ព័ត៍មានទាន់​ហេតុការណ៏
Search

សុះ ម៉ាច ឆេះដុំ ​ក្រោយពេល​ជួប​រឿង​ស៊យ ​ត្រូវ​ចោរលួច​កញ្ចក់​រថយន្ត​មួយហៀង

ភ្នំពេញ​៖​ តារាចម្រៀង​ប្រុស ​និង​ជា​អតីត​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ លោក សុះ ម៉ាច បានបង្ហាញអារម្មណ៍​ហួសចិត្ត ​បន្ទាប់ពី​កញ្ចក់​រថយន្ត​របស់លោក​ត្រូវបាន​លោក​ចោរ​ដៃ​ឆៅ​លួចបាត់​អស់​មួយ​ចំហៀង​ផ្នែក​ខាងឆ្វេង​។​ មិនតែប៉ុណ្ណោះ ​លោក​ថែមទាំង​ដាក់​ទំនាយ​យ៉ាង​ចាស់ដៃ​លើ​ក្រុម​ចោរ​ទាំងនោះ​ទៀតផង​។លោក សុះ ម៉ាច បាន​សរសេរ​ប្រកាស​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា ខ្ញុំ​មាន​កិត្តិយស​សូមជម្រាបជូន​ដំណឹង​ទៅដល់​លោក​ចោរ​ដែល​លួច​កញ្ចក់​ឡាន highlander របស់ខ្ញុំ​មុននេះ​មួយម៉ោង​នៅ​តារាង​បាល់ទាត់ western មេត្តា​មាន​សន្តាន​ចិត្ត​យកមក​អោយ​ខ្ញុំ​វិញ​ផង​។ បើ​មិនយកមក​អោយ​វិញ​ក្នុង​យប់​នេះ​ទេ ស្អែក​នេះ​ខ្ញុំ​នឹង​ទៅ​ទិញ​ដាក់​ថ្មី​ហើយ ព្រោះ​ខ្ញុំ​មិនអាច​រង់ចាំ​បានទេ សូមទាន​ជ្រាប​!​។

​តារាចម្រៀង​ជើងចាស់​មាន​ប្រជាប្រិយភាព​លោក សុះ ម៉ាច បន្តថា ​អាចោរ​ត្រូវ​ឆ្នោត​១​លាន​ដុល្លារលួច​កញ្ចក់​ឡាន​ខ្ញុំ កំពុងតែ​សម្បូរ​លុយ​ផង បើ​មិន​យក​សង​ខ្ញុំ​វិញ​ទេ​ខ្ញុំ​នឹងដាក់​ទំនាយ​ឯង​អោយ​ត្រូវ​ឆ្នោត​ ហើយ​ដេក​ស៊ីលុយ​ឆ្នោត​ដើរលេង​សប្បាយ​គ្រប់​ប្រទេស ​ឈប់​ធ្វើ​ចោរ​រហូតដល់ថ្ងៃ​ស្លាប់ ឯង​ចាំ​មើលចុះ​ទំនាយ​របស់ខ្ញុំ​ឆុត​ណាស់ណា៎​។លោក សុះ ម៉ាច បាន​បន្ថែមថា​ សូមបញ្ជាក់ថា ​សូម​លោក​ចោរ​មិនបាច់​ខ្មាសអៀន​ និង​ក្រែង​ចិត្ត​ខ្ញុំនោះទេ យកមក​អោយ​វិញ​ចុះ​ខ្ញុំ​មិន​ប្រកាន់ទោស​អូស​ដំណើរ​ឡើយ យើង​រាប់អាន​គ្នា​ទុកដូចជាបងប្អូន ហើយ​ខ្ញុំ​នឹង​បង្ហាត់​អោយ​ចេះ​ច្រៀង​ដើម្បីប្រកបមុខរបរ​សុចរិត ​ហើយ​សប្បាយទៀតផង ​សូម​អរគុណ​ទុកជាមុន​។

​តាមរយៈ​នេះ​មាន​មហាជន​ជាច្រើន​បាន​សម្តែង​អារម្មណ៍​ហួសចិត្ត​ និង​មាន​ខ្លះទៀត​បាន​ផ្ញើ​សាររបៀប​លេងសើច​ថា​ បង​ពិតជា​មនុស្ស​ចិត្តល្អ​មែន ចោរលួច​កញ្ចក់​ឡាន​ហើយ​នៅតែ​ដាក់​ទំនាយឲ្យ​ត្រូវ​ឆ្នោត​ទៀត​។​ អ្វីដែល​កាន់តែ​ពិសេស​នោះ ​គឺ​ប្រកាស​ទទួលយក​លោក​ចោរ​មក​ធ្វើជាកូនសិស្ស​ចម្រៀង​ទៀត​រក​ឯណា​បាន …៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114