ព័ត៌មានជាតិ
រឿងចម្លែក ខោអាវរបស់ស្រ្តីជនជាតិដើមភាគតិចក្នុងភូមិមួយនៅខេត្តរតនគិរី បាត់ដោយមិនដឹងមូលហេតុ
កាលពីដើមឡើយ ជនជាតិដើមភាគតិចគ្រឹង រស់នៅក្នុងព្រៃដ៏សែនជ្រៅ ដែលជាទម្លាប់ពួកគេនាំគ្នាដើរតាមផ្លូវជើងដំរី ពីភូមិមួយទៅភូមិទៀត ហើយបើសិនជាចង់ទៅតំបន់ទីប្រជុំជន ឬផ្សារ ត្រូវចំណាយពេលមួយថ្ងៃឯណោះ។ អ្នកភូមិរស់នៅត្រូវពឹងផ្អែកលើ ធនធានធម្មជាតិ ជ័រទឹក ផ្តៅ ឬសឈើ និងសត្វព្រៃ យកទៅលក់នៅទីផ្សារ ហើយបានប្រាក់បន្តិចបន្តួច សម្រាប់ទិញសម្លៀកបំពាក់យកមកប្រើប្រាស់ប្រចាំថ្ងៃ។

នាសម័យមុន សម្លៀកបំពាក់ជារបស់ដែលកម្រ និងមានតម្លៃថ្លៃ ហើយអ្វីដែលគួរឱ្យកត់សម្គាល់នោះ សម្លៀកបំពាក់របស់ស្រ្តីជនជាតិដើមភាគតិចគ្រឹង តែងតែត្រូវបានគេលួចដោយមិនដឹងពីមូលហេតុ ហើយរឿងនេះបន្តកើតឡើងមកដល់បច្ចុប្បន្ន។ ហេតុការណ៍នេះ បានកើតឡើងនៅក្នុងភូមិទៀមលើ ឃុំកាចូន ស្រុកវើនសៃ ខេត្តរតនគិរី។
អ្នកស្រី ខីម ជាអ្នកភូមិរស់នៅតំបន់នោះតជំនាន់មកហើយ បានរៀបរាប់ដែលធ្លាប់ជួបហេតុការណ៍មកថា រាល់ពេលហាលខោអាវនៅផ្ទះឈើ ខោអាវទាំងនោះតែងតែបាត់ទៅដោយមិនដឹងពីមូលហេតុ។ អ្នកស្រីមានប្រសាសន៍ថា៖«ហេតុការណ៍នេះ កើតឡើងជាយូរយារណាស់មកហើយ បន្តរហូតដល់បច្ចុប្បន្ននេះ ដោយពុំបានដឹងរឿងហេតុពិតប្រាដកនោះទេ។ ពេលទៅសាខោអាវនៅផ្ទះឈើ ឃើញមានស្នាមដានជើងមនុស្សចាស់ ឡើងតាមជញ្ជាំងផ្ទះឈើ ហើយឃើញតែម្រាម៥ប្រាំខាងមុខ ប៉ុន្តែបាត់សម្លៀកបំពាក់»។

បើតាមអ្នកស្រី ខីម ទោះបីជាទៅទិញខោអាវថ្មីៗ ហើយយកមកបោកហាលនៅខាងក្រៅផ្ទះមិនថាយប់ឬថ្ងៃនោះទេ ឱ្យតែភ្លេចខ្លួនបាត់ស្រមោលតែម្តង ។ អ្នកស្រីបន្ថែមថា៖«សូម្បីតែនៅពេលហាលស្ងួតហើយ យកទៅទុកដាក់នៅលើផ្ទះដោយត្រឹមត្រូវ ក៏នៅតែបាត់ ពេលខ្លះទៀតរហែកក៏មានដែរ។ លុះទៅធ្វើចម្ការ មានឃើញជាច្រកជាថង់ប្លាស្ទិក ឬចោលនៅរាយប៉ាយ នៅត្រង់កំប៉ូតព្រៃ» ។

ជុំវិញបញ្ហានេះ មេភូមិទៀមលើ លោក ស្វែង ប្រាប់ថា រឿងនេះកើតឡើងយូរណាស់មកហើយ មកដល់បច្ចុប្បន្ន ប៉ុន្តែពុំទាន់មានវិធីសាស្រ្តដោះស្រាយបានទេ ដោយបន្ថែមថា ព្រោះខោអាវប្រពន្ធ និងកូនស្រីរបស់ខ្លួនក៏បាត់ដូចគ្នា។ លោកថា៖«រឿងរ៉ាវនេះកើតឡើងតាំងពីដូនតាជាយូរណាស់មកហើយ ពុំមានចាស់ទុំឬមេភូមិណាមួយចាប់បានចោរនោះទេ មិនដឹងថាជាមនុស្ស ឬខ្មោចឡើយដែលលួចខោអាវនេះ»។
រឿងរ៉ាវបាត់សម្លៀកបំពាក់របស់ស្ត្រីជនជាតិដើមភាគតិចនេះ បានធ្វើឱ្យអ្នកភូមិមានការព្រួយបារម្ភ ហើយអ្នកភូមិនៅតែបន្តរអ៊ូរទាំអំពីបញ្ហានេះ ដោយមិនទាន់មានដំណោះស្រាយនៅឡើយ។ អ្នកភូមិខ្លះលើកឡើងប្រហែលជាមានចោរលួច អ្នកខ្លះទៀតជឿថាអបិយជំនឿ ប្រហែលកូនចៅអាចធ្វើខុសនឹងវិញ្ញាណដូនតារបស់ពួកគេ៕
អត្ថបទ៖ ខៀវ ចាប
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២៤ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


