ព័ត៍មានទាន់​ហេតុការណ៏
Search

មន្ត្រី​ក្រុម​ហា​ម៉ាស់​និយាយថា សមាជិក​៥០​នាក់​ត្រូវបាន​សម្លាប់​ក្នុង​សប្តាហ៍​នេះ​នៅ​ព្រំដែន​ហ្គា​ហ្សា​

សមាជិក​ជាន់ខ្ពស់​នៃ​ក្រុម​ហា​ម៉ាស់​របស់​ហ្គា​ហ្សា​បាន​និយាយថា ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​ចំនួន​៥០​ក្នុងចំណោម​៦២​នាក់​ដែល​ត្រូវបាន​សម្លាប់​ដោយ​ការវាយប្រហារ​របស់​អ៊ីស្រាអែល​ក្នុងអំឡុងពេល​បាតុកម្ម​នៅ​តំបន់​ហ្គា​ហ្សា​នៅ​សប្តាហ៍​នេះ​គឺជា​សមាជិក​នៃ​ក្រុម​ឥស្លាម​និយម។

កងកម្លាំង​អ៊ីស្រាអែល​បានសម្លាប់​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​ចំនួន​៦០​នាក់​កាលពី​ថ្ងៃ​ចន្ទ​នៅពេលដែល​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​រាប់ម៉ឺន​នាក់​បាន​ប្រមូលផ្ដុំ​នៅ​ជិត​ព្រំដែន​ខណៈដែល​មនុស្ស​មួយចំនួន​តូច​បាន​ចូលទៅ​ជិត​របង​និង​ព្យាយាម​បំបែក​របង​។​

អស់​រយៈពេល​ជាង​៦​សប្តាហ៍​មកហើយ អ្នកដើរ​ក្បួន​តវ៉ា​បានទាមទារ​សិទ្ធិ​ដើម្បី​ត្រឡប់ទៅផ្ទះ​របស់​ពួកគេ​វិញ​ដែល​ត្រូវបាន​រឹបអូស​ដោយ​អ៊ីស្រាអែល​នៅក្នុង​ឆ្នាំ​១៩៤៨​។​

ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​ពីរ​នាក់​ទៀត​ត្រូវបាន​សម្លាប់​កាលពី​ថ្ងៃ​អង្គារ​នៅពេល​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ប្រារព្ធ​ខួប Nakba ឬ “​មហន្តរាយ​” ដែល​ជាការ​រំលឹក​ដល់​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ជាង​៧០០,០០០​នាក់​ដែល​បាន​ភៀសខ្លួន​ឬ​ត្រូវគេ​បណ្ដេញចេញ​នៅក្នុង​សង្គ្រាម​។​

ការបង្ហូរ​ឈាម​គ្នា​នេះ​បាន​បន្ត​ទាក់ទាញ​ការយកចិត្តទុកដាក់រ​បស់​ពិភពលោក​ខណៈពេលដែល​អំពើហិង្សា​បាន​ថយចុះ​កាលពី​ល្ងាច​ថ្ងៃ​ពុធ​មុន​ពិធីបុណ្យ​តម​អាហារ​មូស្លីម រ៉ា​ម៉ា​ឌន​។​

ស្របពេល​ជាមួយគ្នា​នោះ បុរស​ខ្លាំង​ក្រុម​ហា​ម៉ា​ស់លោក Yahya Sinwar បាន​ព្រមាន​ថា ចលនា​នេះ​អាច​ក្លាយទៅជា​ការតស៊ូ​ប្រដាប់អាវុធ​។​

ទន្ទឹមនឹង​នេះដែរ ប្រធានាធិបតី​ទួរគី​លោក Recep Tayyip Erdogan បាន​បន្ទោស “​ភាព​ស្ងៀមស្ងាត់​” ជា​អន្តរជាតិ​ស្តីពី​ការសម្លាប់​នៅ​ហ្គា​ហ្សា​។​

ចាប់តាំងពី​បាតុកម្ម​តាម​ព្រំដែន​និង​ការប៉ះទង្គិច​បានចាប់ផ្តើម​នៅ​ថ្ងៃទី​៣០​ខែមីនា​មក ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ចំនួន​១១៦​នាក់​ត្រូវបាន​សម្លាប់​ដោយ​ការបាញ់​របស់​អ៊ីស្រាអែល​នៅ​ទូទាំង​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប​។​

ការតវ៉ា​កាលពី​ថ្ងៃ​ចន្ទ​គឺ​ស្របគ្នា​ជាមួយនឹង​ការ​រើ​ស្ថានទូត​អាមេរិក​នៅ​ប្រទេស​អ៊ីស្រាអែល​ពី​ទីក្រុង​តែ​ល​អា​វីវ​ទៅ​ក្រុង​យេ​រូ​សា​ឡឹម​ដែល​បាន​បញ្ឆេះ​កំហឹង​ដល់​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​ដែល​មើលឃើញ​តំបន់​ភាគ​ខាងកើត​របស់​អ៊ីស្រាអែល​ថា​ជា​រដ្ឋធានី​នាពេល​អនាគត​របស់​ពួកគេ​៕ AFP