ព័ត៍មានទាន់​ហេតុការណ៏
Search

អាជ្ញាធរ​ខណ្ឌដូនពេញ​ ចុះ​អប់រំ​ណែនាំ​មន្ទីរ​ពេទ្យធ្មេញ​ (​អប្សរា​) ជា​លើក​ទី​៣ ​ដែល​ចេញ​សំរាម​ខុសម៉ោង​

ភ្នំពេញ​៖​ មន្ទីរ​ព្យាបាល​ធ្មេញ​យីហោ ​អប្សរា​​ ត្រូវបាន​អាជ្ញាធរ​ខណ្ឌដូនពេញ ​ធ្វើការ​អប់រំ​ណែនាំ​អំពីការចេញ​សំរាម​ខុស​ម៉ោង​ពេល​កំណត់ចំនួន ០៣​ លើក​មកហើយ ប៉ុន្តែ​នៅតែ​មិន​គោរពអនុវត្តតាម​ការណែនាំ​ដដែល​នោះ​។​ អាជ្ញាធរ​ខណ្ឌដូនពេញ ​បាន​ឲ្យ​ដឹងថា ​ការចេញ​សំរាម​ដោយ​មិន​គោរព​តាម​ពេល​ម៉ោង​កំណត់ដែលក្រុមហ៊ុន​ស៊ីន​ទ្រី​មក​ប្រមូលនោះ​ គឺ​នាំ​ឲ្យ​មាន​សំរាម​សល់​តាម​ទីសាធារណៈ ​វាប៉ះពាល់បរិស្ថាន និង​សោភ័ណភាព​ទីក្រុង។

ជាក់ស្ដែង​មន្ទីរ​ព្យាបាល​ធ្មេញ​យីហោ ​អប្សរា ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវភ្លោះ​ព្រះ​អង្គឌួង កែង​ផ្លូវលេខ​៦១ សង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌដូនពេញ ដែល​តែងតែ​យក​សំរាម​មក​ចោល​នៅលើ​ចិញ្ចើមផ្លូវសាធារណៈ​នៅពេល​ព្រឹក​ ហើយ​ពុំ​ស្តាប់​តាម​ការណែនាំ​របស់​អាជ្ញាធរ​ខណ្ឌ​-​សង្កាត់ឡើយ នៅពេល​អាជ្ញាធរ​ចុះ​អប់រំ​ណែនាំ គាត់​បាន​និយាយថា យកមក​ដាក់​ឲ្យ​ហើយ ដែល​ទង្វើ​នេះ គឺជា​ឥរិយាបថ​ខុសឆ្គង​មួយ​ក្នុងការ​ចូលរួម​ថែរក្សា​អនាម័យ​បរិស្ថាន និង​សោភ័ណភាព​ទីក្រុង ដែលរដ្ឋបាល​ខណ្ឌ សូម​ធ្វើការ​ផ្សព្វផ្សាយ​កុំ​យក​គំរូ​តាម​ឲ្យ​សោះ។​

ដូច្នេះហើយ​ ការ​មក​ព្រមាន​ជាលើក​ទី​៣ ​នេះដែរ​ បើ​នៅតែមាន​ការយក​សំរាម​មក​ចោល​នៅ​ទីនោះខុស​ម៉ោង​ចេញ​សំរាម​ទៀត​នោះ អាជ្ញាធរ​នឹងដាក់​កម្លាំង​ចាំ​ឃាត់​អ្នក​ដែល​យក​សំរាម​មកបោះចោល​នោះ ​ដើម្បី​អប់រំ​ ឬក៏​មាន​វិធានការ​ពិន័យ​តែម្តង​។ ​អញ្ចឹង​ហើយ​រដ្ឋបាល​ខណ្ឌដូនពេញ ក៏​សូម​ពលរដ្ឋ​ជួយ​ផ្ញើ​ជា​សារ​ម្នា​ក់មួយ សម្រាប់​អប់រំ​ពលរដ្ឋ​ដទៃ​ទៀត ឲ្យ​យល់ដឹង​ពី​បរិស្ថាន និងអនាម័យ ដែលជា​ប្រភព​នៃ​សោភ័ណភាព​៕​​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114