ព័ត៍មានទាន់​ហេតុការណ៏
Search

បែកធ្លាយ​ OPPO F7 128GB​ នឹង​មកដល់​កម្ពុជា​នា​ពេល​ឆាប់ៗ​នេះ​!

កម្តៅ​នៃ​ការ​លក់​ដាច់​ដ៏​សម្បើម​នូវ​ទូរស័ព្ទដៃ OPPO F7 ដែល​បាន​ចេញលក់​កាលពី​ចុងខែ​មេសា​កន្លងទៅ​មិនទាន់​ចុះថយ​ផង ពេលនេះ​ក្រុមហ៊ុន OPPO​គ្រោង​នឹង​ចេញលក់ OPPO F7 ដែលមាន​RAM 6GB+ROM128GB នៅពេល​ឆាប់ៗ​នេះ​ទៀតហើយ នេះ​បើ​យោងទៅតាម​ផេ​ក​ផ្លូវការ​របស់​ក្រុមហ៊ុន​OPPO​ដែល​ផុស​នា​ថ្ងៃទី​៩​ខែឧសភា​នេះ​។

ការ​នឹង​មកដល់​នៃ​OPPO F7 128GB ក៏​ជាការ​ទន្ទឹង​រង់ចាំ​នៃ​បណ្តាអតិថិជន​ជាច្រើន​ក៏ដូចជា​អ្នកគាំទ្រ​ផលិតផល​ទូរស័ព្ទ​OPPO​ទាំងឡាយ​។ តាមរយៈ​ការសាកសួរ​ពី​ម្ចាស់​ហាង​លក់​ទូរស័ព្ទដៃ OPPO នានា​បាន​ឲ្យ​ដឹងថា ខណៈពេលដែល OPPO F7 Ram 4GB+Rom64GB ដែល​កំពុងមាន​លក់​នៅ​លើ​ទីផ្សារ​នាពេល​បច្ចុប្បន្ន​គឺថា​លក់ដាច់​ខ្លាំង តែ​ក៏មាន​អតិថិជន​ជាច្រើន​នាក់​បាន​សួររក​ទិញ​នូវ OPPO F7 Ram 6GB+Rom128GB ដែល​ត្រូវគេ​រំពឹងថា​នឹង​មក​លក់​នៅលើ​ទីផ្សារ​កម្ពុជា​នៅពេល​ឆាប់ៗ​នេះ​។

កញ្ញា មុំ ដែលជា​អតិថិជន​ម្នាក់​បាន​ឲ្យ​ដឹងថា ​៖ «​ខ្ញុំ​ចាំ​ទិញ OPPO F7 ដែលមាន​memory​ធំ ដោយសារតែ​ខ្ញុំ​ជា​អ្នក​ដែល​ចូលចិត្ត​ការថតរូប ដូច្នេះ​ខ្ញុំ​ចង់បាន OPPO F7 ដែលមាន memory ធំ ដើម្បី​រក្សាទុក​រូបថត​បាន​ច្រើន ដោយ​មិនចាំបាច់​លុប​រូប​ខ្លះ​ចោល​ឡើយ​។​»

ចំណែក​លោក សុភាព ដែលជា​អតិថិជន​ម្នាក់ទៀត​បាន​និយាយថា «​ខ្ញុំ​បាន​ទិញ​OPPO F7 មួយគ្រឿង​ឲ្យ​ភរិយា​ខ្ញុំ​ប្រើ​ហើយ ល្អ​ប្រើ​ណាស់​។ ម្យ៉ាងទៀត ខ្ញុំ​បានលឺ​ក្រុមហ៊ុន​ថា​នឹងមាន​F7 RAM ធំ​មក​លក់​ដែរ គាប់​ជួន​ខ្ញុំ​ជា​អ្នក​ដែល​ចូលចិត្ត​លេង​ហ្គេម​ដែលមាន​ក្រា​ហ្វ៊ិ​ច​ច្បាស់ អញ្ចឹង​ហើយនឹង​ចាំ​ទិញ OPPO F7 128GB​ប្រើ​មួយ​ដែរ​ហើយ​»

