ព័ត៍មានទាន់​ហេតុការណ៏
Search

តម្រូវការ​OPPO F7​របស់​អតិថិជន​ពិតជា​ច្រើន រហូតដល់​ហាង​មួយចំនួន​ដាច់​ស្តុក!

ក្រុមហ៊ុន OPPO ពិតជា​បាន​ឈាន​ដល់​ភាព​ជោគជ័យ​ខ្លាំង​ក្នុង​តំបន់​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ពោល​គឺ​អតិថិជន​មិន​ថា​តែ​នៅក្នុង​ប្រទេស​កម្ពុជា​ទេ សូម្បីតែ​នៅក្នុង​ប្រទេស​វៀតណាម ថៃ មីយ៉ាន់ម៉ា និង​ឥណ្ឌូនេស៊ី ក៏មាន​ការ​គាំទ្រ​ខ្លាំង​ដែរ ចំពោះ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​គឺ OPPO F7។

ក្រុមហ៊ុន OPPO ប្រចាំ​ទេស​កម្ពុជា​បាន​ឲ្យ​ដឹងថា​៖ “​នាពេលនេះ សន្ទុះ​នៃ​ការលក់​របស់​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ពិតជា​មានការ​កើនឡើង​ហួសការ​ស្មាន ដែល​យើង​មិន​ធ្លាប់​ជួប​នាពេល​កន្លងមក ទាំង​នៅក្នុង​ប្រទេស​កម្ពុជា​និង​ក្នុង​តំបន់​។​”

អតិថិជន​នៅក្នុង​ទីក្រុង​ហូជីមិញ​នៃ​ប្រទេស​វៀតណាម​រាប់ពាន់នាក់​បានមក​ចាំ​តាំង​ព្រលឹម​ស្រាងៗ ជាច្រើន​ថ្ងៃ​ព្រោះតែ​ចង់បាន​នូវ​ទូរស័ព្ទ OPPO F7 ។ ហេតុការណ៍​នេះ កើតឡើង​ជាច្រើន​ហាង​ទូរស័ព្ទ​ក្នុង​ទីក្រុង​ហូ​ជី​មី​ញ និង​ខេត្ត​ជាច្រើន​ទៀត​។​

មាន​ម្ចាស់​ហាង​ទូរស័ព្ទ​មិនតិច​ទេ​ដែល​កំពុងតែ​ប្រឈមមុខ​ជាមួយនឹង​ការ​ដាច់​ស្តុក​នៃ​ទូរស័ព្ទ​ស៊េរី​ថ្មី​នេះ ហើយ​ត្រូវ​ក​ម្ម៉​ង់​ស្មា​ត​ហ្វូ​ន​ជាច្រើន​គ្រឿង​បន្ថែមទៀត​ពី​ក្រុមហ៊ុន OPPO ។​

បើ​គេ​ក្រឡេក​មើលទៅ​ប្រទេស​ថៃ​វិញ ចំនួន​កុម្ម៉ង់​ទុក​មុន និង​ចំនួន​អ្នក​មក​ទិញ OPPO F7 ក៏មាន​កើនឡើង​ហួស​ពី​ឆ្នាំមុនៗ​ផងដែរ​។ អតិថិជន​តម្រង់​ជួរ​យ៉ាង​វែង​នៅ​ពីមុខ​ហាង​ទូរស័ព្ទ​ធំៗ​ក្នុង​ទីក្រុង​បាងកក ហើយ​អ្នកខ្លះ​ចេញ​មកវិញ​ដោយមាន​ទូរស័ព្ទ​ពីរ​បី​គ្រឿងក្នុង​ដៃ​។ ស្ថានភាព​នេះ​ទំនងជា​អាច​នៅ​បន្ត​ច្រើន​ថ្ងៃ​ទៀត ត្បិត​ថា​ចំនួន​អ្នក​មក​ទិញ​មិនទាន់​ថយចុះ​នៅឡើយ​ទេ​។​

