ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួង​ពាណិជ្ជកម្ម ​ប្រកាស​ពី​ការ​តាំងពិព័រណ៍​ពាណិជ្ជកម្ម​ផលិតផល​ខ្មែរ​នៅ​ខេត្តព្រៃវែង ចាប់ពី​ថ្ងៃទី២៩ ខែ​មិថុនា ដល់​ថ្ងៃទី​០២ ខែ​កក្កដា ឆ្នាំ​២០១៨

ភ្នំពេញ​ ៖​ ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា កាលពី​ថ្ងៃទី​ ២៦ កន្លងមកនេះ បាន​ជូនដំណឹងពី​ការ​រៀបចំពិព័រណ៍​ពាណិជ្ជកម្ម​ផលិតផល​ខ្មែរ “​យុទ្ធនា​ការទិញ​ផលិតផល​ខ្មែរ​” នៅ​ក្រុង​ព្រៃវែង ខេត្តព្រៃវែង ចាប់ពី​ថ្ងៃទី​២៩ ខែមិថុនា ដល់​ថ្ងៃទី​០២ ខែកក្កដា ឆ្នាំ២០១៨​។ ​ជាមួយគ្នានេះ ក្រសួង ​ក៏បានអំពាវនាវដល់មហាជន ​និង​ម្ចាស់​សហគ្រាស​មានបំណង​ចូលរួម​តាំង​បង្ហាញផលិតផល​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​នេះ ប្រញាប់​រួសរាន់​មក​ដាក់ពាក្យ​ចូលរួម​នៅ​នាយកដ្ឋាន​កិច្ចការ​ពិព័រណ៍​។​​ក្រសួងពាណិជ្ជកម្មបាន​ឲ្យ​ដឹងថា ក្រសួងពាណិជ្ជកម្មនឹង​រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​ផលិតផល​ខ្មែរ “យុទ្ធនា​ការទិញ​ផលិតផល​ខ្មែរ​” នៅ​ក្រុង​ព្រៃវែង ខេត្តព្រៃវែង ចាប់ពី​ថ្ងៃទី​២៩ ខែមិថុនា ដល់​ថ្ងៃទី​០២ ខែកក្កដា ឆ្នាំ២០១៨​។ ការរៀបចំ​ពិព័រណ៍​នេះ មាន​គោលបំណង​ទូង​ស្គរ​ពញ្ញាក់​ស្មារតី​មហាជន​ទូទៅឲ្យ​ងាក​មក​គាំទ្រ និង​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក​ឲ្យ​បាន​ច្រើន​ជា​អតិបរមា​។ នៅក្នុង​ពិព័រណ៍នេះ ក្រសួងពាណិជ្ជកម្មនឹង​ប្រមូល​កៀរគរ​ផលិតផល​ខ្មែរ មាន​គុណភាព​ខ្ពស់ មាន​សុវត្ថិភាព​សម្រាប់​អ្នកប្រើប្រាស់ មានការ​វេច​ខ្ចប់​បាន​ល្អ​ត្រឹមត្រូវ អនុលោម​តាម​ស្តង់ដារ​ផលិតកម្ម​ពី​គ្រប់ទិសទីនៅ​ទូទាំង​ប្រទេស មក​ដាក់​តាំង​បង្ហាញ និង​ស្វែងរក​ដៃគូ​យក​ទៅ​លក់​បន្ត​។​

ទន្ទឹម​នឹង​នេះ ក្រសួង​ពាណិជ្ជកម្ម​សូម​អញ្ជើញ លោក​ លោកស្រី ដែល​មាន​បំណង​ចូលរួម​តាំង​បង្ហាញ​ផលិតផល​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​នេះ សូម​ប្រញាប់​រួសរាន់​មក​ដាក់ពាក្យ​ចូលរួម​នៅ​នាយកដ្ឋាន​កិច្ចការ​ពិព័រណ៍​។ ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្ម សូម​អញ្ជើញ​សាធារណជន​ទូទៅ​ចូលរួម​ទស្សនា និង​គាំទ្រ​ព្រឹត្តិការណ៍​នេះ​ផង​ដែរ​។ ​ព័ត៌មាន​លម្អិត​ផ្សេងៗ ស្តីពីការរៀបចំ​ពិព័រណ៍​ខាងលើនេះ សូម​ទាក់ទង​នាយកដ្ឋាន​កិច្ចការ​ពិព័រណ៍ នៃ​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម តាមរយៈ​លេខ​ទូរស័ព្ទ​៖ ០១៧ ៦១១ ១០២ / ០៨៧ ៧៥៥ ៥៥១ / ០៧៧ ៣៣៩ ៤៣៩ / ០៧៧ ៣៣២ ២៣៣ ឬ​អ៊ីមែល​៖ phiromraksmeyvs12@gmail.com / ritatong19@gmail.com neary86@yahoo.com ឬ vuthakep@gmail.com ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114