ព័ត៍មានទាន់​ហេតុការណ៏
Search

ភ្លៀង​ធ្លាក់មួយ​មេ​ធំ រន្ទះបាញ់​ងាប់​គោ​ចំនួន​០៦ ​ក្បាល ​ក្នុងស្រុកអូរជុំ

រតនគីរី ​៖ ​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ​បង្ក​អោយ​មានរន្ទះបាញ់​ងាប់​គោ​ចំនួន ​០៦ ​ក្បាល ដែល​ហេតុ​ការ​ណ៍​នេះបានកើត​ឡើង​នៅ​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង​ ១០ និង ០០​ នាទី​យប់​ ស្ថិតនៅភូមិ​ចារ​អ៊ុង​កេ​ត ឃុំ​ចារ​អ៊ុង ស្រុក​អូរ​ជុំ ខេត្ត​រតនគីរី​។​

ហេតុ​ការ​ណ៍​រន្ទះបាញ់​ងាប់​គោ​ ០៦ ក្បាល​នេះ ​ត្រូវបាន​លោក នី ណុល អាយុ​៤៨​ឆ្នាំ ជនជាតិ​ទំពួន ជា​ម្ចាស់​គោ​បាន​ឲ្យ​ដឹងថា​ នៅមុន​ពេល​កើតហេតុ​មាន​ភ្លៀង​ធ្លា​ក់​មួយ​មេ​យ៉ាង​ធំ ​និង​មាន​ផ្គរលាន់លាយ​ផ្លេកបន្ទោរ​ព្រាក​ៗ ស្រាប់តែ​រន្ទះបាញ់​លាន់​យ៉ាងខ្លាំង​និង​ផ្សែងហុយ​ងងឹត​ក្នុង​លំនៅឋាន​របស់គាត់។ លុះដល់​ម៉ោង​១១​យប់​ថ្ងៃ​ដដែល គាត់​ជា​ម្ចាស់​គោបា​ន​ដើរទៅ​រកមើល​គោ​របស់គាត់​ដែល​ដេក​ជុំគ្នា​សរុប​ចំនួន​ ២២ ​ក្បាល ​ចម្ងាយ​ពី​ផ្ទះ​ ២០​ ម៉ែត្រ។ លោកបន្តថា ក្នុងចំណោម​សត្វ​គោចំនួន ​២២​ ក្បាល​នោះ​រន្ទះបាញ់​ងាប់​តែ ​៦ ​ក្បាល​ទេ ដោយ​គោ​ងាប់​ទាំង ​០៦​ ក្បាល​នោះ​គាត់​លក់បាន​ ០៤ ​ក្បាល ​សរុប​លុយ​បាន​ ២​លាន​ ៤០​ម៉ឺន​រៀល ហើយ​គាត់​មានការសោកស្តាយ​គោ​របស់គាត់​យ៉ាងខ្លាំង​៕​ 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114