ព័ត៍មានទាន់​ហេតុការណ៏
Search

សូ ដា​នី​តា ទ្រាំ​លែង​បាន​ ពន្លះ​យ៉ាង​ចាស់ដៃ​លើ​សង្ឃ​ឆាន់​ស្រីក្មេង

ភ្នំពេញ​ ៖​ តារា​សម្តែង​ និង​ដើរ​ម៉ូដ​កញ្ញា​សូ ដា​នី​តា​ ដោយ​អត់ទ្រាំ​មិនបាន​ចំពោះ​ករណី​សង្ឃ​ឆាន់​ស្រី​ក្មេង​បង្ក​ការ​ភ្ញាក់ផ្អើល ​និង​ចាប់អារម្មណ៍​ខ្លាំង​ដល់​មហាជន​នោះ ​ពេលនេះ​បាន​ចេញ​មុខ​ពន្លះ​យ៉ាង​ចាស់ដៃ​លើ​ករណី​ខុស​វិន័យ​មួយ​នេះ។

កញ្ញា សូ ដា​នី​តា បាន​និយាយថា​ តាំងពី​ដើមឡើយ​នាង​ខ្ញុំ សូ ដា​នី​តា មិនដែល​ចង់ដឹង​ចង់​ឮ​ ឬ​តវ៉ា​នឹង​រឿង​អ្វី​នោះ​ទេ ​ព្រោះ​ជា​រឿង​បុគ្គល​ តែ​ថ្ងៃនេះ​នាង​ខ្ញុំ​សុំ​មាន​មតិ​បន្តិច​ទៅ​ចុះ ​ព្រោះ​រឿង​១​នេះ​ទាក់ទង​ទៅ​ហ្នឹង​រឿង​អសីលធម៌​ប៉ះពាល់​ដល់​សង្គម​ និង​ព្រះពុទ្ធសាសនា​អាប់ឱន​កិត្តិយស​ដល់​សង្គមជាតិ នៃ​ប្រទេស​កម្ពុជា​របស់​យើង។

តារា​ស្រី សូ ដា​នី​តា បន្តថា នាង​ខ្ញុំ​សុំ​មិន​វែកញែក កាន់​ខាង​ណា​នោះ​ទេ​ តែ​នាង​ខ្ញុំ​សុំ​មេត្តា អ្នក​ដែល​កាន់​ធម៌​កាន់​អារ​សូម​យក​វិន័យ​ព្រះ​មក​ទុក​ក្នុង​ចិត្ត​ និង​គោរព​តាម​ព្រះពុទ្ធសាសនា​អោយបាន​ខ្ជាប់ខ្ជួន ព្រោះ​មុននឹង​អ្នក ឈាន​ជើង​ចូល​វត្ត​អារាម​កោរសក់​ទៅ​បួស អ្នកដឹង​ហើយ​ថា អ្នក​ត្រូវ​ជម្រុះ​អោយ​អស់​នូវ​ កិលេស​តណ្ហា ​ភាព​លោភលន់ និទ្រា​ឈ្នានីស គោរព​ប្រតិបត្តិ​តាម​ធម៌​ព្រះពុទ្ធ សូម្បីតែ​ឆាន់​ល្ងាច​ក៏​មិនបាន។

កញ្ញា​សូ ដា​នី​តា និយាយទៀតថា ​តែបើ​ធ្វើ​មិនបាន ទ្រាំ​មិនបាន សូមមេត្តា​ចាកចេញ​ពី​ស្បង់​ចីពរ អោយដាច់​ស្រឡះ​ពី​ធម៌​អារ​សិន ចាំ​ទៅ​ប្រឡូក​នូវ​អំពើ​ឧបាយ​មុខ​ផ្សេងៗ ដើម្បី​កុំ​អោយ​ប៉ះពាល់​នូវ​ព្រះពុទ្ធសាសនា ​ដែល​ដូនតា​បន្សល់​ទុកអោយ ​និង​ប៉ះពាល់​ដល់​កិត្តិយស​ព្រះសង្ឃ​ជាច្រើន ដែល​ព្រះអង្គ​បាន​លាចាក​ពី​សិក្ខាបទ​ដាច់​ស្រឡះ​ ហើយ​ដើរ​តាម​នឹង​គោរព​តាមតែ​ព្រះពុទ្ធសាសនា បាន​យ៉ាង​ល្អ​​ខ្ជាប់ខ្ជួន ​រីឯ​បងប្អូន​ជា​ស្ត្រីភាព​វិញ​បានដឹង បានឮ​រួចមកហើយ​ថា ច្បាប់​នៃ​ព្រះសង្ឃ និង​ស្ត្រីភាព សូម្បីតែ​ដាក់​បាត ក៏​មិនអោយ​ប៉ះ​នូវ​ស្បង់​ចីពរ​ផង រឿង​អី​មាន​អ្នកខ្លះ រត់ឡើង​កុដិ​លោក​។​

ស្រី​ស្រស់ សូ ដា​នី​តា រៀបរាប់​ទៀតថា ​អ្នកខ្លះ​ស្រោច​ទឹក​ចោមពុង ស្លៀកខោ​ខ្លី​ចូល​វត្ត អាវ​វៀល​ក អ្នកខ្លះ​ព្រះ​ស្រលាញ់​ព្រះសង្ឃ​មាន​ស្នេហា​លួចលាក់​មាន​រូបភាព​ស្និទ្ធស្នាល​ជាមួយនឹង​សង្ឃ ដែល​ធ្វើអោយ​ខ្លួនឯង​ធ្លាក់ចុះ​នរក​ ហើយ​សង្គម​ស្អប់ខ្ពើម​ថែមទៀត​ផង ​សូមអ្នក​ដែល​ធ្លាប់​ឬ កំពុងមាន​រឿងរ៉ាវ​ដូចខាងលើ គួរ​បញ្ឈប់​ទៅ ព្រោះ​សម័យនេះ រឿង​អី​ក៏​គេ​ដឹង​ដែរ អញ្ចឹង​ទាន់​គេ​មិនទាន់​ដឹង​គួរ​ឈប់​ទៅ​។​

នាង​ខ្ញុំ​សុំទោស​នាង​ខ្ញុំ​និយាយ​នេះ​គឺ​ចង់អោយ​ស្ត្រី​មួយចំនួន​តូច​ដែល​ប្រព្រឹត្ត​រឿង​ល្អ​គួរ​បញ្ឈប់​ទៅ ហើយ​អោយ​ព្រះសង្ឃ​ទាំងឡាយណា​ដែល​កាន់​ធម៌​អារ​មិន​ច្បាស់លាស់ ​សូម​ចុះ​ចេញពី​ព្រះធម៌​ដោយ​អង្គរ​ឯង​ចុះ ​ព្រោះ​បើ​នៅ​បន្ត​គង់​ជាមួយ​ស្បង់​ចីពរ​ទៀតហើយ​នៅតែមាន​ចិត្តគំណិត​ប្រព្រឹត្ត​រឿង​ស្មោកគ្រោក​ទៀត​គឺ​អាច​ធ្លាក់​នរក​ និង​ប៉ះពាល់​អាប់ឱន​ដល់​សង្គមជាតិ​នៃ​ព្រះពុទ្ធសាសនា​បើ​នាង​ខ្ញុំ ទូលព្រះបង្គំ និយាយ​ទៅ​មិន​សមគួរ សូមមេត្តា អធ្យាស្រ័យ​ដល់​នាង​ខ្ញុំ និង​ទូលព្រះបង្គំ​ផង៕