ព័ត៍មានទាន់​ហេតុការណ៏
Search

សមត្ថកិច្ច​នាំ​ខ្លួន​ឃាតក​រំលោភ​សម្លាប់​ក្មេង​ស្រី​អាយុ​៤​ឆ្នាំ​ ទៅ​ធ្វើ​ត្រាប់​នៅ​កន្លែងកើតហេតុ​

​ភ្នំពេញ៖ ឃាតក​ជា​ជនជាតិ​វៀតណាម​ម្នាក់ ​ដែល​​ធ្វើ​សកម្មភាព​ចាប់រំលោភ​ក្មេងស្រី​អាយុ​៤​ឆ្នាំ បានសម្រេច​ រួច​​សម្លាប់ចោលញាត់​ចូល​ពាងទឹក ហើយ​ត្រូវ​កម្លាំង​សមត្ថកិច្ច​តាមចាប់ខ្លួនបានក្រោយ​ពេលកើតហេតុប្រមាណ​ ៣​ ម៉ោង​នោះ​. រហូតមកដល់​ព្រឹក​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​ ២០១៨​ នេះ ឃាតក​ល្មោភ​កាម​ត្រូវបាន​សមត្ថកិច្ច​អធិការ​ខណ្ឌឫស្សីកែវ នាំ​ខ្លួន​ទៅ​ធ្វើ​ត្រាប់​តាម និង​ចង្អុល​បង្ហាញ​កន្លែង​ធ្វើ​សកម្មភាព​នៅ​ចំណុច​ផ្ទះ​ចាស់​ទុកចោល​មួយ​កន្លែង តាមផ្លូវ​ជាតិ​លេខ​៥ ត្រង់​ចំណុច ក្រុម​៥ ភូមិក សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌឫស្សីកែវ។​

​ជនសង្ស័យ​ក្នុងករណី​រំលោភ​សម្លាប់ ឈ្មោះ ង្វៀង យាំង​យី ហៅ អា​ដំឡូង ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរលក់​ដំឡូង ស្នាក់នៅក្នុងភូមិកើតហេតុ​ខាងលើ។ ចំណែក​ក្មេងស្រី​រងគ្រោះ ឈ្មោះ ខ ស.ច អាយុ​៤​ឆ្នាំ រស់នៅក្នុង​បន្ទុកគ្រួសា​រ មាន​ឪពុក​ឈ្មោះ ខា ហូល អាយុ​៣២​ឆ្នាំ មាន​ម្តាយឈ្មោះ ចាន់ ធីជី ហៅ ​ម៉ា ចាយ អាយុ​២៦​ឆ្នាំ ហើយ​ក្មេងស្រី​រងគ្រោះជា​កូន​ទី​២ ក្នុងចំណោម​បងប្អូន​៤​នាក់ ស្រី​៣នាក់ ប្រុស​១​នាក់។​គួរ​រំលឹកថា កាលពី​វេលា​ម៉ោង ​៧ ​និង ​២៥ ​នាទី​ យប់​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៨ ក្មេងស្រី​រងគ្រោះបាន​រត់​​ងូតទឹក​ភ្លៀងលេង ហើយ​ត្រូវបាន​ជនសង្ស័យលួងលោម​នាំយកទៅក្នុងផ្ទះកើតហេតុខាងលើ ហើយបានធ្វើសកម្មភាព​អង្អែល​ស្ទាប​ប្រដាប់ភេទ រួចចាប់រំលោភដោយយកដៃ​ខ្ទប់មាត់​ជាប់ ធ្វើ​ឲ្យ​ជនរងគ្រោះ​ថប់ដង្ហើម​រហូតដល់​ស្លា​ប់ ហើយ​បានយក​ក្មេងស្រី​រងគ្រោះ​ញាត់​ចូល​ពាងទឹកដែលគេទុកចោលក្នុងផ្ទះ​ខាងលើ រួចហើយ​ជនសង្ស័យបានលូន​ចេញ​តាម​បង្អួចទៅ​សំងំ​នៅមាត់ទន្លេ

