ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន វាយប្រហារមូលដ្ឋានទ័ពរុស្ស៊ី ៥កន្លែង កម្ទេចយន្តហោះចម្បាំងអស់ ៤០គ្រឿង
ប្រទេសអ៊ុយក្រែន បានអះអាងពីភាពជោគជ័យដោយបញ្ជូនដ្រូនទៅវាយប្រហារលើមូលដ្ឋានទ័ពអាកាសរុស្ស៊ីចំនួន៥កន្លែង ដោយកម្ទេចយន្តហោះចម្បាំងប្រភេទ Tu-95 និង Tu-22M ព្រមទាំងយន្តហោះចម្បាំងព្រមានជាមុនធុន A-50 ផងដែរ សរុបចូលគ្នាអស់៤០គ្រឿង។

តាមការចុះផ្សាយរបស់ RT កាលពីថ្ងៃអាទិត្យទី១ខែមិថុនាឆ្នាំ២០២៥ ក្រសួងការពារជាតិរុស្ស៊ីទទួលស្គាល់ថា អ៊ុយក្រែនពិតជាបើកការវាយប្រហារនេះមែន ដោយកំណត់គោលដៅលើតំបន់ Murmansk នៅភាគខាងជើង, Ivanovo និង Ryazan នៅភាគកណ្តាល, Irkutsk នៅស៊ីបេរី និង Amur នៅចុងបូព៌ា។
ម្យ៉ាង នេះក៏ជាលើកដំបូងដែរដែលអ៊ុយក្រែន វាយចូលដល់តំបន់ស៊ីបេរីនិងចុងបូព៌ា ក្នុងសង្គ្រាមរយៈពេលជាង៣ឆ្នាំមកនេះ។ ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងមូស្គូមិនបញ្ជាក់ពីការខូចខាតយន្តហោះចម្បាំងទេ។
ភ្នាក់ងារសន្តិសុខអ៊ុយក្រែន «SBU» ប្រកាសថា នេះគឺជាប្រតិបត្តិការ «សំណាញ់ពីងពាង» ដោយកម្ទេចបាន៣៤%នៃកងបាញ់មីស៊ីលរបស់រុស្ស៊ី ខណៈលោកប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេលេនស្គី និយាយថា មានដ្រូនចំនួន១១៧គ្រឿង ត្រូវបានប្រើក្នុងប្រតិបត្តិការនេះ។

សម្រាប់គម្រោងនៃការវាយប្រហារនេះដែរ ត្រូវអ៊ុយក្រែន លាតត្រដាងថា ពួកគេបានលាក់ដ្រូននៅក្នុងរថយន្តដឹកទំនិញមួយគ្រឿង ចតក្បែរមូលដ្ឋានទ័ពអាកាសរួចក៏បញ្ជាឲ្យហោះចេញពីដំបូលរថយន្ត ទៅបើកការវាយប្រហារតែម្តង ប៉ុន្តែរុស្ស៊ីមិនទាន់និយាយអ្វីឡើយពាក់ព័ន្ធរឿងនេះ។
ការវាយប្រហារកើតឡើង មុនពេលរុស្ស៊ី-អ៊ុយក្រែន ត្រៀមចាប់ផ្តើមការចរចាថ្មីនៅទីក្រុងអ៊ីស្តង់ប៊ុល នៃប្រទេសតួកគី ដើម្បីរកផ្លូវឆ្ពោះទៅរកសន្តិភាព។ ទោះបីជាយ៉ាងណាក៏ដោយ ព្រោះតែការវាយប្រហាររបស់អ៊ុយក្រែន នេះសង្ស័យថា ជំនួបនេះប្រហែលជាមិនទទួលបានជោគជ័យឡើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ី ចោទសម្ព័ន្ធមិត្តស៊ែប៊ី ថាលួចចាក់ខ្លួនពីក្រោយខ្នង ព្រោះផ្គត់ផ្គង់អាវុធឲ្យអ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


