ព័ត៍មានទាន់​ហេតុការណ៏
Search

វេ​ង សុ​ភ័​ក្រ និង ​មាស សុជាតិ ឡើង​ជួប​កីឡាករ​ថៃ និង​ឡាវ​មកសុំ​សាក​ស្នៀតគុន

ភ្នំពេញ៖ កីឡាក​រ វេ​ង សុ​ភ័​ក្រ អ្នក​ប្រដាល់​របស់​ក្លិប​កងពលតូច​ឆ័​ត្រ​យោង ​៩១១ កៀកស្មារកីឡាករ មាស សុជាតិ អ្នក​ប្រដាល់​មកពី​ក្លិប​ឃ្លាំងមឿង​កីឡា​ខេត្តពោធិសាត់ ស្វាគមន៍​កីឡាករ​ថៃ តម្រួត​ឡេក ធី​ដេ​ត​ឡូ​ងើ​ន និង​កីឡាករ​ឡាវ​ ឆាន​ឆ័យ​ស៊ិត .​ស .​ថ ណាក់​រ៉ុង មកសុំ​សាក​ស្នៀតគុន​លើសង្វៀន​ម៉ា​យ​ធី​វី នា​ថ្ងៃ​សុក្រ ​ទី​១៨ ខែឧសភា ឆ្នាំ​២០១៨​នេះ​។

​កីឡាក​រ វេ​ង សុ​ភ័​ក្រ ជួប​ជាមួយ​កីឡាករ​ថៃ តម្រួត​ឡេ​ក ធី​ដេ​ត​ឡូ​ងើ​ន ក្នុង​ប្រភេទ​ទម្ងន់​ ៦៣.៥ គីឡូក្រាម ដែល​កីឡាករ​ថៃ​ម្នាក់នេះ​ធ្លាប់​មក​ប្រកួត​ជាមួយ​កីឡាករ​កម្ពុជា ជាច្រើន​នាក់ ​មាន​ឈ្នះ មាន​ចាញ់ ហើយស្នៀត​​ខ្លាំង​របស់គេ​គឺ​ជើង​ទាត់ ជង្គង់ និង​កាច់​ផ្តួល​គូប្រកួត​អោយ​ដួល​មួយ​ជំ​ហរ​។​ ​ចំណែក​កីឡាករ​ពូកែ​ខាង​ប្រើ​កណ្តាប់ដៃ ​និង​ជង្គង់ វេ​ង សុ​ភ័​ក្រ ត្រូវបាន​អ្នកវិភាគ​ប្រដាល់​អះអាង​ថា មាន​ភាគរយ​ឈ្នះ​ច្រើនជាង​ចាញ់ ពេល​ជួប​ជាមួយ​កីឡាករ​ជនជាតិ​ថៃ​ឈ្មោះ ​តម្រួត​ឡេ​ក ធី​ដេ​ត​ឡូ​ងើ​ន ព្រោះ​បច្ចុប្បន្ន​នេះ​ វេ​ង សុ​ភ័​ក្រ គេ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​វ័យក្មេង​ម្នាក់​ដែរ ដែល​ឡើង​ប្រកួតកម្រ​ចាញ់​គូរ​ប្រកួត​ណាស់ ​ព្រោះ​រូបគេប្រកួត​មិនចេះ​លាក់កម្លាំង​ និង​មាន​ស្នៀត​ពិសេស​ដើម្បីផ្តួល​ដៃគូ​ឲ្យ​សន្លប់​ថែម​ទៀតផង​។

