ព័ត៍មានទាន់​ហេតុការណ៏
Search

សួស វី​ហ្សា ៖​ គ្មាន​ភាព​ជោគជ័យ​ណា​ ដែល​បាន​មក​ដោយ​គ្មាន​ការ​តស៊ូ​នោះទេ

ភ្នំពេញ ៖ តារាចម្រៀង​ស្រី​កញ្ញា សួង វី​ហ្សា បាន​ទម្លាយ​សារ​បំផុសស្មារតី​ដល់​មហាជន​តាមរយៈ​ការសរសេរ​បង្កប់​នូវ​មានន័យ​ដាស់តឿន​ចិត្ត​ឲ្យ​មានការ​តស៊ូ​ និង​ជឿ​​​ជាក់​លើ​ខ្លួនឯង ​គឺ​កុំ​រង់ចាំ​ឱកាស​ជោគជ័យ​រត់​មករក ​ទើប​ស្រវា​តោង​ចាប់​នោះ​។​

ការបញ្ចេញ​សារ​របស់​តារាចម្រៀង​រូប​ស្រស់​កញ្ញា សួស វី​ហ្សា មួយ​ឃ្លា​នេះ​ធ្វើ​ឲ្យ​ទស្សនិកជន​ជាច្រើន​ចាប់អារម្មណ៍​និង​គាំទ្រ​គ្រប់គ្នា​។ ខណៈ​ការ​លើកឡើងថា ​ពាក្យសម្តី​របស់​កញ្ញា សួស វី​ហ្សា ដែល​បានលើកឡើង​នេះ​ពិត​ជាមាន​ប្រយោជន៍​ចំពោះ​បុគ្គល​ឯទៀត​ដែល​គួរតែ​យក​ទុក​ក្នុង​ចិត្ត​និង​អនុវត្តតាម​នេះ​។​

កញ្ញា សួស វី​ហ្សា បាន​លើកឡើងថា គ្មាន​ភាព​ជោគ​ជ័យណា​ដែល​បានមក​ដោយ​គ្មាន​ការតស៊ូ​នោះទេ​ ទោះ​យើង​ធ្លាប់​ដួល​ប៉ុន្មាន​ដង​មិន​សំខាន់​ សំខាន់​ត្រូវ​ក្រោកឈរ​មកវិញ​តស៊ូ​បន្ត​កុំ​បោះបង់ នោះ​ជីវិត​យើង​នឹង​ជោគជ័យ មានជីវិត គឺមាន​សង្ឃឹម។

​សូមបញ្ជាក់ថា ​ការងារ​សិល្បៈ​របស់​តារាចម្រៀង​ស្រី​កញ្ញា សួស វី​ហ្សា បច្ចុប្បន្នកំពុង​ទទួល​បានការ​គាំទ្រ​និង​ចាប់អារម្មណ៍​ច្រើន​ពី​មហាជន​។​ មិនតែប៉ុណ្ណោះ​នាង​ក៏​ជា​តារា​ស្រី​ដែលមាន​ឱកាស​ចេញ​ច្រៀង​តាម​បណ្តា​កម្មវិធី​ប្រគំ​តន្ត្រី​មួយចំនួន​ទាំង​នៅក្នុង​ក្រុងភ្នំពេញ​និង​ចេញ​ទៅតាម​បណ្តា​ខេត្ត​នានា​ដែល​នេះ​គឺជា​ឱកាសល្អ​ក្នុងការ​ប្រ​កើប​លុយដុំ​ផងដែរ​។​

ដោយឡែក​ចំពោះ​រឿងរ៉ាវ​ស្នេហា​របស់​តារា​ស្រី​កញ្ញា សួស វី​ហ្សា អំឡុងពេល​ចុងក្រោយ​នេះ​ក៏ត្រូវ​បាន​រីក​សាយភាយ​ជា​បន្តបន្ទាប់​ដូចគ្នា​ផងដែរ​។​ ប៉ុន្តែ​ជារឿយៗ​ត្រូវបាន​សាមីខ្លួន​តែង​ចេញមុខ​ឆ្លើយ​បដិសេធ​ចំពោះ​ដំណឹង​នៃ​ការភ្ជាប់​សម្ព័ន្ធភាព​ស្នេហា​មួយ​នេះ៕