ព័ត៍មានទាន់​ហេតុការណ៏
Search

ពុ​យ វណ្ណៈ និង​ស្រេង ស្រឿ​ន ជួប​កីឡាករ​ថៃ​ដណ្តើម​ ៣ ​ពិន្ទុ​បន្ថែម​ក្នុង​ជុំ​ទី​៣

​ភ្នំពេញ៖ កីឡាក​រ ពុយ វណ្ណៈ អ្នក​ប្រដាល់​មកពី​ក្លិប​ឃ្លាំងមឿង​កីឡា​ខេត្ត​ពោធិ៍សាត់ ត្រូវ​ជួប​ជាមួយកីឡាករ​ថៃ ​Phit Noy ខណៈ​កីឡាករ ​ស្រេង ស្រឿ​ន អ្នក​ប្រដាល់​របស់​ក្លិប​ម​ហិ​ទ្ធិ​រិ​ទ្ធ​តា​ដំបងដែក ត្រូវ​ជួប​ជាមួយ​កីឡាករ​ថៃ​ Vath chharadeth ក្នុងការ​ប្រកួត​ជម្រុះ​លើក​ទី​៣ ​ដើម្បី​ឆ្ពោះទៅដណ្តើម​ខ្សែក្រវាត់​ទ​ទម្ងន់​ ៦៣.៥ ​គីឡូក្រាម នៅលើ​សង្វៀន​ស៊ី​អិន​ស៊ី នា​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៨​នេះ​។

​កីឡាក​រ ពុយ វណ្ណៈ ជួប​ជាមួយ​កីឡាករ​ថៃ Phit Noy អ្នក​ទាំងពីរ​មិនដែល​ជួបគ្នា​ទេ​ពីមុនមក​នៅលើសង្វៀន​នេះ តែ​យ៉ាងណា​កីឡាករ​ថៃ​គេ​រឹងមាំ កម្លាំង​ស៊ុ​ហ្វ​ខ្លាំង និង​ស្នៀត​ជើង​ទាត់ ជង្គង់ របស់គេ​វាយ​ចេញ​រហ័ស ​និង​ខ្លាំង​ទៀតផង ដោយការប្រកួត​ជម្រុះ​លើក​ទី​២​ កីឡាករ​ថៃ​ម្នាក់នេះ​បានយកឈ្នះ​លើ​កីឡាករ​កម្ពុជា ទទួលបាន ​៦​ ពិន្ទុ​។

​រីឯ​កីឡាក​រ ពុយ វណ្ណៈ គេ​ជា​កីឡាករ​ជើង​ថ្មី​តែ​ស្នៀត​ប្រយុទ្ធ​បស់គេ​ល្អ ពិសេស​គឺ​ស្នៀត​កណ្តាប់ដៃ និង​ជង្គង់​តែម្តង ដែល​អាច​វាយ​ប្រយោល​ក៏បាន​ ចូល​កៀក​ក៏បាន ដោយ​ប្រើ​បាន​លឿនហើយ​ធ្ងន់ថែមទៀត​។ ការប្រកួត​របស់គេ​លើក​ទី​១ ​បាន​យកឈ្នះ​លើ​កីឡាករ​ថៃ ​ឃុន​ដេ​ត ប៉​យុទ្ធភូមិ ដោយ​ទាត់​ឲ្យ​ខូច​ជើង​ ហើយ​ត្រូវ​អាជ្ញាកណ្តាល់​បញ្ឈប់​ក្នុង​ទឹក​ទី​១ និង​លើក​ទី​២ ​ឈ្នះ​ពិន្ទុ​កីឡាករ​ថៃ ក្វាង​ងិន ម៉​.​រ៉ា​ជ​ផាត់​ចូ​បាន​ចម​ប៊ឹ​ង គេ​មាន​ ៦​ ពិន្ទុ​ក្នុង​ដៃ​។ ចាំមើល​ក្នុងការ​ប្រកួត​លើក​ទី​៣​ នេះ កីឡាក​រ ពុយ វ​ណ្នៈ ជា​អ្នកឈ្នះ​ទទួលបាន​ ៣​ ពិន្ទុ​បន្ថែម ឬ​កីឡាករ​ថៃ Phit Noy?​។

​ដោយឡែក​កីឡាករ សេង ស្រឿ​ន ត្រូវ​ជួប​ជាមួយ​កីឡាករ​ថៃ Vath chharadeth ពួកគេ​ទាំងពីរ​ទើបតែជួបគ្នា​ក្នុង​ការប្រកួត​ខ្សែក្រវាត់​នេះ ហើយ​ពួកគេ​ទាំងពីរ​នាក់​ធ្វើ​មិនសូវ​បានល្អ​ដូចគ្នា​ក្នុងការប្រកួត​ជម្រុះ​ខ្សែក្រវាត់​នេះ។ ក្នុងការ​ប្រកួត​ជម្រុះ​នេះ​ផងដែរ កីឡាករ​កម្ពុជា​ទាំង​ ៤ ​នាក់ ​ត្រូវជួប​វិលជុំ​ជាមួយ​កីឡាករ​ថៃ​ទាំង ​៤​ នាក់​ដែរ​ ដើម្បី​រក​កីឡាករ​ដែលមាន​ពិន្ទុ​ខ្ពស់​ជាងគេ ​៤​ នាក់ ឡើងទៅ​វគ្គ​ពាក់កណ្តាល់​ផ្ដាច់ព្រ័ត្រ និង​យក​អ្នកឈ្នះ​ និង​អ្នកឈ្នះ​ឡើងទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​តែម្តង​។

​កីឡាករ ​ស្រេង ស្រឿ​ន គេ​ជា​កីឡាករ​ជើងចាស់​ដែលមាន​បទពិសោធន៍ ប្រកួត​ច្រើន​ឆ្នាំ​មកហើយ ប៉ុន្តែ​បច្ចេកទេស និង​ស្នៀត​ប្រកួត​ហាក់​មិនសូវមានការ​រីកចម្រើន​ខ្លាំង​បាន​រហូត​ឡើយ ព្រោះពេលខ្លះ​គេ​ឃើញ​ សេង ស្រឿ​ន វាយ​ខ្លាំង តែ​ពេលខ្លះទៀត​គេ​វាយ​អន់​សូម្បីតែ​កីឡាករ​លំដាប់ល្មមៗ​ក៏​វាយ​ឈ្នះ​គេ​ដែរ​។ តែ​ទោះជា​យ៉ាងណា​ សេង ស្រឿ​ន ក្នុងការ​ប្រកួត​មិត្តភាពកន្លងមក​គេ​ក៏មាន​ស្នៀត​អាច​កំដរ កីឡាករ​ថៃ​បាន​ ៥ ​ទឹក​មិនអោយ​លំបាក​ឡើយ​។ ចាំមើល សេង ស្រឿ​ន អាច​យកឈ្នះ​លើ​កីឡាករ​ថៃ Vath chharadeth ទទួលបាន ​៣​ ពិន្ទុ​ដែរ​ឬយ៉ាងណាក្នុងការ​ប្រកួត​ជម្រុះ​លើក​ទី​៣​នេះ​?៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114