គួរ​រំលឹក​ផងដែរ​ថា OPPO F7 128GB​មាន​លក្ខណៈពិសេស​ដូចគ្នា​ទៅនឹង​OPPO F7 គឺថា​វា​ជា​ស្មា​ត​ហ្វូ​ន​ដំបូង​គេ​ដែល​បាន​បំពាក់​មកជា​មួយ​នូវ​កាមេរ៉ា​មុខ​រហូតដល់​ទៅ 25MP​ដែល​ភ្ជាប់​ជាមួយ​នូវ​បច្ចេកវិទ្យា​AI Beauty 2.0 ហើយ​ក៏បាន​ប្រើប្រាស់​នូវ Sensor HDR576 ដែល​វា​អាច​ផ្តិត​យក​រូបភាព​ដ៏​ស្រស់ស្អាត​ទោះ​ស្ថិតក្នុង​ស្ថានភាព​រូបភាព​នៅ​ឆ្ងាយ​ឬ​កុង​ពន្លឺ​ក៏ដោយ ។ អេក្រង់​របស់​វា​មាន​ទំហំ 6.23 អ៊ីង វិមាត្រ​19:9 កម្រិត​បង្ហាញ​FHD+ និង​Resolution 2280×1080 pixels ហើយ​វា​ជា​អេក្រង់​ឆក​(Notch Screen) Super Full Screen​។ សម្រាប់​ផ្នែក​ម៉ាស៊ីន​វិញ វា​ដំណើរការ​ដោយ​Processor​ចុងក្រោយ​បំផុត​គឺ 8+2(AI)-core ដែលមាន​ល្បឿន​2.0 GHz (MTK P60) ដំណើរការ​ដោយ ColorOS 5.0 ដើរ​ដោយ​Android 8.1​។​
​ឯ​រូបរាង​ខាងក្រៅ​វិញ OPPO F7​ក៏ដូចជា​F7 128GB ត្រូវបាន​បាន​រចនា​តួខ្លួន​ភ្លឺរលោង​ដូចជា​កញ្ចក់ ព្រមទាំង​មាន​កន្លែង​ស្កេ​ន​ក្រយៅដៃ​នៅលើ​ផ្ទៃ​ខាងក្រោយ​វា​ផងដែរ​។ ឯ​ចំនុច​ខុសគ្នា​រវាង OPPO F7​និង​F7 128GB នោះ​គឺថា OPPO F7 មាន​RAM 4GB+ROM 64GB មាន​៣​ពណ៌​សម្រាប់​ជ្រើសរើស គឺ​៖​ពណ៌​ក្រហម​(Solar Red) ពណ៌​ប្រាក់​(Moonlight Silver) និង​ពណ៌​ពេជ្រ​ខ្មៅ​(Diamond Black) ហើយ​ត្រូវបាន​លក់​ក្នុងតម្លៃ​៣២៩​ដុល្លារ​។ រីឯ OPPO F7128GB វិញ​គឺមាន​RAM 6GB+ROM128GB នឹងមាន​ពីរ​ពណ៌​សម្រាប់​ឲ្យ​ជ្រើសរើស​គឺ​៖ ពណ៌​ក្រហម​(Solar Red) និង​ពណ៌​ពេជ្រ​ខ្មៅ​(Diamond Black) ជាមួយ​តម្លៃ​ត្រឹមតែ​៤២៩​ដុល្លារ​ប៉ុណ្ណោះ ។

ទោះជា​យ៉ាងណា មិនទាន់មាន​ព័ត៌មាន​ច្បាស់ការ​នៅឡើយ​ចំពោះ​កាលបរិច្ឆេទ​ច្បាស់លាស់​នៃ​ការមកដល់​របស់ OPPO F7 Ram 6GB+Rom128GB ។ ប៉ុន្តែ គេ​រំពឹងថា អតិថិជន​នឹង​អាច​ចាប់ផ្តើម​ធ្វើការ​Pre-order​ក្នុងពេល​ឆាប់ៗ​នេះ ជាមួយនឹង​ប្រ​ម៉ូ​សិន​ពិសេស​៕


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114