អ្នក​ប្រដាល់ ​វេ​ង សុ​ភ័​ក្រ នេះមានបទពិសោធន៍​ និង​តិច​និក​ក្នុងការ​ប្រកួត​ច្រើន ដូចជា​កីឡាករ​ជើងចាស់ផងដែរ បើទោះជា​គេ​ទើប​ចូលប្រឡូក​វិស័យ​កីឡាប្រដាល់​ក្បាច់​ខ្មែរ​បុរាណ ព្រោះ​គេ​មានកណ្តាប់ដៃ​ធ្ងន់ និង រហ័ស ឯ​កម្លាំង​ស៊ុ​ហ្វ​ក៏​រឹងមាំ​ផងដែរ​។ អញ្ចឹង​ហើយ​ទើប​អ្នក​ស្នេហាកីឡាប្រដាល់​ភាគច្រើន​នៅតែ​គាំទ្រ​កីឡាករ​ វេ​ង សុ​ភ័​ក្រ ថា​គេ​ជា​កីឡាករ​ដែលមានសក្តានុពល ហើយ​មាន​សមត្ថភាព​គួរឱ្យ​សរសើរ ដោយ​ម្នាក់ៗ​ហាក់​សម្តែង​នូវ​ទំនុកចិត្ត​ចង់ទស្សនា​យ៉ាងខ្លាំង​នៅ​គ្រប់ពេល​កីឡាករ​រូបនេះ​ឡើង​រេញ​ប្រកួត​ម្តងៗ​នោះ​។ ចាំមើល​កីឡាករ​ វេ​ង សុ​ភ័​ក្រ និង​កីឡាករ​ជនជាតិ​ថៃ ​តម្រួត​ឡេ​ក ធី​ដេ​ត​ឡូ​ងើ​ន ន​ណា​ជា​អ្នកឈ្នះ​?​។

​ដោយឡែក​កីឡាករ​ មាស សុជាតិ ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ឡាវ​ ឆាន​ឆ័យ​ស៊ិត .​ស .​ថ ណាក់​រ៉ុង ក្នុង​ប្រភេទ​ទម្ងន់​ ៦៥​ គីឡូក្រាម អ្នក​ទាំងពីរ​មិន​ធ្លាប់​ជួបគ្នា​ទេ​លើស​ង្វៀន​នេះ​។ កីឡាករ​ជើង​ខ្លាំងវ័យក្មេង មាស សុជាតិ បច្ចុប្បន្នកំពុង​ទទួលបានការ​គាំទ្រ​យ៉ាងច្រើន​កុះករ ពី​អ្នក​ស្នេហា​វិស័យកីឡាប្រដាល់​កម្ពុជា ជាមួយនឹង​ការចេះ​ប្រើ​ក្បាច់​គ្រប់​ស្នៀត ជាពិសេស​រូបគេ​ចូលចិត្ត​ប្រើស្នៀត​កណ្តាប់ដៃ​ និង​កែង ដែល​អាច​វាយ​ចេញ​ជា​ប្រយោល​ក៏បាន ចូល​កៀក​ក៏បាន ដើម្បី​ផ្ដួលគូប្រកួត​របស់ខ្លួន រួមផ្សំ​ជាមួយ​កម្លាំង​ស៊ុ​ហ្វ​ដ៍​ខ្លាំង​របស់គេ​ផង​នោះ ធ្វើ​ឲ្យ​កីឡាករ​ក្នុងស្រុក និងក្រៅ​ស្រុក​ត្រូវបាន​ចុះចាញ់​ជា​បន្តបន្ទាប់​។

​កីឡាករ ​មាស សុជាតិ ជាង​១០​ប្រកួត​ចុងក្រោយ​នេះ គេ​ប្រកួត​ឈ្នះ​ច្រើនជាង​ចាញ់ មិនតែប៉ុណ្ណោះការប្រកួត​ភាគច្រើន​គេ​ផ្ដួល​គូប្រកួត​ឲ្យ​សន្លប់​មុន​ទឹក​ទី៥​ ទៀតផង​។ កីឡាករ​ មាស សុជាតិ​ គេ​ជា​អ្នក​ប្រដាល់​មហា​កម្លាំង​មាន​កណ្ដាប់ដៃ​ធ្ងន់ និង​ការ​ទាត់​ចេញ​របស់គេ​ក៏​ធ្ងន់​ដែរ តែការប្រកួត​ជម្រុះ​ខ្សែក្រវាត់​គេ​ធ្វើ​មិនបាន​ល្អ​ឡើយ​ ដោយបាន​ជ្រុះ​ធ្លាក់​ក្នុង​វគ្គ​ជម្រុះ តែ​យ៉ាងណាប្រកួត​លក្ខណៈ​មិត្តភាព​គេ​វាយ​កម្រ​ចាញ់​ណាស់​។ ចាំមើល​រវាង មាស សុជាតិ និង​កីឡាករ​ឡាវ ​ឆាន​ឆ័យ​ស៊ិត .​ស .​ថ ណាក់​រ៉ុង ន​រណា​ជា​អ្នកឈ្នះ​?៕