ព័ត៍មានទាន់​ហេតុការណ៏
Search

ពិធី​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ និង​ចុះ​ត្រួតពិនិត្យ​ការជួសជុល​ផ្លូ​វ​

​ព្រៃវែង៖ នៅ​រសៀល​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០១៨ ឯកឧត្តម ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង និង​ឯកឧត្តម ស្បោង សា​រ៉ា​ត ប្រធាន​ក្រុមប្រឹក្សា​ខេត្តព្រៃវែង បាន​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​ដងផ្លូវ​ ដែល​ត្រូវ​ជួសជុល និង​ក្រាល​កៅស៊ូ​នៅ​ភូមិ​បារាយ​ណ៍កើត សង្កាត់បារាយ​ណ៍ ក្រុង​ព្រៃវែង ខេត្តព្រៃវែង​។

​លោក អ៊ុន សុធា ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រៃវែង បាន​មាន​ប្រសាសន៍​ថា ​ផ្លូវខេត្ត​លេខ ៣១១០A មាន​ប្រវែង​សរុប ២០ ​គីឡូ​ម៉ែត្រ និង​ស្ពាន​មួយកន្លែង​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ១១ ត្រង់ចំណុចគីឡូម៉ែត្រ​ ២៤ + ៩០០ ស្ថិតនៅ​ភូមិ​បារាយណ៍​កើត សង្កាត់​បារាយ​ណ៍ ក្រុង​ព្រៃវែង ឆ្លង​កាត់ឃុំ​សំរោង ឃុំ​ពាន​រោង ស្រុក​ស្វាយអន្ទរ ឆ្ពោះ​ទៅ​ភ្ជាប់​ផ្លូវ​លេខ ៣៨៦ ត្រង់​ផ្សារ​ជ្រៃ ស្រុក​មេសាង​។

​លោក​ ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង និង​លោក ស្បោង សា​រ៉ា​ត ប្រធាន​ក្រុមប្រឹក្សាខេត្តព្រៃវែង បាន​បញ្ជាក់ថា ដោយ​មើលឃើញ​ផល​លំបាក​ប្រជាពលរដ្ឋ ក្នុងការ​ធ្វើចរាចរណ៍​ដឹក​ជញ្ជូន​កសិផល​អាជីវកម្ម​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ ឆ្លងកាត់​ទៅមករវាង​ស្រុក​ទាំងបីរួមមាន​ស្រុក​ស្វាយ​អ​ន្ទ​រ ស្រុក​បាភ្នំ និង​ក្រុង​ព្រៃវែង ទើប​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ផ្តួច​ផ្តើម​គាំទ្រ និង​ជួយ​ជំរុញ​ធ្វើ​ឲ្យ​ផ្លូវ​ខេត្ត​លេខ ៣១១០A បានដំណើរការ​ជួសជុល​ក្នុង​ឆ្នាំ​ ២០១៨ បាន​ទាន់ពេលវេលា​ដោយ​ក្រាល​កៅស៊ូ​ប្រភេទ DBST ប្រវែង​ ១៨០០​ ម៉ែត្រ ទទឹង៧​ម៉ែត្រ និង​ចិញ្ចើម ១,៥០ ម៉ែត្រសងខាង​។

​ក្នុងឱកាស​នោះ​ លោក​ទាំងពីរបាន​សុំទោស​ចំពោះ​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​សងខាង​ផ្លូវទាំងអស់​ នៅពេលដែល​ជួសជុល​ផ្លូវ​ និង​ក្រាល​កៅស៊ូ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណាំ​ផ្សេងៗ សុំ​ឲ្យមានការ​យោគយល់ និង​អធ្យាស្រ័យ​ចំពោះ​ក្រុមការងារ​ជួសជុល​ផ្លូវ ពីព្រោះ​ផ្លូវ​នេះ​ធ្វើឡើងសម្រាប់​បងប្អូន​ទាំងអស់​ធ្វើដំណើរ​បាន​ស្រួល ​ចំណេញ​ពេលវេលា ចំណេញ​ថវិកា​ ដើម្បីកាត់បន្ថយ​ភាពក្រីក្រ​ជូន​បងប្អូន​បាន​មួយ​កម្រិត​៕