ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ ហ៊ុន សែន ថ្វាយព្រះពរ​ព្រះមហាក្សត្រ គម្រប់​៦៥ យាង​ចូល​៦៦ ព្រះវស្សា

ភ្នំពេញ​ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្វាយព្រះពរ ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា គម្រប់​៦៥ យាង​ចូល​៦៦ ព្រះវស្សា ដែល​ធ្វើឡើង​រយៈពេល​៣​ថ្ងៃ។ សារ​ថ្វាយព្រះពរ​នេះ ត្រូវបាន​សម្តេច​តេ​ជោ បង្ហោះ​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក របស់​សម្តេច​កាល​ល្ងាច​ថ្ងៃទី ១៤ ខែឧសភា ត្រូវ​នឹង​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ។

សម្តេច​តេ​ជោ ហ៊ុន សែន បានសរសេរថា “​នៅក្នុង​ឱកាស​ដ៏​ឧត្តុង្គឧត្តម​ភិរម្យ​ថ្លៃថ្លា នៃ​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា គម្រប់​៦៥ យាង​ចូល​៦៦ ព្រះវស្សា ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​១៤​រោច ខែ​ពិសាខ ដល់​ថ្ងៃ​១​កើត ខែជេស្ឋ ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​ទី​១៣ ដល់​១៥ ខែឧសភា ឆ្នាំ​២០១៨​នេះ ទូលព្រះបង្គំ​ខ្ញុំព្រះករុណា និង​ភរិយា សូម​ព្រះ​បរម​រាជានុញ្ញាត​ថ្វាយព្រះពរ សូម​ព្រះអង្គ​ទ្រង់មាន​ព្រះកាយពល​មាំមួន ព្រះ​បញ្ញាញាណ​វាងវៃ ព្រះរាជសុខភាព​ល្អ​បរិបូរណ៍ ព្រះ​ជន្មាយុ​យឺនយូរ និង​សូម​បួងសួង​ដល់​គុណព្រះរតនត្រ័យ វត្ថុ​ស័ក្ដិសិទ្ធិ​ទាំងអស់​ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​ទេវតា​ឆ្នាំ​ថ្មី​ព្រះនាម​ម​ហោ​ទរា​ទេវី សូម​ព្រះអង្គ​មេត្តាប្រោស​ប្រទាន​នូវ​ព្រះរាជ​សព្ទសាធុការពរ​ថ្វាយ ព្រះករុណា​ជា​អម្ចាស់ និង​សម្ដេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ព្រះអង្គ​ទ្រង់​ប្រកបដោយ ព្រះ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុ​ខៈ ពលៈ និង​ដើម្បី​គង់ប្រថាប់​ជា​ម្លប់​ដ៏​ត្រជាក់ត្រជំ​ដល់​ប្រជារាស្ត្រ​ទូទាំង​ប្រទេស​ជានិច្ច​និរន្ត​​​តរៀង​ទៅ៕