ព័ត៍មានទាន់​ហេតុការណ៏
Search

មនុស្ស​​​៦​នាក់ ដែល​​​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ អះអាង​ថា ជា​មេខ្លោង ក្នុង​រឿង​ទំនាស់​ដីធ្លី​នោះ​ ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង

ព្រះសីហនុ ​៖ ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ សហការ​ជាមួយ​កងរាជអាវុធហត្ថ​ស្រុក ស្ទឹងហាវ បាន​ធ្វើ​ការ​​​ឃាត់​ខ្លួន មនុស្ស​ចំនួន​៦​នាក់ ក្នុង​នោះ​មាន​ស្ត្រី​ម្នាក់​ ពាក់ព័ន្ធ​រឿង​ទំនាស់​ដីធ្លី ត្រង់​ចំណុច តំបន់​អូរ​ខ្សាច់ ភូមិ​លេខ​​០៤​ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃទី​០៦ ខែ​ឧសភា ឆ្នាំ​២០១៨។

សមត្ថកិច្ច​កងរាជអាវុធហត្ថ ​ខេត្ត​បាន​ឲ្យ​ដឹង​ថា ជនជាប់សង្ស័យ​ ដែល​ចាប់​ខ្លួន​ខាងលើ ​​មានឈ្មោះ​ ​-១​.ឈ្មោះ​លុច​.​ទូច​ ភេទ​ស្រី​ អាយុ​៥៥​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​៣ ​សង្កាត់​១.​ក្រុង​_​ខេត្ត​ព្រះសីហនុ(មេខ្លោង)។ ទី​-២​ឈ្មោះ​ហ៊ុត​. ​ហ៊ាន​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ .​មុខរបរ​ចាំចំការ​មាន​ទីលំនៅ​ក្រុម​៤.​ ភូមិ​៤.​ ឃុំ​អូរត្រេះ .​ស្រុក​ស្ទឹងហាវ​.​ ខេត្ត​ព្រះសីហនុ។ ទី​.៣​ឈ្មោះ​ភិន​. ​ដា​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​.​ មុខរបរ​ចាំចំការ​ មាន​ទីលំនៅ​ក្រុម​៤.​ភូមិ​៤ .​ឃុំ​អូរត្រេះ​. ​ស្រុក​ស្ទឹងហាវ​. ​ខេត្ត​ព្រះសីហនុ។ ទី​៤.​ឈ្មោះ​កៅ​.​ ហេង​ ភេទ​ប្រុស​ អាយុ​៤៣​ឆ្នាំ .​មុខរបរ​ធ្វើ​ចម្ការ ​មាន​ទីលំនៅ​ភូមិ​២ .​ឃុំ​អូរត្រេះ​. ស្រុក​ស្ទឹងហាវ​.​ខេត្ត​ព្រះសីហនុ។ ទី​-៥.​ឈ្មោះ​មែន ​.​ខេន​ ភេទ​ប្រុស ​អាយុ​៣៦​ឆ្នាំ ​​មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​សង្កាត់​១.​ក្រុង​_​ខេត្ត​ព្រះសីហនុ ​និង​​ទី​-៦.​ឈ្មោះ​ញាញ់​. ជាតិ ភេទ​ប្រុស​ អាយុ​៤១​ឆ្នាំ​..​មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​ភូមិ​ឫស្សី​១.​ឃុំ​អូរ​សារាយ ​.​ស្រុក​ត្រាំកក់​.​ ខេត្តតាកែវ​។​

ការ​ចាប់​ខ្លួន​នេះ ​ត្រូវ​បាន លោក​វរសេនីយ៍ទោ​ឆេង ​.​វុទ្ធី ប្រធាន​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត​បញ្ជាក់​ថា ​គឺ​ធ្វើឡើង ខណៈ​ពេល​ក្រុម​ជន​ជាប់សង្ស័យ ​បាន​នាំគ្នា​ចូល​ទៅ​បោះបង្គោល​ថ្ម ​និង​ធ្វើ​ការសាងសង់​ផ្ទះ រំលោភបំពាន​លើ​ដី​មានកម្ម​សិទ្ធិ​ស្របច្បាប់។ លោក​តាន់ តាក ប្រធាន​សាខា​ក្រុមហ៊ុន​ តេង​ឡាយ ប្រចាំ​ខេត្ត​ព្រះសីហនុ នៅ​ត្រង់​ចំណុច​ក្នុង​ ភូមិ​អូរត្រេះ ឃុំ​អូរត្រេះ​ ស្រុក​ស្ទឹងហាវ​ខេត្ត​ព្រះសីហនុ។

នៅ​ចំពោះមុខ ​សមត្ថកិច្ច ​ក្រុម​ជន​ជាប់​សង្ស័យ បានធ្វើការ​អះអាងថា ចំណុច​ដី​ដែល​ពួកគេ​នាំគ្នា​ធ្វើការ​សាងសង់​ផ្ទះ​នោះ ជា​ដី​ពួកគេ​បាន​កាន់កាប់ ច្រើន​ឆ្នាំ​មកហើយ មិន​ពាក់ព័ន្ធ​ជាមួយនឹង ដី​លោក តាន់ តាក នោះទេ ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ ក្រុម​ជន​ជាប់​​សង្ស័យ​ ពួកគេ​មិន​ឯកសារ​ពាក់ព័ន្ធ​អ្វីដែល​អាច​បញ្ជាក់​ជា​ផ្លូវច្បាប់​នោះ​ឡើយ ក្រៅពី​ពាក្យ​ថា​បាន​កាន់កាប់ ជាក់ស្តែង​យូរ​ឆ្នាំ​។​

ក្រោយពេល​ចាប់​ខ្លួន​ក្រុម​ជនជាប់សង្ស័យ​ត្រូវបាន នាំយកទៅ​ធ្វើការ​សាកសួរ​នៅ​ទីបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត ​ដើម្បី​កសាង​សាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​ ចាត់ការ​តាម​នីតិ​​​វិធី​នៃ​ច្បាប់​ ហើយ​មក​ដល់​ពេល​នេះ រយៈពេល​២​ថ្ងៃ​ហើយ សាលា​ដំបូង​ខេត្ត នៅ​មិនទាន់​​បញ្ចប់​​ការសាកសួរ​នៅឡើយ ដោយ​គេ​មិនទាន់​ដឹង ថា ក្រុម​ជនជាប់សង្ស័យ​ទាំង​៦​នាក់​នោះ អាច​រួច​ផុតពី​ការចោទប្រកាន់​ឬ​យ៉ាង ណា​នោះ​ទេ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114