ព័ត៍មានទាន់​ហេតុការណ៏
Search

ពេជ្រ ចរណៃ បន្ត​សកម្មភាព​មនុស្ស​ធម៌​ចែក​សម្ភារៈ​សិក្សា​ដល់​សិស្សសាលា​ នៃ​តំបន់​ដាច់​ស្រ​យា​លខេត្តក្រចេះ

​ក្រចេះ ​៖ ​ កញ្ញា ពេជ្រ ចរណៃ ដែល​ត្រូវបាន​មហា​ជ​ន​ភាគច្រើន​ស្គាល់​តាមរយៈ​ការសម្តែងជាតួ​វាយ​ទាត់​ធាក់ ​និង​លោត​ហក់​នោះ​ កាលពី​ថ្ងៃទី​០៨ ​ខែឧសភា ​ឆ្នាំ​ ២០១៨​ កន្លងមកនេះ ​បានចំណាយ​ពេលវេលា​ផ្ទាល់ខ្លួន​ចុះទៅ​ចែក​សម្ភារៈ​សិក្សា​ដល់​សិស្សសាលា​បឋមសិក្សា​មួយកន្លែង ដែលមាន​ចម្ងាយ​ឆ្ងាយ​ពី​ទី​រួម​ខេត្តក្រចេះ ​រហូតដល់​ទៅ​ ៥០ ​ទៅ​ ៦០​ គីឡូម៉ែត្រ​។

​ចំពោះ​ទីតាំង​សាលា​ដែល​ត្រូវបាន​តារា​សម្តែង​ស្រី​កញ្ញា ពេជ្រ ចរណៃ ចុះទៅ​ចែក​សម្ភារៈ​សិក្សា​ដល់​សិស្ស​សាលា​ប្រមាណ​ជាង ​១០០​ នាក់​នេះ មាន​ឈ្មោះថា ​សាលាបឋមសិក្សា​កោះ​ដំបង ស្ថិតនៅក្នុង​ស្រុក​សំបូ ខេត្តក្រចេះ​។ សាលារៀន​មួយ​នេះ​គឺមាន​ចម្ងាយ​ឆ្ងាយ​ពី​ទីរួម​ខេត្ត​រហូត​ជាង​ ៥០ ​គីឡូម៉ែត្រ​ឯណោះ​។

តារា​ស្រី​ស្រស់ស្អាត​កញ្ញា ពេជ្រ ចរណៃ បាន​ប្រាប់​កម្ពុ​ជាថ្មី​ឲ្យ​ដឹងថា ​សម្ភារៈ​សិក្សា​ដែល​ត្រូវបានប្រគល់ជូន​ដល់​ពួកគាត់​ (​សិស្ស​)​ រួមមាន​៖​ សៀវភៅ ប៊ិច ខ្មៅ​ដៃ បន្ទាត់ ជ័រ​លុប និង​កា​បូបជាដើម​។​ តាមរយៈ​សកម្មភាព​មនុស្សធម៌​ ចែករំលែក​ក្តី​ស្រឡាញ់​ដល់​សាលា​ខាងលើ​នេះដែរ ក៏មាន​ការចូល​រួម​សហការ​ពី​ក្រុម​សហគមន៍​នៃ​ស្នាមញញឹម​ រួមជាមួយ​តារា​សិល្បៈ​ ៣-៤ ​នាក់​ទៀតផងដែរ​។

កញ្ញា ពេជ្រ ចរណៃ បញ្ជាក់ថា ​កត្តា​ដែល​នាំ​ឲ្យ​នាង ​និង​ក្រុមការងារ​សម្រេច​ចុះ​ទៅ​ចែក​សម្ភារៈសិក្សា​ដល់​ទឹកដី​ខេត្តក្រចេះ​នេះ ​ក៏​ព្រោះតែ​មើលឃើញ​ការខ្វះខាត​ និង​ដោយមាន​ការស្នើ​សុំពី​ប្រជាពលរដ្ឋនៅក្នុង​តំបន់​នោះ​។​ ម្យ៉ាងទៀត​សម្រាប់​សម្ភារៈ​ដែល​ត្រូវបាន​ចំណាយ​ថវិកា​ទិញទៅ​ចែក​ជួន​ពួកគាត់​នាពេលនេះ ​គឺ​បានមកពី​ការជួយ​ឧបត្ថម្ភ​របស់​សប្បុរសជន​ទាំង​ក្នុង ​និងក្រៅប្រទេស ​រួមទាំង​ថវិកា​ផ្ទាល់ខ្លួន​របស់​នាង​មួយចំនួន​ដែរ​។

​សូមបញ្ជាក់ថា ​នេះ​ពុំមែន​ទើប​ជា​លើក​ទីមួយ​នោះទេ ​ដែល​តារា​សម្តែង​ស្រី​សម្តី​ផ្អែម​កញ្ញា ពេជ្រ ចរណៃ បានបង្ហាញ​វត្តមាន​ជាមួយ​សកម្មភាព​មនុស្ស​ធម៌​ជួយ​សង្គម​ តាមរយៈ​ការចែករំលែក​ក្តីស្រឡាញ់​ដល់​ក្មេងៗ​សិស្សសាលា​នៅ​តំបន់​ដាច់​ស្រយាល​តា​ម​ទី​រួម​ខេត្ត​មួយចំនួន​។ មិនតែប៉ុណ្ណោះ ពេជ្រ ចរណៃ ក៏​ទទួលបាន​ការគាំទ្រ ​និង​លើក​សរសើរ​ចំពោះ​ទឹកចិត្ត​មនុស្សធម៌​នេះពី​មហាជន​ជាច្រើន​៕