ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុមហ៊ុន​សាម​សុង​សម្ពោធ Samsung Member App ជាមួយនឹង​ការបញ្ចុះ​តម្លៃ​យ៉ាងច្រើនសន្ធឹកសន្ធាប់

​ភ្នំពេញ​៖ ​ក្រុមហ៊ុន​សាម​សុង​បាន​ប្រារព្ធ​ពិធី​សម្ពោធ Samsung Member App របស់ខ្លួន ​កាលពី​រសៀលថ្ងៃទី​០៥​ ខែឧសភា​ ឆ្នាំ​២០១៨​ នៅ​ផ្សារ​ទំនើប​អ៊ី​អន​ភ្នំពេញ ជាមួយនឹង​ការផ្តល់​អត្ថ​ប្រយោជន៍​ពិសេស​សន្ធឹកសន្ធាប់​ជូន​ដល់​អតិថិជន​ផងដែរ​។


​ក្នុងនោះ​អ្នកប្រើប្រាស់ Samsung Members អាច​ទទួលបាន​នូវ​អត្ថប្រយោជន៍ និង​ការ​បញ្ចុះតម្លៃ (Discount) ជាច្រើន​ពី​ដៃគូ​សហការ​របស់​សាម​សុង​ ដោយ​គ្រាន់តែ​ចុច​លើ On-the-spot Vouchers (Browser) ដើម្បី​ឆែក​មើល​ការផ្ដល់ជូន​ក៏ដូចជា​ការបញ្ចុះ​តម្លៃ​ភ្លាមៗ​សម្រាប់​ហាង​ និងសេវាកម្មផ្សេងៗ​ដែល​ពេញនិយម​ក្នុង​ក្រុងភ្នំពេញ​។ អ្នកប្រើប្រាស់​ទូរស័ព្ទ​សាម​សុង​ទាំងអស់​មិនតម្រូវ​ឲ្យ​ធ្វើការ​ចំណាយ​អ្វី​ឡើយ ក្រៅពី download កម្មវិធី Samsung Members នេះឡើយ​។​

ជាមួយគ្នានេះដែរ ក្នុង​ផ្នែក​នេះអ្នក​អាច​ទទួលបាន​សេវាកម្ម​បម្រើ​អតិថិជន​ដូចជា ការផ្ញើរមតិយោបល់​ទូរស័ព្ទ​ទំនាក់ទំនង ប្រឹក្សា​ផ្ទាល់​ជាមួយ​អ្នកជំនាញ ឬ ស្វែងរក​ទីតាំង​ផ្ដល់សេវាកម្ម​សាម​សុង​ដែល​នៅក្នុង​ជិត​បំផុត​។ ​ជាងនេះទៅទៀត អ្នកប្រើប្រាស់​ងាយស្រួល​ក្នុងការតាមដាន​ព័ត៌មាន និង​ព្រឹត្តិការណ៍​ថ្មីៗ​ទាក់ទង​នឹង​សាម​សុង​ក៏ដូចជា​គន្លឹះ​ក្នុងការ​ប្រើប្រាស់កម្មវិធី​ថ្មីៗ និង​ពិសេសៗដូចជា​កា​ម៉េ​រា Bixby​។

Diagnostics​ ដែល​ផ្នែក​នេះ​ពិត​ជាមាន​សារៈសំខាន់​ណាស់​សម្រាប់​អ្នកប្រើប្រាស់​ទូរស័ព្ទ​សាម​សុង ព្រោះ​វា​បំពាក់​ទៅដោយ​លក្ខណៈពិសេស ​ដែល​ជួយ​បង្កើន​ប្រសិទ្ធភាព​ប្រតិបត្តិការ​របស់​ទូរស័ព្ទដូចជា ការ​ជម្រុះ​ចោល​កម្មវិធី​ដែល​មិន​ប្រើប្រាស់ និង បិទ​កម្មវិធី​ដែល​មិន​ប្រើប្រាស់​ដើម្បីកាត់បន្ថយ​ការប្រើប្រាស់ និង ការបង្កើន​ល្បឿន​ទូរស័ព្ទ​។

លោក Seungho Choi អគ្គនាយក​សាខា​ក្រុមហ៊ុន​ថៃ ​សាម​សុង​អេឡិចត្រូនិក​ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា “​ដើម្បី​អរគុណ ​និង​ការលើកទឹកចិត្តដល់​អ្នកគាំទ្រ​ទូរស័ព្ទដៃ​សាម​សុង ដូច្នោះហើយ​ទើប​ក្រុមហ៊ុន​សាម​សុង​បាន​បង្កើត​នូវ App ថ្មី​មួយ​ដែលមាន​ឈ្មោះថា Samsung Membe ដែលជា​កម្មវិធី​ផ្ដល់ជូន​នូវ​សារៈប្រយោជន៍ និង​សេវាកម្ម​ជាច្រើន​សម្រាប់​អ្នកប្រើប្រាស់​ទូរស័ព្ទ Samsung Galaxy​ទាំងអស់​ទូទាំង​ពិភពលោក​។

​លោកអ្នក​អាចធ្វើ​ការទាញយក​កម្ម​វិធី​នេះ​តាមរយៈ​កម្មវិធី Galaxy App ឬ Play Store បន្ទាប់មកប្រតិបត្តិ​ការណ៍​ចុះឈ្មោះ​ប្រើប្រាស់​គណនី Samsung ដែលមាន​ស្រាប់​របស់លោក​អ្នកនឹងទទួលបាន​អត្ថប្រយោជន៍​ជាច្រើន​ពី​ការដំឡើង​កម្មវិធី​នេះ​។ សម្រាប់​ព័ត៌មាន​បន្ថែម សូមទាក់ទង​មកកាន់​លេខ 1800 203 232៕​