ព័ត៍មានទាន់​ហេតុការណ៏
Search

ពេជ្រ ចរណៃ ​បញ្ចេញ​ស្នាដៃ​ច្រៀង​បទ​ Original បង្ក​ការចាប់អារម្មណ៍​ខ្លាំង​ដល់​មហាជន

​ភ្នំពេញ ​៖ ​ តារា​សម្តែង​ស្រី​ ដែល​ល្បីឈ្មោះ​តាមរយៈ​ការ​បញ្ចេញ​សមត្ថភាព​ដោយ​ការ​លើកកម្ពស់គុនខ្មែរ​ក្បាច់ល្បុក្កតោ ​កញ្ញា ពេជ្រ ចរណៃ ​ស្រប​ពេល​ដែល​អាជីព​សិល្បៈ​បច្ចុប្បន្ន​កំពុង​ទទួល​បាន​ការ​គាំទ្រ​ និង​មាន​ប្រជាប្រិយភាព​លើ​ទីផ្សារ​សម្តែង​នោះ ​ក៏​ស្រាប់តែ​ថ្មីៗ​នេះ ​នាង​បានបង្ហាញ​ស្នាដៃ​ថ្មី​មួយទៀត​ គឺ​ចម្រៀង​បទ​ Original​។​ចំពោះ​ ​Original Song​ ដែលជា​ស្នាដៃ​ដំបូង​របស់​តារា​សម្តែង​ស្រី​កញ្ញា ពេជ្រ ចរណៃ ដែល​ទើប​ត្រូវ​បាន​ទម្លាយ​ផ្សព្វផ្សាយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ​និង​យូ​ធូ​ប​នេះ ​គឺមាន​ចំណងជើង​ថា សន្យា។​ តាមរយៈ Original Song នេះ​គឺជា​ការ​ច្រៀង​រួមគ្នា​រវាង​កញ្ញា ពេជ្រ ចរណៃ និង​លោក ដា​រា​សា​គិ។បើតាម​ការកត់សម្គាល់ ​នេះ​ជា​លើកដំបូង​ហើយ​ដែល​តារា​សម្តែង​ស្រី​កញ្ញា ពេជ្រ ចរណៃ បង្ហាញខ្លួនលើ​បទ​ចម្រៀង Original Song ខណៈ​កន្លងមក ​គឺ​តារា​ស្រី​រូបនេះ​ពុំ​ធ្លាប់​ប្រកាស​ ឬបញ្ចេញ​សមត្ថភាព​ច្រៀង​តាម​ឆាក​តន្ត្រី​ និង​ចេញ​បទ​ខ្លួនឯង​ដូច​ពេលនេះ​ឡើយ​។ ​Original Son g ​បទ សន្យា ដែល​ជាការ​ច្រៀង​រួមគ្នា​រវាង​កញ្ញា ពេជ្រ ចរណៃ និង​លោក ដា​រា​សា​គិ គឺ​កំពុង​ទទួល​បានការ​គាំទ្រ និង​ចាប់អារម្មណ៍​ច្រើន​ពី​មហាជន​។​ជាមួយគ្នានេះ ​បើតាម​ការ​បង្ហើប​ឲ្យ​ដឹង​ពី​ប្រភព​ដែល​ស្និទ្ធស្នាល​នឹង​តារា​ស្រី​កញ្ញា ពេជ្រ ចរណៃ បាននិយាយថា ការចេញ​បទ Original រួមគ្នា​ពី​សំណាក់​តារា​ស្រី​រូប​ស្រស់​កញ្ញា ពេជ្រ ចរណៃ និងតារាចម្រៀង​ប្រុស​លោក ដា​រា​សា​គិ នេះ ​គឺ​នាង​គ្មាន​ចេតនា​ចង់​បង្អួត​មហាជន​ថា​ ​ខ្លួន​ចង់​បន្ថែមអាជីព​ចម្រៀង​ពីលើ​ការសម្តែង​នោះទេ ​ពោល គឺ​នេះ​គ្រាន់តែ​ជាការ​ច្រៀង​ក្នុងន័យ​ផ្សព្វផ្សាយ និង​គាំទ្រ​ចម្រៀង​ស្នាដៃ​កូន​ខ្មែរ​ប៉ុណ្ណោះ​។​ប្រភព​បាន​បន្ថែមថា​ ការដែល​សំខាន់ ​គឺ​កញ្ញា ពេជ្រ ចរណៃ តែង​គាំទ្រ​ និង​លើកទឹកចិត្ត​ចំពោះ​អ្វីដែលជា​ស្នាដៃ​ផលិតឡើង​ដោយ​កូន​ខ្មែរ​មិន​ចម្លង​ពី​បរទេស​​ ជាក់ស្តែង​ដូចជា​ចម្រៀង ​Original នេះ​ជាដើម​។ ​មិនតែប៉ុណ្ណោះ​ក្នុងពេល​ឆាប់ៗ​ខាងមុខ ​តារា​ស្រី​សម្តី​ផ្អែម​កញ្ញា ពេជ្រ ចរណៃ ក៏​គ្រោង​នឹងបញ្ចេញស្នាដៃ​ចម្រៀង​ Original ​បទ ព្រហ្ម​លិខិត ឆាប់ៗ​នេះ​៕