ក្រោយពី​ឪ​ពុក​ម្តាយ​ក្មេងស្រី​បាត់​កូន​យូរ​មិនឃើញ​មក​ផ្ទះ នៅវេលា​ម៉ោង​ ៨ ​និង​ ៣០​ នាទី​ យប់​ថ្ងៃដដែល ក្រុមគ្រួសារបានចែកគ្នា​ដើរ​តាម​ស្វែងរក ហើយ​ត្រូវបាន​ប្រទះឃើញកូនស្រី​ស្លាប់​ក្នុងពាងទឹកនៅ​ទីតាំង​ខាងលើក្នុង​សភាព​អាក្រាតកាយ និងមាន​ហូរឈាម​ផង ដោយមិន​អស់ចិត្តអាណិត​កូនស្រីខំព្យាយាម​ដឹកយក​ទៅ​មន្ទីរពេទ្យបង្អែក សម្តេចឪ តែ​ត្រូវបាន​គ្រូពេទ្យប្រាប់ថា ក្មេងស្រី​រងគ្រោះ​បាន​ស្លាប់​ហើយ បណ្ដាលអោយក្រុមគ្រួសារ​ស្លុត​ចិត្ត​រាយការណ៍ប្រាប់​សមត្ថកិច្ចចុះ​ពិនិត្យ​ជាក់ស្តែង ហើយ​ធ្វើការ​ស្រាវជ្រាវ​ភ្លាមៗ។ រហូតដល់វេលាម៉ោង ​១០ ​យប់​ថ្ងៃ​ដដែល កម្លាំង​សមត្ថកិច្ចស្វែងរកប្រទះឃើញ​ជនសង្ស័យ​នៅ​សំងំមាត់ទន្លេ ទើប​ចាប់​ខ្លួនបាននាំទៅ​ផ្នែក​ជំនាញ​អធិការដ្ឋាន​សាកសួរ​តាម​នីតិ​វិធី។

បើទោះបី​យ៉ាងណា​ ជនសង្ស័យ​ដំបូង​មិនបាន​សារភាព​ទេ ប៉ុន្តែ​មុនពេល​កើតហេតុ​មាន​អ្នកភូមិឃើញ​ជនសង្ស័យ​នៅក្បែរ​ក្មេងស្រី​រងគ្រោះ ហើយ​ជនសង្ស័យ​គឺជា​មនុស្ស​ញៀន​ថ្នាំ និង​ជាសមាសភាព​មិនល្អ​នៅក្នុង​ភូមិ។ បន្ទាប់ពី​សមត្ថកិច្ច​ជជីក​សួរ​តាម​ជំនាញ ជនសង្ស័យ​បានសារភាពថា ខ្លួន​ពិតជា​បាន​រំលោភ​សម្លាប់​ក្មេងស្រី​រងគ្រោះ​ប្រាកដ​មែន ដោយ​ខណៈ​មេឃ​កំពុងភ្លៀង​ខ្លួន​បាន​លួង​លោម​ និង​ចាប់​ក្មេងស្រី​រងគ្រោះ​ឡើងលើ​ផ្ទះ​ដែល​គ្មាន​មនុស្ស​រស់នៅ​ ហើយធ្វើ​សកម្មភាព​លូក​លេង​ប្រដាប់ភេទ​ក្មេងស្រី ពេលនោះ​ក្មេងស្រី​ស្រែក​យ៉ាងខ្លាំង​ក៏​យកដៃ​ខ្ទបមាត់ ​និង​ច្រមុះ​ក្មេងស្រី​រងគ្រោះ ហើយ​រំលោភ​តាម​រន្ធ​គូថ​រហូត​បានសម្រេច​ ហើយ​ស្រាប់​ក្មេងនោះ​ស្លាប់​តែម្តង។ជនសង្ស័យ​បាន​សារភាព​ទៀតថា បន្ទាប់ពី​ដឹងថា​ក្មេងស្រី​ស្លាប់​ហើយ​គេ​បាន​យក​សព​ក្មេងស្រីយកទៅដាក់​ចូលក្នុង​កូន​ពាង​គ្មាន​ទឹក ​រួច​យក​សំបកបាវ​អង្ករ​ និង​ស័ង្កសី​គ្រប់​ពីលើ​ ហើយខ្ទាស់​ទ្វារ​ខាងក្នុង​រួច​លូន​ចុះ​តាម​ចន្លោះប្រហោង​ផ្ទះ​ចូល​ផ្ទះ​ខ្លួនឯង​តែម្តង។ ក្រោយមក​ពេលគេ​ផ្អើលឆោឡោ​រក​ក្មេង​នោះ​ ខ្លួន​ក៏រ​ត់ទៅ​ពួន​ក្នុង​ទឹកទន្លេ​ក្បែរ​នោះ​ប្រហែល​ ៣ ​ម៉ោង ពេលឡើងមក​វិញ​ដើរ​ដល់​ជិត​ផ្សារ​ច្រាំង​ចំរេះ ​ក៏ត្រូវ​ប៉ូលិស​ចាប់​តែម្តង។​

​ជនសង្ស័យ​ក្រោយពី​ចាប់ខ្លួនបានសារភាព​ជុំវិញ​សកម្មភាព​របស់ខ្លួន​បាន​ប្រព្រឹត្ត ហើយ​នៅ​ព្រឹក​ថ្ងៃទី៣១ ខែឧសភា ឆ្នាំ​២០១៨​ នេះ ​ជនសង្ស័យត្រូវបាន​សមត្ថកិច្ច​នាំ​ខ្លួន​ទៅ​ចង្អុលបង្ហាញ ធ្វើ​ត្រាប់ដល់​កន្លែង​ជនសង្ស័យ​បាន​ប្រព្រឹត្ត៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114