ព័ត៍មានទាន់​ហេតុការណ៏
Search

ត​ខ្សែភ្លើង​ខ្លួនឯង​ភ្លេច​បិទបារ៉ែត ​ខុស​បច្ចេកទេសឆក់​ស្លាប់​

​កំពង់ចាម ​៖ បុរស​ម្នាក់ បានស្លាប់​ភ្លាមៗ​នៅនឹង​កន្លែងកើតហេតុ បន្ទាប់ពី​ត​ខ្សែភ្លើង​នៅក្នុង​ផ្ទះ​របស់ខ្លួនដោយ​ភ្លេច​បិទ​បា​រ៉ែ​ត​។​

ប៉ូលិស​បានអោយដឹងថា នៅ​ថ្ងៃទី​១៦ ​ខែ​ឧសភា ​ឆ្នាំ​២០១៨ ​វេលា​ម៉ោង​​ ១៤ ​និង ​៣០​ នាទី នគរបាលប៉ុស្តិ៍​ឃុំ​មៀនបាន​ទទួលដំណឹង​ថា នៅ​ថ្ងៃទី​១៦ ​ខែ​ឧ​សភា ​ឆ្នាំ​២០១៨ វេលា​ម៉ោង​ ១៤ ​និង ០៥ ​នាទី​ នៅ​ភូមិ​ផ្កាយព្រឹក ឃុំ​មៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ​មានឈ្មោះ សៅ ភាព ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ នៅ​ភូមិ​ឃុំកើតហេតុ​ខាងលើ បាន​ត​ខ្សែភ្លើងដាក់​ហ្វ្រី​កង្ហារនៅ​ក្រោមផ្ទះ​របស់ខ្លួន តែ​ភ្លេចបិទ​បា​រ៉ែតបណ្តាលអោយ​ឆក់តែម្ដង​។

ភ្លាមនោះ​ជនរងគ្រោះ​បាន​ស្រែក​អោយ​ប្រពន្ធ​ជួយ តែ​ពេលនោះ​ប្រ​ពន្ធកំពុង​ងូតទឹក​បាន​រត់ ចេញពី​បន្ទប់ទឹក​ឡើងទៅ​លើផ្ទះ​បិទ​បា​រែ​ត​និង​ដ​កដុយ រួច​ស្រែក​ឆោឡោ​អោយ​ប្រជាជនមកជួយ​សង្គ្រោះឈ្មោះ សៅ ភាព ជា​ប្តី​ដែរតែ​ជួយ​មិនទាន់ ពេលទៅដល់​ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់នៅ​កន្លែងកើតហេតុ​ទៅហើយ​។

ប៉ូលិសបានអោយដឹងថា ភ្លាមនោះ​ជំនាញ​និង​កម្លាំង​ប៉ុស្តិ៍​ចុះ​ដល់​កន្លែងកើតហេតុ បង្កើត​គ​ណៈកម្មការ​ចម្រុះ​ពិនិត្យ​លើ​សាកស​ឃើញថា​ ផ្នែក​ក្បាលគ្មាន​ស្លាកស្នាម​ទេ​,ផ្នែក​ដងខ្លួនមាន​ស្នាមរបកស្បែក​ខ្លោច​ត្រង់​ទ្រូង​មួយកន្លែង,ផ្នែក​​អវយវៈ​មាន​ស្នាម​របកស្បែក​ខ្លោច​កំភួនដៃ​ឆ្វេងមួយកន្លែង​។

ឆ្លងតាម​ការបំភ្លឺ​រប​ស់​ក្រុមគ្រួសារ ​និង​ការពិនិត្យ​កន្លែងកើតហេតុមាន​វត្ថុតាង​ស៊ីសង្វាក់គ្រប់គ្រាន់ លោកគ្រូ​ពេទ្យ​ និង​ជំនាញ​សន្និដ្ឋានបានថា​ ១.​ការស្លាប់​របស់​ឈ្មោះ​ សៅ ភាព​ ពិតជា​មិនមានការពាក់​ព័ន្ធ​ទៅ​បទល្មើស​ព្រហ្មទណ្ឌ​ឡើយ​, ២.​ឈ្មោះ​ សៅ ភាព ​នេះ​ពិតជា​ស្លាប់ដោយសារ​ឆក់​ខ្សែភ្លើងខ្លួនឯង​ពិតប្រាកដ​មែន​។​

ក្រោយពី​គណៈកម្មការ​ពិ​និត្យ​ចប់សព្វគ្រប់​ហើយ សមត្ថកិច្ច​បានប្រគល់​សាកសព​ជូន​ក្រុមគ្រួសារធ្វើបុណ្យ​តាម​ប្រពៃណី​៕