សេដ្ឋកិច្ច
រដ្ឋ ត្រៀមទម្លាក់កញ្ចប់ថវិកា ៣៥ លានដុល្លារ ជួយសហគមន៍កសិកម្មទំនើប
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចត្រៀមកញ្ចប់ថវិកាពិសេសចំនួន ៣៥ លានដុល្លារ បន្ថែមទៀត ដើម្បីគាំទ្រដល់ការផ្ដល់កម្ចីអត្រាការប្រាក់ទាបដល់សហគគមន៍កសិកម្មទំនើប នៅក្នុងរយៈពេល ៣ ឆ្នាំ (២០២៥-២០២៧) ដែលជាយន្តការមួយក្នុងការពង្រឹងគុណភាពកសិកម្ម និងទីផ្សារ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋន្ត្រីកម្ពុជា មានប្រសាសន៍នៅក្នុងពិធីសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ នៅថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០២៥ថា សហគមន៍កសិកម្មទំនើបចំនួន ៦ កំពុងទទួលបានការគាំទ្រពីរាជរដ្ឋាភិបាលជាប្រាក់កម្ចី អត្រាការប្រាក់ទាប ក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ សម្រាប់ការធ្វើទុនបង្វិល ដែលមានទឹកប្រាក់សរុបប្រមាណ ១,៩ លានដុល្លារ។
សម្ដេច ហ៊ុន ម៉ាណែត បញ្ជាក់ថា៖ «រាជរដ្ឋាភិបាលបានសម្រេចជាគោលការណ៍ ដោយត្រៀមកញ្ចប់ថវិកាពិសេសចំនួន ៣៥ លានដុល្លារ បន្ថែមទៀត ដើម្បីគាំទ្រដល់ការផ្ដល់កម្ចីទាបជូនសហគគមន៍កសិកម្មទំនើប នៅក្នុងរយៈពេល ៣ ឆ្នាំ ២០២៥-២០២៧»។

រាជរដ្ឋាភិបាលកំពុងពង្រីកការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប នៅតាមបណ្ដាខេត្ត និងគ្របដណ្ដប់លើដំណាំ ដែលមានសក្ដានុពលខ្ពស់ផ្សេងទៀត ដូចជាស្វាយចន្ទី កៅស៊ូ និងទុរេន។
គិតមកដល់ពេលនេះ សហគមន៍កសិកម្មទំនើបចំនួន ១២ ត្រូវបានបង្កើត បន្ថែមលើសហគមន៍ដែលមានសម្រាប់ ២៦០១ សហគមន៍ និងត្រូវចុះបញ្ជីទទួលស្គាល់ជាផ្លូវការនៅក្នុងខេត្ត ៧ ដែលមានខេត្តសៀមរាប កំពង់ធំ តាកែវ កំពង់ឆ្នាំង កណ្ដាល ត្បូងឃ្មុំ និងខេត្តពោធិ៍សាត់ លើមុខដំណាំយុទ្ធសាស្ត្រចំនួន ៤ គឺ ណាំស្រូវ បន្លែ ស្វាយចន្ទី និងម្រេច ដែលគ្របដណ្ដប់លើផ្ទៃដី ១ ១៤២១ ហិកតា និងមានផលិតភាពប្រចាំឆ្នាំចំនួន ១៩,៧៧ លានដុល្លារ៕

អត្ថបទ៖ ឡេង ដេត
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២៣ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


