើរ​ទស្សនកិច្ច​ពីរ​ថ្ងៃ​ទៅកាន់​ទីក្រុង​ស៊ីដនី​អមដោយ​ជាមួយ​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក Malcolm Turnbull ថា “​ខ្ញុំ​មិនដឹងថា ប្រធានាធិបតី​អាមេរិក​នឹង​សម្រេច​យ៉ាងណា​នោះទេ​នៅ​ថ្ងៃទី​១២​ខែឧសភា​។ ខ្ញុំ​គ្រាន់តែ​ចង់​និយាយថា ទោះបីជា​ការសម្រេចចិត្ត​នោះ​បែបណាក៏ដោយ យើង​ត្រូវតែ​រៀបចំ​កិច្ចចរចា​ធំ​ទូលាយ​និង​កិច្ចព្រមព្រៀង​ធំ​ជាង​នេះ​ព្រោះ​ខ្ញុំ​គិតថា​គ្មាន​នរណាម្នាក់​ចង់បាន​ស​ង្គ្រា​ម​នៅក្នុង​តំបន់​នោះទេ​ហើយ​គ្មាន​នរណាម្នាក់​ចង់បាន​កា​រ​កើនឡើង​នៃ​ភាព​តានតឹង​នៅក្នុង​តំបន់​ទេ​”​។​

លោក Trump បាន​ចំអក​កិច្ចព្រមព្រៀង​ដែល​ត្រូវបាន​បង្កើតឡើង​ដើម្បី​ទប់ស្កាត់​កម្មវិធី​នុយក្លេអ៊ែរ​របស់​ប្រទេស​អ៊ីរ៉ង់​នេះ​ថា “​ឆ្គួ​ត​” និង “​គួរ​ឲ្យ​អស់សំណើច​” ហើយ​បាន​អំពាវនាវ​ឲ្យ​មាន​វិធានការ​ថ្មីៗ​ដើម្បី​ប្រឆាំងនឹង​កម្មវិធី​មី​ស៊ី​ល​របស់​អ៊ីរ៉ង់​និង​ទប់ស្កាត់​ការគាំទ្រ​ដល់​ក្រុម​សកម្មប្រយុទ្ធ​នៅ​ទូទាំង​តំបន់​ម​ជ្ឈឹ​ម​បូព៌ា​។​

លោក Macron ដែល​បានទទួល​ស្គាល់​នៅ​ទីក្រុង​ស៊ីដនី​ថា កិច្ចព្រមព្រៀង​ដែលមាន​ស្រាប់​នេះ​គឺ​មិន​គ្រប់គ្រាន់​នោះ​គឺ​កំពុង​ជំរុញ​ឲ្យ​មានការ​ចរចា​អន្តរជាតិ​លើ​កិច្ចព្រមព្រៀង​ដ៏​មាន​សក្តានុពល​មួយ​៕ AFP


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684