ចំណែក​ប្រទេស​ផ្សេងទៀត​ដូចជា មី​យ៉ាន់​ម៉ា ឥណ្ឌូនេស៊ី ក៏​មិន​ខុសគ្នា​ដែរ​ដោយ​គ្រប់​ហាង​ទូរស័ព្ទ​នានា​សុទ្ធ​តែមាន​មនុស្សម្នា​ជាច្រើន​ដែល​មក​សាកសួរ​និង​មក​ជាវ​ទូរស័ព្ទ​OPPO F7​។ OPPO F7 ពិតជា​ធ្វើ​ឲ្យ​កក្រើក​ទីផ្សារ​យ៉ាងខ្លាំង​ដោយសារតែ​លក្ខណៈពិសេសៗ​របស់​វា ដូចជា​កាមេរ៉ា​មុខ​រហូតដល់​ទៅ 25MP ដែលជា​កាមេរ៉ា​មុខ​ទំហំ​ធំ​ដំបូង​គេ​បង្អស់​នាពេល​បច្ចុប្បន្ន ហើយ​បាន​ភ្ជាប់​ជាមួយ​បច្ចេកវិទ្យា​AI Beauty 2.0 ដែល​អាច​ចាប់យក​ចំនុច​សម្គាល់​សំខាន់ៗ​នៅលើ​ផ្ទៃមុខ​របស់​មនុស្ស​រហូត​ដល់​ទៅ​296​ចំនុច វា​ថែមទាំង​អាច​សម្គាល់​នូវ​ភេទ អាយុ សម្បុរស្បែក ប្រភេទ​ស្បែក​ដែល​អាចធ្វើ​ឲ្យ​ការថតរូប​របស់​អ្នក​កាន់តែ​ស្រស់ស្អាត​និង​មាន​លក្ខណៈ​ធម្មជាតិ​។ កាមេរ៉ា​មុខ​របស់​OPPO F7 ក៏មាន​មុខងា​Vivid Mode ដែលជា​មុខងារ​ជួយ​ឲ្យ​ការថតរូប​កាន់តែ​ស្រស់ស្អាត បន្ថែម​ពណ៌​ទៅលើ​Background​ឲ្យ​កាន់តែ​ស្រស់ស្អាត​និង​មាន​ភាពរស់រវើក​។​
បើ​និយាយ​ពី​រូបរាង​ខាងក្រៅ​វិញ OPPO F7 ត្រូវបាន​រចនា​តួខ្លួន​ភ្លឺរលោង​ដូចជា​កញ្ចក់ ព្រមទាំង​មាន​កន្លែង​ស្កេ​ន​ខ្ចៅដៃ​នៅ​លើ​ផ្ទៃ​ខាងក្រោយ​វា​ផង ដែល​ធ្វើ​ឲ្យ​ការ​ប្រើប្រាស់​ទូរស័ព្ទ​របស់​លោក​អ្នក​កាន់​តែមាន​ភាព​ងាយស្រួល សក្តិ​សមជា​កំពូល​ស្មា​ត​ហ្វូ​ន​។ អ្វី​ដែល​កាន់តែ​ទាក់ទាញ​អ្នកប្រើប្រាស់​ទៀត​នោះ គឺ​វា​មាន​បី​ពណ៌​សម្រាប់​ឲ្យ​ជ្រើសរើស​៖ ពណ៌​ក្រហម​(Solar Red) ពណ៌​ប្រាក់​(Moonlight Silver) និង​ពណ៌​ពេជ្រ​ខ្មៅ​(Diamond Black)។

នៅក្នុង​ប្រទេស​កម្ពុជា OPPO F7 Ram4GB មានតម្លៃ​ត្រឹមតែ​329$​ប៉ុណ្ណោះ ចំណែក OPPO F7 Ram6GB វិញ​នឹង​មកដល់​ទីផ្សារ​ប្រទេស​កម្ពុជា​នៅក្នុង​ខែឧសភា​នេះ​ជាមួយនឹង​តម្លៃ​ត្រឹមតែ​429$​។​
ឃើញ​ដូចនេះ​ហើយ តើ​លោកអ្នក​នៅចាំ​អី​ទៀត​? ប្រយ័ត្ន OPPO F7 អស់​ស្តុក​ទិញ​លែង​ទាន់​ណា៕


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114