ព័ត៍មានទាន់​ហេតុការណ៏
Search

សូ ដា​នី​តា ប្រតិកម្ម​លើ​ករណី​ចុះផ្សាយ​ទម្លាក់​ការសង្ស័យ​សម្ព័ន្ធភាព​ស្នេហា​ជាមួយ យ៉ែម សំ​អូន

ភ្នំពេញ ​៖​ តារា​សម្តែង​ស្រី​តែង​រង​នូវ​ព័ត៌មាន​អាស្រូវ​ច្រើន​ សូ ដា​នី​តា ថ្មីៗ​នេះ​ បាន​ផ្ទុះ​ប្រតិកម្ម​ខ្លាំងៗ​លើ​ករណី​ដែល​ត្រូវបាន​គេ​ចុះផ្សាយ​ដោយបាន​ដាក់​ការសង្ស័យ​ជុំវិញ​រឿងរ៉ាវ​ទំនាក់ទំនង​ស្នេហា​ជាតា​រា​សម្តែង​ប្រុស​លោក យ៉ែម សំ​អូន​។ ​តាមរយៈ​ការចុះផ្សាយ​នោះ​ដែរ ​ត្រូវបាន​សាមីខ្លួន​ចាត់ទុកថា​ជា​ព័ត៌មាន​បំផ្លើសការពិត។

តារា​ស្រី​ចាស់​វស្សា​ សូ ដា​នី​តា និយាយ​ថា​ នាង​ខ្ញុំ សូ ដា​នី​តា ខ្ញុំ​រុញ​ច្រានចោល​នូវ​ព័ត៌មាន​១​នេះ​។​ទី​១-​រឿង​ទំនាក់ទំនង​ស្នេហ៍​ជាមួយ​បងអូន តែ​គេ​អាច​ចោទ​បាន​ព្រោះតែ​ភាព​ស្និទ្ធស្នាលរបស់​ខ្ញុំ​ជាមួយ​បងអូន​ដោយ​ការ​រាប់អាន​ដូច​បងប្អូន​នឹង មិន​មានការ​លាក់បាំង​ឡើយ​។​ តែ​ទី​២ ដែលថា​ខ្ញុំ​មាន​គូ​​ដណ្តឹង​នៅ​ប្រទេស​(USA)​អោយ​លុយ ឡាន ផ្ទះ​វិឡារ តាំងពី​ឆ្នាំ ២០១២ គឺ​មិន​ពិត​ឡើយ​។​

តារា​សម្តែង សូ ដា​នី​តា បន្ត​ថា​ ក្នុង​នាម​ជា​អ្នកសារព័ត៌មាន មុននឹង​និយាយ​អ្វី គួរ​រក​ការពិត​សិន កុំ​អាង​អ្វី​និយាយ​តាមចិត្ត​នឹកឃើញ​ព្រោះ​កុំ​អាង​យើងខ្ញុំ ​ដែល​ជា​អ្នកសិល្បៈ​មិន​តបត​ចេះតែ​អាង​មក​និយាយ​តាមចិត្ត​ពេក។ យើងខ្ញុំ​មិន​ចង់​មានរឿង​ជាមួយ​សារព័ត៌មាន​ឡើយ​ តែបើ​ញឹក​ពេក ឬ​និយាយ​មិនល្អ​ច្រើនដង​ពេក។

បន្ថែម​ពី​លើ​នេះ​ស្រី​ស្រស់ សូ ដា​នី​តា បាន​លើកឡើង​ ដោយ​ការព្រមាន​ថា ខ្ញុំ​ក៏​អាច​ប្តឹង​បាន​ដែរ ព្រោះ​ពី​បទ​បង្ខូច​កេរ្តិ៍ឈ្មោះ។ ព័ត៌មាន​នេះ យូរ​បន្តិច​មែន តែ​ខ្ញុំ​ទើបតែ​ឃើញ តែ​ខ្ញុំ​សុំ​ហាម​កុំ​ចេះតែ​និយាយ​ដូចនេះ​ទៀត។

សូមបញ្ជាក់ថា ការចេញមុខ​ប្រតិកម្ម​របស់​តារា​សម្តែង សូ ដា​នី​តា ខាងលើនេះ ​បានធ្វើ​ឡើង ​ខណៈ​ដែលមាន​Page​ព័ត៌មាន​ក្នុងស្រុក​មួយ​បាន​សរសេរថា ​នាង​មិន​ត្រឹម​តែមាន​ភាព​ស្និទ្ធ​ខ្លាំង​ជាមួយ​តារា​ប្រុស​លោក យ៉ែម សំ​អូន ប៉ុណ្ណោះ​ទេ​គឺ​ពួកគេ​ថែមទាំង​លួច​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយគ្នា​ទៀតផង៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114