ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​Macron បង្ករឿង​អស់​សំណើច ​បន្ទាប់ពី​ហៅ​ភរិយា​របស់​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​ថា “​ឆ្ងាញ់​”

ប្រធានាធិបតី​បារាំង​លោក Emmanuel Macron នៅ​ថ្ងៃ​ព្រហស្បតិ៍​បាន​បង្ក​ភាព​អស់សំណើច​ បន្ទាប់ពី​គាត់​បាន​ហៅ​ភរិយា​របស់​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក Malcolm Turnbull ថា “​ឆ្ងាញ់​”​។​

“delicieux” ដែល​ភាសា​បារាំង​ក៏​អាច​មានន័យថា “​គួរ​ឲ្យ​ចូលចិត្ត​” ផងដែរ​នោះ ​គឺ​បាន​បណ្តាល​ឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ ហើយ​កាសែត​មួយ​របស់​ទីក្រុង​ស៊ីដនី ​បាន​ចុះផ្សាយ​រូបថត​លោក Macron សឹងតែ​ពេញ​មួយ​ទំព័រ​ជាមួយ​ក្បាល​តុក្កតា Pepe le Pew ដែលជា​តុក្កតា​គ្មាន​ស្នេហា​របស់​បារាំង​។​

លោក Macron បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​មុនពេល​ចាកចេញ​ពី​ទីក្រុង​ស៊ីដនី​នៅ​ចុងបញ្ចប់​នៃ​ដំណើរ​ទស្សនកិច្ច​រយៈពេល​២​ថ្ងៃ​របស់គាត់​ថា “​កាសែត​មានរឿង​កំប្លែង​ហើយ​វា​ធ្វើ​ឲ្យ​ខ្ញុំ​សើច​ច្រើនណាស់​ជាពិសេស​ដោយសារតែ​រូប​ថ្លុក​តួអង្គ​បារាំង​”​។​

លោក Macron ដែល​បានបង្ហាញ​ពី​ការយល់ដឹង​យ៉ាងច្បាស់​របស់គាត់​ចំពោះ​ភាសា​អង់គ្លេស​ក្នុងអំឡុង​សុន្ទរកថា​ជាច្រើន​និង​សុន្ទរកថា​នៅក្នុង​ទីក្រុង​ស៊ីដនី​បាន​បន្ថែមថា “​មិនមាន​មេដឹកនាំ​អ៊ឺរ៉ុប​ណា​ម្នាក់​ដែល​ផ្តល់​សុន្ទរកថា​ទាំងអស់​ជា​ភាសា​អង់គ្លេស​នោះទេ​”​។​

រឿងនេះ​បានកើត​ឡើង​នៅ​ចុងបញ្ចប់​នៃ​សន្និសីទ​សារព័ត៌មាន​រួមមួយ​កាលពី​ថ្ងៃ​ពុធ​នៅពេលដែល​លោក Macron បាន​ងាក​ទៅ​លោក Turnbull ហើយ​និយាយថា “​សូម​អរគុណ​អ្នក​និង​ប្រពន្ធ​ដ៏​ឆ្ងាញ់​របស់​អ្នក​សម្រាប់​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​”​។​

លោក Turnbull ក៏បាន​ធ្វើ​អត្ថាធិប្បាយ​ផងដែរ​អំពី​កំហុស​នេះ​ដោយ​និយាយថា ភរិយា​របស់លោក “​ត្រូវបាន​បញ្ជោរ​” ដោយ​មតិយោបល់​របស់​ប្រធានាធិបតី​វ័យក្មេង​បារាំង​រូបនេះ​។​

រូបថត​កាត់ត​ទំព័រមុខ​របស់​កាសែត Sydney Daily Telegraph គឺមាន​ភ្ជាប់​ជាមួយ​ចំណងជើង​ថា “​ប្រធានាធិបតី Pepe le Pew” ដោយ​សំដៅ​ទៅលើ​តួអង្គ​ក្នុង​រឿង​គំនូរជីវចល Warner Brothers ដែល​ចំណាយពេល​ភាគច្រើន​របស់​វា​ក្នុង​ការខិតខំ​ប្រឹងប្រែង​រកមើល​សត្វ​ឆ្មា​ញី​៕ AFP


TAG