ព័ត៍មានទាន់​ហេតុការណ៏
Search

ឃាត់​ខ្លួន​ជនបរទេស​ម្នាក់​ ករណី​រំលោភ​សេពសន្ថវៈ​ប្រព្រឹត្ត​នៅ​សហរដ្ឋអាមេរិក

ភ្នំពេញ ​៖ ​ បុរស​ជនជាតិ​អាមេរិក​ម្នាក់ ត្រូវ​បាន​ស្នងការ​រង​ទទួល​ផែន​អន្តោប្រវេសន៍​ខេត្តសៀមរាប ធ្វើការ​ឃាត់​ខ្លួន​ពាក់ព័ន្ធ​បទល្មើស​រំលោភ​សេពសន្ថវៈ​លើ​កុមារ ប្រព្រឹត្ត​នៅ​សហរដ្ឋអាមេរិក។

សមត្ថកិច្ច​អន្តោប្រវេសន៍​ប្រាប់​អោយ​ដឹង​ថា វេលា​ម៉ោង ១១ និង ០៥​ នាទី ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ២០១៨ នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី ​​សហការ​ជាមួយ​ស្នងការរង​ទទួល​ផែនអន្តោប្រវេសន៍​ខេត្តសៀមរាប ដែល​ដឹកនាំ​ដោយ​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូងខេត្តសៀមរាប បាន​ឃាត់ខ្លួន​ជនបរទេស​ម្នាក់​ឈ្មោះ GILBERT MICHAEL GREENWOOD ភេទ​ប្រុស កើត​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​១៩៥៥ ជនជាតិ​អាមេរិក កាន់​លិខិត​ឆ្លងដែន​លេខ​488043160 ។សមត្ថកិច្ច​ប្រាប់​បញ្ជាក់​ថា ការ​ឃាត់ខ្លួន​បុរស​ជនជាតិ​អាមេរិក​ម្នាក់​នេះ គឺ​ជាប់​ពាក់ព័ន្ធ​បទល្មើស​រំលោភ​សេពសន្ថវៈ​លើ​កុមារ ប្រព្រឹត្ត​នៅ​សហរដ្ឋអាមេរិក ចាប់ខ្លួន​តាម​សំណើ​ផ្នែក​ភ្នាក់ងារ​សន្តិសុខ​ការទូត (Deplomatic Security Services . DSS) សហរដ្ឋអាមេរិក ប្រចាំ​ប្រទេស​កម្ពុជា។​ ជនសង្ស័យ​ត្រូវបាន​បញ្ជូន​ទៅកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​បណ្តេញ​ចេញពីព្រះរាជាណាចក្រកម្ពុជា និង​អនុវត្តន៍តាម​នីតិវិធី​ច្បាប់បន្ត​នៅ​សហរដ្ឋអាមេរិក៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114